no-alternative title
no-alternative title
no-alternative title
no-alternative title

រូបភាពផ្លូវការណ៍របស់ Zeekr 007 GT Wagon ដែលជាម៉ូដែលសម្រាប់ទីផ្សារអឺរ៉ុបត្រូវបានបង្ហាញចេញមកហើយ

ក្រុមហ៊ុនផលិតរថយន្តម៉ាក Zeekr បានធ្វើការបង្ហាញចេញរូបភាពផ្លូវការណ៍ថ្មីសម្រាប់រថយន្តម៉ូដែលថ្មីរបស់ខ្លួន គឺ Zeekr 007 GT Wagon សម្រាប់ទីផ្សារអឺរុប។ Zeekr 007 GT (Grand Tour) គឺជាម៉ូដែល Wagon Edition ពីម៉ូដែល Zeekr 007 Sedan។ រថយន្តស៊េរីថ្មីនេះ នឹងត្រូវបានហៅឈ្មោះថា Zeekr 007 GT នៅក្នុងទីផ្សារអឺរ៉ុប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាពថ្មីនេះ បង្ហាញថា 007 GT Wagon មានការរចនាបថខាងក្រៅបែប D-pillar យ៉ាងប្រណិត។ រថយន្តម៉ូដែលថ្មីនេះ ត្រូវបានគេនិយាយថា អាចនឹងរក្សាទំហំវិមាត្រ និងអនុភាពកំលាំង (Powertrain) ដូចគ្នានឹងម៉ូដែល Zeekr 007 Sedan ដែលត្រូវបានក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍នៅទីផ្សារប្រទេសចិនកាលពីឆ្នាំ 2023 ហើយសម្រាប់ម៉ូដែល Wagon Version ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីអំឡុងខែសីហា ឆ្នាំ 2024។ Zeekr 007 គឺជារថយន្តប្រភេទ mid-size sedan ដែលមានបណ្តោយខ្លួន 4,880mm/ទទឹង 1,900mm/ កំពស់ 1,448mm និងគម្លាតចន្លោះកង់ទៅកង់ក្រោយ 2,928mm។ Zeekr  007 Sedan មានពីរជម្រើស គឺជម្រើសប្រើប៉ុងពីរ (AWD) និងម៉ូដែលប្រើប៉ុងមួយ (RWD)។

សម្រាប់ម៉ូដែលប្រើប្រព័ន្ធ RWD ដែលជា long-rang version បំពាក់នូវកញ្ចប់ថ្ម NMC ទំហំ 100kWh ដែលសាកពេញម្តងអាចបើកបានចម្ងាយផ្លូវ 870km។ ចំនែកម៉ូដែល AWD បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដែលម៉ូទ័រខាងក្រោយមានកំលាំង 310kW និងម៉ូទ័រខាងមុខមានកំលាំង 165kW ដែលសរុបកំលាំងបញ្ចូលគ្នាមានកំលាំង 475kW និងកំលាំងរមូល 710Nm ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.8 វិនាទី។ Zeekr 007 Sedan មានតម្លៃចាប់ពីខ្ទង់ $28,600 ឡើងទៅនៅទីផ្សារប្រទេសចិន ខណៈម៉ូដែល Wagon អាចនឹងមានតម្លៃប្រហាក់ប្រហែលគ្នា ឬក៏ថ្លៃជាងបន្តិច។

សម្រាប់ Zeekr 007 GT នឹងបំពាក់កញ្ចប់ថ្មប្រភេទ Golden battery ដែលអភិវឌ្ឍន៍ផលិតដោយ Geely ផ្ទាល់តែម្តង។ រថយន្តម៉ូដែលថ្មីនេះ ក៏នឹងគាំទ្រប្រព័ន្ធសាកភ្លើងកម្រិត 4.5C ដែលអាចសាកភ្លើងបានដល់កំលាំង 500kW ហើយសាកតែ 15 នាទី អាចកាន់សម្រាប់ការបើកបរបានចម្ងាយផ្លូវដល់ទៅ 500km នេះបើតាមការបញ្ជាក់ពី Geely។ បន្ថែមពីនេះ 007 GT ក៏នឹងគាំទ្រប្រព័ន្ធចរន្តសាកភ្លើងកំលាំង 800Volt-architecture ផងដែរ។

តាមការបញ្ជាក់ពី Zeekr រថយន្តម៉ូដែលថ្មី 007 GT នឹងបង្ហាញខ្លួនផ្លូវការណ៍នៅត្រីមាសទីពីរក្នុងឆ្នាំ 2025 នេះ។ រថយន្តនេះត្រូវបានគេព្យាករណ៍ថា ទំនងជាបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show ដែលនឹងត្រូវប្រារព្ធធ្វើឡើងក្នុងខែមេសា ឆ្នាំនេះ។ គួរំលឹកដែរថា Zeekr បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 222,123 គ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ 2024 កើនឡើង 87% ធៀបនឹងចំនួន 118,585 គ្រឿងដែលលក់បានក្នុងឆ្នាំ 2023។ នៅតំបន់អឺរ៉ុប រថយន្តម៉ាក Zeekr មានលក់នៅក្នុងទីផ្សារប្រទេសហូឡង់ ន័រវ៉េ និងស៊ុយអែត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍