no-alternative title
no-alternative title
no-alternative title
no-alternative title

McLaren ចេញឡានល្បឿនលឿន និងខ្លាំងបំផុត តម្លៃ 2 លានដុល្លារ

នេះគឺជាឡាន McLaren W1 ដែលមានតម្លៃរហូតដល់ទៅ 2.1 លានដុល្លារ ជាអ្នកស្នងតំណែងពី McLaren F1 និង McLaren P1 ជាមួយនឹងការបំពាក់លក្ខណៈពិសេស ជាច្រើន គួរឲ្យចាប់អារម្មណ៍ខ្លាំង ហើយនឹងត្រូវផលិតត្រឹមតែ 399 គ្រឿងប៉ុណ្ណោះ ប៉ុន្តែទាំង 399 គ្រឿងនោះ គឺមានម្ចាស់អស់បាត់ទៅហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡាន McLaren W1 ប្រើម៉ាស៊ីន Hybrid ចំណុះ 4.0L Twin-turbo ទំហំ V8 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបានសរុប ដល់ទៅ 1,258 HP និង កម្លាំងរមួល 1,340 NM ធ្វើឲ្យវាក្លាយជាឡានដែលមានកម្លាំងខ្លាំងបំផុត របស់ក្រុមហ៊ុន McLaren។ វាដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ ប្រភេទ DCT ជាមួយនឹង ប្រព័ន្ធ E-Reverse ហើយប្រើប៉ុងក្រោយ (RWD)។ ឡាននេះមានទម្ងន់សរុបត្រឹមតែ 1,399 គីឡូក្រាម ប៉ុណ្ណោះ។ បើនិយាយពី Performance វិញ McLaren W1 អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 2.7 វិនាទីប៉ុណ្ណោះ ហើយរត់ដល់កុងទ័រ 200 KM/H ប្រើពេល 5.8 វិនាទី និង 300 KM/H ប្រើពេល 12.8 វិនាទី ហើយមានល្បឿន Top Speed 350 KM/H។

បើនិយាយពីរូបរាងវិញ ឡាន McLaren W1 មានការឌីហ្សាញផ្តោតខ្លាំងបំផុតលើ កម្រិត Aerodynamics ជាមួយនឹងទ្វារបើកឡើងលើដូចស្លាបសត្វ ហៅថា Anhedral Door ហើយមានបំពាក់កាង Spoiler ខាងក្រោយ អាចលិបចេញចូលបាន ហៅថា Active Long Tail ដែលដើរតួជាកាងកាត់ខ្យល់ និងហ្វ្រាំង Air Brake ផងដែរ។ ជារួម ការឌីហ្សាញរបស់ McLaren W1 គឺដើម្បីអាចឲ្យវាក្រាបជាប់ជាមួយដី ដើម្បីទទួលបាន Performance កាន់តែប្រសើរ។

 

នៅពេលប្រើ Race Mode ឡាន W1 នឹងបន្ទាបបូមមុខ 1.46 អ៊ីញ និង 0.7 អ៊ីញ នៅខាងក្រោយ ខណៈកាង Active Long Tail និង ប្រព័ន្ធ Active Chassis Control III របស់វា អនុញ្ញាតឲ្យ W1 អាចបង្កើតកម្លាំងសង្កត់ Downforce 350 គីឡូក្រាម នៅខាងមុខ និង 650 គីឡូក្រាម នៅខាងក្រោយ សរុប 1,000 គីឡូក្រាម នៅពេលជិះល្បឿនលឿន លើផ្លូវកោង។

ចំណែកឯផ្នែកខាងក្នុងវិញ វាក៏មានការឌីហ្សាញដែលផ្តោតខ្លាំងលើការបើកបរដែរ ដោយបំពាក់កៅអី Fixed មិនអាចរំកិលបាន ប៉ុន្តែអាចរំកិលដៃចង្កូត និងឈ្នាន់ហ្គែរបាន ហើយប្រើដៃចង្កូតប្រភេទ Hydraulic ទៀតផង។

 

អីចឹងតើបងប្អូនយល់យ៉ាងណាដែរចំពោះឡានមួយនេះ? ជួយ Comment នៅខាងក្រោមផង! ហើយកុំភ្លេចចុច Share វីដេអូនេះ និង Follow Page ម្នាក់មួយផង! អរគុណ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម