no-alternative title
no-alternative title
no-alternative title
no-alternative title

Cadillac ចេញឡានថ្មី Lyriq-V ឆ្នាំ 2026 លឿនបំផុតរបស់ខ្លួន! សំខាន់ជិះអត់អស់សាំង!

Cadillac Lyriq-V ឆ្នាំ 2026 គឺជាឡានអគ្គិសនីជំនាន់ថ្មី ដែលមានតម្លៃចាប់ពីខ្ទង់ $79,990 នៅលើទីផ្សារសហរដ្ឋអាមេរិក។ ឡានអគ្គិសនីរបស់អាមេរិកមួយនេះ ត្រូវបានក្រុមហ៊ុននេះ ប្រើប្រាស់នូវកញ្ចប់អាគុយដែលមានទំហំ 102 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរនៅលើចម្ងាយផ្លូវបាវ 460km ហើយថែមទាំងមានការគាំទ្រដោយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន ដោយចាយពេលត្រឹម 10 នាទីប៉ុណ្ណោះ អាចរត់បានចម្ងាយ 120km។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Cadillac Lyriq-V ប្រើម៉ូទ័រអគ្គិសនី 2 និងមានប៉ុង 2 (AWD) ដែលអាចបង្កើតកម្លាំងបាន 615 សេះ ហើយនិងមានកម្លាំងរមួល 880nm ដែលមានសមត្ថភាពអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 3.3 វិនាទីប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសនោះគឺ Cadillac Lyriq-V បាន Upgrade ទៅលើចំនុចមួយចំនួន ដូចជា ប្រព័ន្ធចង្កូត, ប្រព័ន្ធជើងក្រោម និង កម្រិត Comfort ក៏ដូចជា កម្រិតនៃការទប់លំនឹង នៅពេលបើកបរល្បឿនលឿន ផងដែរ។

មិនតែប៉ុណ្ណោះ នៅលើរថយន្តថ្មីនេះ ថែមទាំងមានមុខងារ Launch Control និង មុខងារបើកបរ V-Mode ព្រមទាំង Competitive Mode ទៀតផង។ ជាមួយនឹង Performance ខ្លាំងបែបនេះ វាក៏ត្រូវការប្រព័ន្ធហ្វ្រាំងដ៏ល្អមួយដែរ ហើយវាបាន Upgrade ហ្វ្រាំងទៅជាប្រភេទ Brembo ទំហំ 390mm ដែលនឹងអាចបញ្ឈប់ឡានបានយ៉ាងល្អ តែម្តង។

ថ្វីបើជាឡានអគ្គិសនីមែន ប៉ុន្តែ Lyriq-V នៅតែស្ថិតក្នុងសែស្រឡាយ V-Series ដ៏ពិសេសរបស់ Cadillac ដូច្នេះវាក៏មានប្រព័ន្ធសំឡេង ដែលអាចឲ្យអ្នកបើកបរ ទទួលបានអារម្មណ៍កាន់តែរំភើប នៅពេលបើកបរ ទៀតផង។ សូមបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ Cadillac Lyriq-V ស៊េរីឆ្នាំ 2026 នេះ នឹងចាប់ផ្តើមផលិតនៅដើមឆ្នាំ 2025 នេះតែម្តង ហើយរថយន្តនឹងចេញមកប្រជែងជាមួយឡានអគ្គិសនី Tesla Model X Plaid៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម