ថ្មីៗនេះ មានការចែកចាយព័ត៌មានថ្មីៗនៅលើផេកផ្លូវការណ៌របស់ BYD Cambodia ដោយបានទម្លាយថា BYD Atto 2 ដែអជារថយន្តស៊េរីថ្មី នឹងមានវត្តមាននៅលើទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ។ សូមជំរាបថា រថយន្តអគ្គិសនី BYD Atto 2 គឺជាម៉ូដែលថ្មីមួយទៀតរបស់ក្រុមហ៊ុននេះ ដែលមានវិមាត្រ 4310/1830/1675mm និងមានប្រវែងគម្លាតកង់មុខក្រោយ 2620mm។ សម្រាប់ផ្នែកខាងក្នុងវិញ នៅលើរថយន្តនេះវិញ គឺមានអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD ទំហំ 8.8-អ៊ីង និងអេក្រង់នៅចំកណ្តាលមួយទៀតទំហំ 12.8-អ៊ីងសម្រាប់បញ្ជាទៅមុខងារប្រើប្រាស់ទូទៅ។ រថយន្ត BYD Atto 2 នឹងដំណើរការនៅលើប្រព័ន្ធ BYD’s e-Platform 3.0។
គួរបញ្ជាក់ថា រថយន្ត BYD Atto 2 ថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញខ្លួននៅលើទីផ្សារប្រទេសអង់គ្លេសនាដើមឆ្នាំ 2025 ផងដែរ។ រថយន្តនេះ មានសមត្ថភាពអាចរត់បាន 311km។ កន្លងមក ក្រុមហ៊ុន BYD បានដាក់លក់រថយន្តអគ្គិសនីជំនាន់ថ្មីមួយនេះ នៅលើទីផ្សារប្រទេសចិន ជាមួយនិងជម្រើសផ្សេងគ្នា ដោយមានតម្លៃចាប់ពី 96,800 យ៉ន់ (13,300 USD) ដល់តម្លៃ 119,800 យ៉ន់ (16,400 USD)។
កន្លងមកមានព័ត៌មានថា រថយន្តស៊េរីថ្មី BYD Atto 2 នឹងបង្ហាញវត្តមាននៅលើទីផ្សារអង់គ្លេសនោះជាមួយនិងម៉ូដែលប្រើប្រាស់នូវម៉ូទ័រ 1 មួយប៉ុណ្ណោះ។ រថយន្តនេះ គឺមានការបំពាក់នូវម៉ទ័រកម្លាំង 130kW (174 សេះ) និងមានកម្លាំងរមួល 290Nm។ រថយន្តនេះប្រើប្រាស់នូវកញ្ចប់អាគុយទំហំ 42.4 kWh ជាប្រភេទ lithium iron phosphate battery pack សាកពេញម្តងអាចរត់បាន 193 miles (311 km)។
រថយន្ត BYD Atto 2 ប្រើប្រាស់ចង្កូតរាង 4 ជ្រុង និងមានរចនាប៊ូតុងបញ្ជាច្រើននៅលើនោះ ហើយបន្ថែពីនេះ ក៏មានការតម្លើងនូវបន្ទះសាកថ្មឥតខ្សែរកម្លាំង 15W ផងដែរ។ បន្ថែមពីនេះក៏មានការបំពាក់នូវបច្ចេកវិទ្យា Bluetooth ហើយនិង Wi-Fi នៅក្នុងរថយន្តថែមទៀតផង។ និយាយពីប្រព័ន្ធសម្លេងវិញ គឺមានឧបាល័រ 4 គ្រាប់ ហើយក៏មានប្រព័ន្ធសម្លេង intelligent voice interaction system រួមនឹង digital car keys, remote control ថែមទាំងអាចអាប់ដែរ OTA បានផងដែរ។