no-alternative title
no-alternative title
no-alternative title
no-alternative title

ស្ងាត់ៗរថយន្តអគ្គិសនី Ford Mustang Mach-e បង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា!

Ford Mustang Mach-e គឺជារថយន្តប្រភេទ SUV ដែលដំណើរការដោយថាមពលអគ្គិសនីរបស់ Ford ហើយក៏ជាគឺម៉ូដែលថ្មី ដែលមាន ផ្តោតលើ Performance GT ទៀតផង។ នៅពេលនេះ រថយន្តនេះ ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Ford បានអោយដឹងថា ឡានអគ្គិសនី Ford Mustang Mach-e GT មានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 481 HP (359 KW) និង កម្លាំងរមួល 860 NM អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 3.6 វិនាទីប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើរថយន្តថ្មីនេះ គឺមានការបំពាក់កញ្ចប់អាគុយទំហំ 80.3 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយរហូតដល់ទៅ 492 KM ហើយគាំទ្រការសាកភ្លើងល្បឿនលឿន កម្លាំង 96 KW ដោយអាចសាកភ្លើងពី 30-80% ប្រើពេលត្រឹមតែ 27 នាទីប៉ុណ្ណោះ ឬសាកភ្លើងល្បឿនធម្មតា ប្រើពេល 8 ម៉ោង។

Ford Mustang Mach-e គឺជា SUV ដំបូងបង្អស់ ក្នុងត្រកូល Mustang ដោយមានការឌីហ្សាញយ៉ាងទាក់ទាញ តែម្តង។ នៅផ្នែកខាងមុខ វាមានការរចនាបែបច្រមុះត្រីឆ្លាម Shark Nose អមដោយចង្កៀងមុខ LED មានមុខងារបិទបើក និងទម្លាក់ភ្លើងហ្វាកូតអូតូ មើលទៅរៀងកាច ហើយនៅផ្នែកខាងមុខរបស់វា ក៏មានឃ្លុបសម្រាប់ដាក់អីវ៉ាន់ ចំណុះ 100L ទៀងផង។

 

SUV នេះ បំពាក់យ៉ាន់កង់ទំហំ 20 អ៊ីញ ហើយប្រើសំបកកង់ Pirelli ផលិតឡើងយ៉ាងពិសេស សម្រាប់ឡានអគ្គិសនីនេះ អមដោយដុំហ្វ្រាំង ម៉ាក Brembo មាន 4 ពីស្តុង ទាំងមុខ និងក្រោយ តែម្តង ហើយមានការរចនាដំបូលរៀងទាល ហាយឡាយពណ៌ខ្មៅ និង ស្តុបក្រោយ LED មានស៊ីញ៉ូប្រដេញ ផងដែរ។ វាមានប្រវែងតួខ្លួន 4.73m កម្ពស់ 1.62m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.98m ហើយ ប្រើប្រព័ន្ធសោរ Smart Key និង ប្រើប៊ូតុងសម្រាប់ Unlock & Lock ឡាន ទៀតផង។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាក៏មានបំពាក់កុងទ័រឌីជីថល ទំហំ 10.2 អ៊ីញ និង អេក្រង់កម្សាន្ត Touchscreen ទំហំ 15.5 អ៊ីញ រចនាជារាងបញ្ឈរ អមដោយរន្ធម៉ាស៊ីនត្រជាក់បង្កប់ក្រោមតាបឡូ ក៏ដូចជា Speaker ម៉ាក B&O 10 គ្រាប់, ដំបូលកញ្ចក់ធំ Panoramic Glass Roof មាន UV ការពារស្រាប់ចេញពីរោងចក្រ, កន្លែងសាកថ្មូទរសព្ទឥតប្រើខ្សែ Wireless Charging, ចង្កឹះលេខអេឡិចត្រូនិច E-Shifter, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និង ប្រព័ន្ធហ្វ្រាំង Auto Hold ជាដើម។

ចំណែកឯមុខងារសុវត្ថិភាពក៏មានច្រើនដែរ ដោយក្នុងនោះ Ford Mustang Mach-e នេះ មានដូចជា៖

•មុខងារកំណត់ល្បឿន និងបន្ថយល្បឿនស្វ័យប្រវត្តិ តាមយានយន្តខាងមុខ Full-speed Intelligent Adaptive Cruise Control with Stop & Go

•មុខងារចាប់សម្គាល់ស្លាកសញ្ញាចរាចរ Traffic Sign Recognition

•មុខងារផ្តល់ដំណឹងឧបសគ្គនៅផ្នែកខាងមុខ Pre-collision Warning Assist

•មុខងារហ្វ្រាំងអូតូ Autonomous Emergency Braking

•មុខងារចាប់គន្លងផ្លូវ Lane Keeping Assist

•មុខងារផ្តល់ដំណឹងឧបសគ្គវ៉ាជែងពីផ្នែកចំហៀង Blind-spot Monitoring System

•មុខងារផ្តល់ដំណឹងឧបសគ្គផ្នែកខាងមុខ និងចាប់ហ្វ្រាំងអូតូ Rear-cross Traffic Alert with Reverse Brake Assist

•មុខងារជំនួយដៃចង្កូតគេចចេញពីគ្រោះថ្នាក់ Evasive Steering Assist

•និង មុខងារចូលចតអូតូ Auto Parking ផងដែរ

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម