រថយន្ត Ford Mustang EcoBoost RTR ស៊េរីឆ្នាំ 2025 ត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធី Detroit Auto Show 2025។ Mustang EcoBoost RTR ស៊េរីឆ្នាំ 2025 គឺជារថយន្តស្ព័រដំណើរការដោយប្រព័ន្ធ turbo four-pot pony ដែលផ្តោតលើល្បឿនលឿន និងអនុភាពកំលាំងខ្លាំងជាងមុន។ Mustang EcoBoost RTR 2025 ត្រូវបានបង្កើតឡើងតាមរយះភាពជាដៃគូជាមួយម្ចាស់ជើងឯកពិភពលោកសម្រាប់ការប្រណាំងរថយន្ត drifter និង off-road racing Champion RTR លោក Vaughn Gittin Jr។ រថយន្ត Ford Mustang RTR ស៊េរីថ្មីឆ្នាំ 2025 នឹងត្រូវបានលក់នៅសហរដ្ឋអាមេរិកជាមួយនឹងជម្រើសម៉ូដែល GT និង Dark Horse រួមនឹង GTD hypercar ផងដែរ។
ទោះបីជាមានការដាក់តាំងបង្ហាញរូបរាងផ្លូវការណ៍របស់ Mustang EcoBoost RTR 2025 ប៉ុន្តែ សម្រាប់លក្ខណៈសម្បត្តិបច្ចេកទេស និងអនុភាពនៃកំលាំងរបស់រថយន្ត Sport car ស៊េរីថ្មីរបស់ Ford មួយនេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ផ្អែកទៅលើគំរូរូបភាពដែលបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Detroit Auto Show ឃើញថា Mustang EcoBoost RTR 2025 មានការរចនាកន្ទុយខាងក្រោយ “Spoiler” ជាងមុន និងប្រើហ្វ្រាំងគៀបប្រភេទ Brembo Brake ធំមានពណ៌លឿងខ្ចី ដែលផ្នែកទាំងនេះ គឺបានបញ្ជាក់ពីសមត្ថភាពល្បឿនដ៏លឿនរបស់រថយន្ត Sport Car ស៊េរីថ្មីនេះ។
យ៉ាងណាមិញបើតាមប្រភពព័ត៌មានមិនផ្លូវការណ៍ បានបង្ហើបថា Ford Mustang EcoBoost RTR 2025 អាចនឹងប្រើប្រាស់នូវម៉ាស៊ីនចំនុះ 2.3-liter turbo four-cylinder ដែលអាចនឹងបង្កើនអនុភាពខ្លាំងជាងម៉ាស៊ីនម៉ូដែលស្តង់ដារបច្ចុប្បន្នដែលអាចផលិតកំលាំងបាន 232kW និងកំលាំងរមូល 475Nm។
បើធៀបនឹងម៉ូដែលប្រើម៉ាស៊ីន V8 គឺមានអនុភាពកំលាំងខ្សោយជាង 115kW និងកំលាំងរមូលតិចជាង 75Nm។ ប៉ុន្តែ ជាមួយនឹងការធ្វើ Modified ជាមួយប្រព័ន្ធ EcoBoost four-cylinder គឺនឹងជួយឲ្យម៉ាស៊ីនដែលប្រើនៅលើ Mustang EcoBoost RTR 2025 មានអនុភាពសន្ទុះល្បឿនលឿនបំផុត។ បន្ថែមពីនេះ Ford ក៏នឹងបំពាក់នូវប្រព័ន្ធហ្រ្វាំងអេឡិចត្រូនិច ហៅថា electronic Drift Brake ដែលបានប្រើនៅលើម៉ូដែល Mustang ជំនាន់ទី 7 សម្រាប់មុខងារជាន់ Drift រំអឹលកង់ក្រោយនៃរថយន្ត។ ស្ថាបនិក RTR លោក Vaughn Gittin Jr បាននិយាយថា "ខ្ញុំមានការរំភើបក្រៃលែង ដែលមានឱកាសបង្កើតនូវអ្វីដែលយើងជឿថាជារថយន្ត Mustang turbocharged ដ៏អស្ចារ្យ និងដ៏គួរឲ្យចាប់អារម្មមិនធ្លាប់មាន"។
ស្ថាបនិករូបនេះ បន្ថែមទៀតថា "ជាមួយនឹងការកែលម្អជាច្រើន រួមទាំងសមាសធាតុ Mustang Dark Horse ដែលជាប្រព័ន្ធដ៏ល្អឥតខ្ចោះរបស់ Mustang EcoBoost រួមនឹងការរំលេចនូវស្លាកសញ្ញា RTR ដែលបង្ហាញពីការត្រៀមខ្លួនសម្រាប់សមត្ថភាពក្នុងារ drifting, drag racing, back-road cruising, ឬក៏ ripping around an autocross track ជាដើម។ Ford Mustang EcoBoost RTR 2025 នឹងចាប់ផ្តើមធ្វើការចែកចាយនៅទីផ្សារសហរដ្ឋអាមេរិកនៅចុងឆ្នាំ 2025 នេះ ខណៈតម្លៃ និងការនាំចេញទៅកាន់ទីផ្សារផ្សេងទៀតដូចជាអូស្រ្តាលីជាដើមក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕