នៅថ្ងៃនេះ លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានធ្វើការចែករំលែកនូវព័ត៌ មានថ្មីមួយទាក់ទងជាមួយនិង Xiaomi SU7 Ultra ដែលជាម៉ូដែលរថយន្ត Sedan ជំនាន់ថ្មីរបស់ខ្លួន ដោយថែមទាំងមានការបញ្ជាក់ពីគោលដៅរបស់ខ្លួននៅក្នុងការលក់អោយបាន 10,000 គ្រឿងនៅឆ្នាំ 2025 នេះទៀតផង។
រថយន្តនេះ នឹងមានលក់នៅលើទីផ្សារប្រទេសចិននៅខែមីនាឆ្នាំនេះ ជាមួយនិងតម្លៃ 814,900 យ៉ន់ ដែលប្រហែល 114,200 ដុល្លារ។ យោងតាមលោក Lei Jun បានអោយដឹងថា រថយន្ត Xiaomi SU7 នឹងមានជម្រើស 5 ពណ៌។ គួរបញ្ជាក់ថា រថយន្តជំនាន់ថ្មី Xiaomi SU7 Ultra ត្រូវបានក្រុមហ៊ុនប្រកាសដាក់អោយមានការ Pre-Sales នៅលើទីផ្សារប្រទេសចិន កាលពីថ្ងៃទី 29 ខែតុលា កាលពីឆ្នាំមុន។
បើទោះបីជាមានតម្លៃខ្ពស់ក៏ដោយ រថយន្តនេះត្រូវបានគេបញ្ជាទិញមុនចំនួ 3,680 គ្រឿង ត្រឹមតែរយៈពេល 10 នាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកាសចេញ។ នៅថ្ងៃនេះលោក Lei Jun បានបិទបញ្ចប់នូវរឿងនេះ ដោយបញ្ជាក់ពីគោកដៅធំសម្រាប់ការដាក់លក់រថយន្ត SU7 Ultra នេះហើយ។ សូមជំរាបថា កាលពីថ្ងៃទី 5 ខែកុម្ភៈ នេះ លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានបង្ហោះសារនៅលើគណនីរបស់ខ្លួនពីការរៀបចំនូវព្រឹត្តិការណ៌អបអរសម្រាប់ព្រឹត្តិការណ៌លក់រថយន្តដែលមានលេខរៀងទី 10,000។
អ្វីដែលគួរអោយចាប់អារម្មណ៌នោះ លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់ពីការប្រកាសចេញរថយន្ត Xiaomi SU7 Ultra នេះ នៅក្នុងព្រឹត្តិការណ៌សម្ពោធស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នៅខែក្រោយនេះហើយ។កន្លងមកមានការបញ្ជាក់ថា ការលក់រថយន្តនេះ នឹងចាប់ចាប់ផ្តើមពីខែមីនាឆ្នាំ 2025 ខាងមុខនេះ។ Lei Jun ក៏បានបញ្ជាក់ថា Xiaomi SU7 Ultra នឹងមានជម្រើស 5 ពណ៌ ដោយមានជម្រើសពណ៌មាស សម្រាប់ទីផ្សារប្រទេសចិនផងដែរ។