no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មី Mazda EZ-6 កំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារប្រទេសចិន

Mazda EZ-6 គឺជារថយន្តអគ្គិសនីស៊េរីថ្មីមួយ ដែលត្រូវបានក្រុមហ៊ុននេះ ប្រកាសចេញជាផ្លូវការណ៍នៅលើទីផ្សារប្រទេសចិនកាលពីថ្ងៃទី 26 ខែតុលាកន្លងទៅនេះ។ នៅថ្ងៃនេះ មានការបញ្ជាក់ថា នៅក្នុងខែវិច្ឆិកាកន្លងទៅនេះ រថយន្តថ្មីនេះ មានការបញ្ជាទិញមុនដល់ទៅ 2,445 គ្រឿង។ រថយន្ត Mazda EZ-6 គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនិងប្រព័ន្ធ EPA hybrid platform របស់ Changan និងមាន 7 ប្រភេទផ្សេងគ្នា ហើយនឹងមានតម្លៃចាប់ពី 139,800 យ៉ន់ ទៅ 179,800 យ៉ន់ ដែលប្រហែល 19,200 ដុល្លារ ទៅ 24,700 ដុល្លារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមក្រុមហ៊ុន Changan Madza គឺជាម៉ូដែលថ្មីមួយ ដែលស្ថិតនៅក្នុងកម្រិត mid-size ប្រភេទ sedans ដែលមានការអភិវឌ្ឍរួមគ្នាររវាងក្រុមហ៊ុនទាំងពីរនៅក្នុងប្រទេសចិន។ សម្រាប់សង្វាក់ផលិតកម្មទៅលើរថយន្តនេះ គឺធ្វើឡើងនៅរោងចក្រ Changan Mazda ដែលមូលដ្ឋាននៅ Nanjing ហើយពេលនេះ មានដំណឹងថា ការផលិតរថយន្តនេះ កំពុងតែមានការបង្កើនល្បឿនកាន់តែខ្លាំង ដោយសារតម្រូវការទៅលើរថយន្តនេះ មានការហក់ឡើងខ្ពស់។

រថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីម៉ូដែល Mazda EZ-6 ដែលជាអ្នកស្នងដំណែងពីម៉ូដែល Mazda 6 ទទួលបានប្រជាប្រិយភាពខ្លាំង ហើយជាម៉ូដែលតែមួយគត់សម្រាប់ទីផ្សារប្រទេសចិននៅពេលដែលរថយន្តនេះបានបង្ហាញខ្លួនលើកដំបូងនៅក្នុងព្រឹត្តិការណ៍ 2024 Beijing Motor Show ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានបញ្ជាក់ថា រថយន្តអគ្គិសនីស៊េរីថ្មីនេះ ក៏នឹងត្រៀមខ្លួនសម្រាប់ការចេញលក់នៅលើទីផ្សារសកលផងដែរ។

 ក្រុមហ៊ុន Mazda បានប្រកាសថា រថយន្ត Mazda EZ-6 គឺជារថយន្តអគ្គិសនិថ្មីរបស់ខ្លួន ដែលនឹងចេញលក់ផ្លូវការណ៍នៅលើទីផ្សារសកលនារដូវស្លឹកឈើជ្រុះឆ្នាំនេះ ដោយការចេញលក់ដំបូង គឺនៅប្រទេសចិន និងបន្ទាប់មកទៀតនៅទីផ្សារប៉ែកអឺរ៉ុប។ ដែលទីផ្សារទាំងនេះ គឺជាទីផ្សារដែលប្រើប្រាស់រថយន្តចង្កូតឆ្វេង ដូចនេះ Mazda នឹងធ្វើការកែប្រែ Mazda EZ-6 ពីចង្កូតស្តាំមកឆ្វេងវិញដើម្បីតម្រូវតាមទីផ្សារ។ Mazda EZ-6 គឺជារថយន្តដែលផលិតឡើងដោយការសហការគ្នារវាងក្រុមហ៊ុន Mazda និង Changan Automotive របស់ប្រទេសចិន។ ទម្រង់នៃការឌីស្សាញរូបរាងរបស់ Mazda EZ-6 គឺមានលំនាំតាមរចនាបថម៉ូដែល Deepal SL03 ដែលជារថយន្តអគ្គិសនី Sedan មួយទៀត ដែលជាម៉ាកយីហោស្ថិតក្រោមដំបូលរបស់ Changan។

ទោះជាយ៉ាងណាពាក់ព័ន្ធបច្ចេកទេសលម្អិតនៅលើ Mazda EZ-6 មិនទាន់ទម្លាយចេញនៅឡើយទេ។ ប៉ុន្តែ បើតាមការបញ្ជាក់ពី Mazda រថយន្តស៊េរីថ្មីនេះ គឺមានជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ និងប្រភេទ Plug-in-hybrid (PHEV)។ បើតាមការចុះបញ្ជីពីស្ថាប័នតេស្តសាកល្បងរថយន្ត CLTC បានបង្ហាញថា រថយន្តអគ្គិសនីស៊េរីថ្មីនេះ អាចបើកបរបានចំងាយផ្លូវ 600km ដោយថាមពលអគ្គិសនីសុទ្ធ និងឡើងដល់ 1,000km សម្រាប់ម៉ូដែល PHEV។ 

 

Mazda EZ-6 នឹងមានជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីពីកំលាំងផ្សេងគ្នាជាប្រភេទ rear-mounted motor ដែលមានកំលាំង 160kW ឬ 218 សេះ និង 190kW ឬ 258 សេះ ជាមួយកំលាំងរមូល 320Nm។ ចំនែកថាមពលកញ្ចប់អាគុយវិញ ក៏នឹងមានជម្រើសពីរទំហំផងដែរ គឺទំហំ 58.90kWh ឬ 66.8kWh ដែលការសាកភ្លើងមួយពេញអាចបើកបានចម្ងាយផ្លូវ 530km និង 610km។ សម្រាប់ម៉ូដែល EZ-6 PHEV វិញទំនងជានឹងបំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ចំនុះ 1.5-litre inline four petrol engine ដែលជាម៉ាស៊ីនប្រើនៅលើម៉ូដែល Deepal SL03 ដែរ។

ម៉ាស៊ីននេះអាចផលិតកំលាំងបាន 218 សេះ ឬ 238 សេះ ជាមួយការប្រើប្រាស់នូវកញ្ចប់អាគុយទំហំ 19kWh ឬ 28.4kW ដែលអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបាន 135km និងដល់ 1,140km នៅពេលប្រើជាមួយម៉ាស៊ីន Hybrid នៅខណៈដែលម៉ូដែលបំពាក់អាគុយធំ (28.4kWh) អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបាន 200km និងដល់ 1,200km នៅពេលប្រើគូបជាមួយម៉ាស៊ីន Hybrid។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងលក្ខណៈសម្បត្តិបច្ចេកទេសទូទៅរបស់ Mazda EZ-6 មិនទាន់បានបង្ហាញនៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម