no-alternative title
no-alternative title
no-alternative title
no-alternative title

Zenvo Aurora រថយន្ត Supercar បំពាក់ម៉ាស៊ីនកំលាំងជាង 1,000 សេះ ត្រៀមបង្ហាញខ្លួននៅឆ្នាំ 2025 ខាងមុខនេះហើយ

Zenvo គឺជាក្រុមហ៊ុនផលិតរថយន្តម៉ាកប្រណិតដ៏ល្បីល្បាញមួយរបស់ប្រទេសដឺណឺម៉ាក។ ក្រុមហ៊ុននេះត្រូវបានគេរាយការណ៍ថាកំពុងធ្វើអភិវឌ្ឍន៍ផលិតរថយន្តប្រភេទ Supercar ស៊េរីថ្មីដែលមានឈ្មោះថា Zenvo Aurora ដែលមានបំពាក់ម៉ាស៊ីនកំលាំងខ្លាំងដល់ជាង 1,000 សេះ ហើយរថយន្ត Supercar ស៊េរីថ្មីនេះ នឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ 2024 ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed 2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Zenvo Aurora នឹងប្រើប្រាស់ម៉ាស៊ីនប្រភេទ quad-turbo hybrid V12 ទំហំ 6.6-liter ដែលអាចផលិតកំលាំងបានជាង 1,000 សេះ ជាមួយកំលាំងរង្វិលជុំ 10,000rpm។ Aurora Supercar នឹងមានជម្រើសពីរជម្រើសម៉ូដែល GT ដែលសំដៅទៅលើ ‘Tur’ ដែលមានកំលាំង 1,500 សេះ និង ‘Agil’ មានកំលាំងដល់ 1,800 សេះ។ សម្រាប់កំលាំងខុសគ្នានេះត្រូវបានគេដឹងថា អាស្រ័យដោយការប្រើប្រាស់ម៉ូទ័រអគ្គិសនី ហើយម៉ូដែល ‘Agil’ អាចជាន់ល្បឿនកប់ដល់ 450km/h ឯណោះ។ 

សម្រាប់ម៉ូដែល Zenvo Aurora Agil ត្រូវបានគេដឹងទៀតថា អាចជាន់សន្ទុះល្បឿនពី 0-100km/h ប្រើពេលប្រមាណ 2.3 វិនាទី, 300km/h ប្រើពេល 9 វិនាទី និង 400km/h ប្រើពេល 17 វិនាទី។ ដែលសន្ទុះល្បឿននេះ គឺលឿនជាងម៉ូដែល Koenigsegg Jesko Absolut បច្ចុប្បន្នដែលជាន់ពី 0-400km/h ប្រើពេលប្រមាណ 18.82 វិនាទី និងម៉ូដែល Rimac Nevera ប្រើពេលខ្ទង់ 21.3 វិនាទី។

Zenvo Aurora មានតួរខ្លួនស្រោបដោយសារធាតុកាបោន “carbon chassis”, monocoque, និង subframes ដែលធ្វើឲ្យវាមានទំងន់ប្រមាណ 1,250kg។ បើតាមដំណឹងបានបញ្ជាក់ថា Zenvo Aurora Supercar ទាំងពីរម៉ូដែល (Tur/Agil) គឺផលិតក្នុងចំនួនមានកំនត់ត្រឹម 100 គ្រឿងតែប៉ុណ្ណោះ ហើយអាចមានតម្លៃចាប់ពីខ្ទង់ជាង $2,799,000៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម