no-alternative title
no-alternative title
no-alternative title
no-alternative title

XPeng គ្រោងចាយ 1.3 ពាន់លានដុល្លារ ដើម្បីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ ទៅលើការផលិតឈីបផ្ទាល់ខ្លួន

ថ្មីៗនេះនៅក្នុងកំឡុងព្រឹត្តិការណ៌ 2025 Guangdong Province Development Conference លោក He Xiaopeng ដែលជាអគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុន Xpeng បានមានប្រសាសន៌ថា ក្រុមហ៊ុន Xpeng ឆ្នាំ 2025 នេះ XPeng គ្រោងចាយ 9.5 ពាន់លានយ៉ន់ ដែលប្រហែលជា 1.3 ពាន់លានដុល្លារ ដើម្បីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍទៅលើការផលិតឈីបផ្ទាល់ខ្លួន។ ជាមួយគ្នាក្រុមហ៊ុនក៏នឹងមានវិនិយោគទៅលើ AI ដែលមានទំហំទឹកប្រាក់ប្រមាណ 4.5 ពាន់លានយ៉ន់  ដែលប្រហែលជា 600 លានដុល្លារ ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ថ្មីៗនេះ Xpeng បានធ្វើការវិនិយោគទឹកប្រាក់ 50 ពាន់លានយ៉ន់ ដែលស្មើរនឹង 6.8 ពាន់លានដុល្លាររួចមកហើយ ទៅលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ ហើយនិងសង្វាក់ផលិតកម្ម ដែលភាគច្រើននៃគម្រោងនេះ គឺស្ថិតនៅខេត្ត Guangdong ដែលជានៅក្បែរការិយាល័យកណ្តាលរបស់ខ្លួន។ លោក He Xiaopeng បានបង្ហាញនូវការជឿជាក់ថា ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងធ្វើការកែប្រែឧស្សាហកម្មយានយន្តនៅប្រទេសចិនកាន់តែខ្លាំងនៅក្នុងរយៈពេល 5 ឆ្នាំទៅមុខ។ 

ជាមួយគ្នានេះលោកក៏បានបន្តថា ដើម្បីទទួលបាននូវបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិនេះមានភាពច្បាស់លាស់ និងមានសុវត្ថិភាពកាន់តែខ្លាំងនោះ Xpeng ត្រូវធ្វើការវិនិយោគបន្តទៅលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍទៅលើកិច្ចការងារស្នូលនៃប្រព័ន្ធនេះអោយកាន់តែខ្លាំង។ សូមជំរាបថា Xpeng ត្រូវបានគេអនុម័តអោយប្រើប្រាស់នូវនូវប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងមានការប្រើប្រាស់នូវ L2 intelligent driving ability នៅលើរថយន្តរបស់ខ្លួនជាច្រើនរួចមកហើយតាមរយៈនៃដំណើរការលើបច្ចេកវិទ្យា XPILOT។

នៅឆ្នាំ 2025 នេះ ក្រុមហ៊ុន Xpeng ក៏គ្រោងនឹងធ្វើការផលិតទ្រង់ទ្រាយធំទៅលើវបន្ទះឈីបជំនាន់ថ្មី ដែលអាចប្រើប្រាស់នៅលើរថយន្ត និងរថយន្តអាចហោះបាន រួមជាមួយនិងមនុស្សយន្តរ៉ូបូតថែមទៀតផង។ នៅក្នុងឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន XPeng លក់រថយន្តបាន 190,068 គ្រឿង ដែលភាគលក់ដាច់ច្រើនជាងគេ គឺនៅប្រទេសហ្វាំងឡង់។ នៅក្នុងឆ្នាំ 2025 នេះ ក្រុមហ៊ុនគម្រោងនឹងពង្រីកទីផ្សារដល់ទៅ 60 ប្រទេស។ លោក He Xiaopeng និយាយថា នៅឆ្នាំ 10 ខាងមុខ XPeng Motors នឹងយកអោយបាននូវចំណែកទីផ្សារ 50% នៅលើការលក់នៅទីផ្សារសកល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម