no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី Deepal S07 ទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ពីស្ថាប័នសុវត្ថិភាព Euro-NCAP ក្នុងឆ្នាំ 2024

យោងតាមព័ត៌មានថ្មីដែលចេញផ្សាយនៅថ្ងៃនេះដោយស្ថាប័ន Euro-NCAP តាមរយៈ carnewschina បានបង្ហាញថា រថយន្តអគ្គិសនី SUV ថ្មីម៉ូដែល Deepal S07 ទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ទៅលើការតេស្តសុវត្ថិភាពពីស្ថាប័ន Euro-NCAP។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃលទ្ធផលធ្វើតេស្តខាងលើនេះ បានបញ្ជាក់ថា រថយន្តនេះ ទទួលបាននូវពិន្ទុ 95% ទៅលើ Adult Occupant និង Child Occupant ពិន្ទុ 87% ខណដែល Safety Assist ហើយនិង Vulnerable Road Users ទទួលបាននូវពិន្ទុ 77% និង 74%។ 

សូមជំរាបថា រថយន្តអគ្គិសនី Deepal S07 គឺជាប្រភេទ Mid-Size Crossover ដែលមានការឌីស្សាញរូបរាងថ្មី មានភាពទាក់ទាញ និងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និងមានភាពសំបូរបែបបំផុត។ ផ្នែកខាងក្នុងនៃរថយន្តវិញ ក៏មានការឌីស្សាញបែបប្រណិតទៀតផង។ រថយន្តអគ្គិសនី Deepal S07 មានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ។ 

រថយន្តថ្មីនេះ មានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើអគ្គិសនីសុទ្ធ (EV) និងម៉ូដែល EREV។ សម្រាប់ម៉ូដែល All-electric vehicle គឺបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 1 មានកំលាំង 160kW ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវប្រមាណ 620km។ ចំនែកម៉ូដែល Extended range ឬ EREV វិញ គឺមានបំពាក់បន្ថែមនៅម៉ាស៊ីនចំនុះ 1.5-liter ស៊េរី JL473QJ Engine ដែលមានកំលាំងសរុប 70kW។ ម៉ូដែលនេះមានពីរជម្រើស គឺជម្រើស 121km និងជម្រើស 200km បើកបរដោយប្រើថាមពលអគ្គសនីសុទ្ធបាន ហើយបើសរុបសមត្ថភាពបញ្ចូលជាមួយកំលាំងម៉ាស៊ីន គឺអាចបើកបរបានចម្ងាយផ្លូវដល់ទៅ 1,120km។

នៅផ្នែកខាងក្នុងរបស់ Deepal S07 មានរចនារំលេចជាមួយដៃចង្កូតរាងអក្សរ D រចនាជា  two-spoke multifunction steering wheel ជាមួយអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch កម្រិតបង្ហាញ 2.5K នៅកណ្តាល ដែលអាចកាច់ទៅឆ្វេង ទៅស្តាំបានក្នុងកម្រិតមុំ 15 ដឺក្រេ។ រថយន្តនេះមិនមានអេក្រង់បង្ហាញព័ត៌មាន Instrument Panel នោះទេ ដោយវាជំនួសមកវិញនូវប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ Head-up-display ដែលអាចបង្ហាញបានទំហំ 55-អ៊ីង។

ប្រព័ន្ធដំណើរការរបស់រថយន្ត គឺពឹងផ្អែកទៅលើបន្ទះឈីប Qualcomm Snapdragon 8155 មានអង្គផ្ទុកទិន្នន័យទំហំ 128GB ជាមួយរ៉េមទំហំ 16GB និងដំណើរការដោយប្រព័ន្ធ Deepal OS System។ Deepal S07 មានបំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួន 14 គ្រាប់, ដំបូលបើកបានទំហំ 1.9 square meter panoramic roof និងបំពាក់កញ្ចក់ពិសេសដែលអាចជួយកាត់បន្ថយសំឡេងរំខានពីខាងក្រៅបានថែមទៀតផង។ បន្ថែមពីនេះសម្រាប់កៅអីអ្នករួមដំណើរខាងមុខមានមុខងារម៉ាស្សា និងកន្លែងសណ្តូកសំរាកជើងផងដែរ។ នៅផ្នែកខាងក្នុងមានជម្រើសបីពណ៌ គឺបៃតង ខ្មៅ ឬទឹកក្រូច។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម