យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា BAIC និង Huawei បាននឹងកំពុងតែធ្វើការអភិវឌ្ឍទៅលើម៉ូដែល EREV សម្រាប់រថយន្តប្រណិត Stelato S9 របស់ខ្លួន ដើម្បីជុំរុញការលក់រថយន្តនេះអោយបានចំនូនកាន់តែច្រើន។ គួរបញ្ជាក់ថា រថយន្តអគ្គិសនីថ្នាក់ប្រណិតមួយ បានបង្ហាញខ្លួននៅលើទីផ្សារចិន កាលពីឆ្នាំមុន ជាមួយតម្លៃ 399,800 យ៉ន់ ដែលប្រហែល 54,850 ដុល្លារ។ ប៉ុន្តែរថយន្តនេះលក់បានត្រឹមតែ 3,008 គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេល 3 ខែ។
សូមជំរាបថា Stelato S9 គឺជារថយន្តអគ្គិសនីថ្មីមួយ ដែលមានការអភិវឌ្ឍឡើងដោយក្រុមហ៊ុន BAIC BluePark និង Huawei។ រថយន្តនេះ គឺដំណើរការដោយស្ថាបត្យកម្ម BE22 របស់ក្រុមហ៊ុន BAIC និងមានការតម្លើងនូវផ្នែករឹង និងផ្នែកទន់ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei។ កាលពីឆ្នាំមុននេះ BAIC & Huawei បានដាក់គោលដៅលក់រថយន្តថ្មីនេះអោយបានចំនួន 120,000 គ្រឿង ប៉ុន្តែរយៈពេល 3 ខែក្នុងឆ្នាំ 2024 រថយន្ត Stelato S9 លក់បានត្រឹមតែ 3,008 គ្រឿង។
យោងតាមការបញ្ជាក់របស់ BAIC BluePark នៅក្នុងវេទិកា investor conference នៅក្នុងប្រទេសចិន ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន បាននឹងកំពុងតែធ្វើការនៅលើម៉ូដែល EREV ទៅលើម៉ូដែល Stelato S9 sedan ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់រថយន្តថ្មីនេះនៅឡើយទេ។ ថ្មីៗនេះ ក្រុមហ៊ុន BAIC ក៏បានបញ្ចេញនូវប្រព័ន្ធ EREV ថ្មីមួយ នៅលើ BAIC BJ60 Thunder ផងដែរ។ សម្រាប់ Stelato S9 EREV ថ្មីនេះ ក៏អាចនឹងមានការប្រើប្រាស់នូវប្រព័ន្ធថ្មីនេះដូចគ្នា។ រថយន្ត BAIC BJ60 Thunder គឺមានការបំពាក់នូវម៉ាស៊ីនកម្លាំង 1.5-liter turbocharged។