no-alternative title
no-alternative title
no-alternative title
no-alternative title

Volkswagen នឹងបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីដែលមានតម្លៃធូរថ្លៃនៅឆ្នាំ 2027

Volkswagen នឹងបង្ហាញគំរូរថយន្តអគ្គិសនីស៊េរីថ្មីដែលមានតម្លៃធូរនៅខែមីនាខាងមុខនេះ ទោះយ៉ាងណា Volkswagen ត្រូវបានគេរាយការណ៍ថា នឹងផលិតរថយន្តអគ្គិសនីថ្មីមួយនេះទ្រង់ទ្រាយធំនៅក្នុងឆ្នាំ 2027។ ដូចនេះ វានៅមានរយះពេល 2 ឆ្នាំទៀតដែល Volkswagen បញ្ចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីដែលមានតម្លៃធូរថ្លៃរបស់ខ្លួន។ រថយន្តអគ្គិសនីស៊េរីថ្មីដែលមានតម្លៃធូរថ្លៃ ត្រូវបានគេស្គាល់ថា ID.2all ហើយវា អាចនឹងមានតម្លៃខ្ទង់ចាប់ពី $26,000 ឡើងទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាក៏មានប្រភពផ្សេងទៀតបានបញ្ជាក់ថា VW នឹងធ្វើការចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃខ្ទង់ចាប់ពី $20,800 ឡើងទៅនៅឆ្នាំ 2027។ រថយន្តអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុននេះ អាចនឹងមានឈ្មោះថា ID.1 One ក៏ប៉ុន្តែ VW បានធ្វើការចុះពាណិជ្ជសញ្ញាសម្រាប់រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះថា ID.EVERY1 ជាមួយនឹងស្ថាបនចុះពាណិជ្ជសញ្ញាសហភាពអឺរ៉ុប European Union Intellectual Property Office ហៅកាត់ថា “EUIPO”។ ដូចនេះ អាចសន្និដ្ឋានបានថា រថយន្តអគ្គិសនីស៊េរីថ្មីដែលមានតម្លៃធូរថ្លៃរបស់ VW នឹងមានឈ្មោះថា ID.1 នៅពេលដែលមានវត្តមាននៅលើដងវិថីក្នុងឆ្នាំ 2027។

ក្រុមហ៊ុន Volkswagen ត្រូវបានគេនិយាយថា មានបំណងផលិតរថយន្តអគ្គិសនីម៉ូដែល ID.1 ដោយសហកាជាមួយក្រុមហ៊ុន Renault ប៉ុន្តែ ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នាកាលពីឆ្នាំមុន (2024)។ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រភេទបារាំង Renault បានត្រៀមធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីខ្នាតមធ្យម ឬហៅថា electric city car ម៉ូដែល Twingo នៅឆ្នាំ 2026 ដែលចេញលក់មុន ID.1 ប្រហែលមួយឆ្នាំ។ រថយន្តអគ្គិសនីខ្នាតតូចស៊េរីថ្មី VW Twingo អាចនឹងមានតម្លៃប្រហែល 20,000 អឺរ៉ូ ឬប្រហែល $20,726។

VW ID.1 នឹងផលិតឡើងដោយឈរនៅលើប្រព័ន្ធគ្រោងឆ្អឹង MEB Small platform ដូចគ្នានឹង ID.2 ដែរ ហើយប្រព័ន្ធគ្រោងឆ្អឹងនេះ ក៏ត្រូវបានប្រើនៅលើម៉ូដែល ID.3 និងរថយន្តអគ្គិសនីខ្នាតធំមួយចំនួនទៀត។ ដោយប្រព័ន្ធនេះ ភ្ជាប់ដំណើរការដោយប្រព័ន្ធ Front-wheel-drive។ សម្រាប់ទំហំកញ្ចប់ថ្ម របស់ ID.1 មិនទាន់ត្រូវបានគេទម្លាយចេញនៅឡើយទេ គ្រាន់តែបានការប៉ាន់ស្មានថា អាចនឹងមានទំហំប្រហាក់ប្រហែលគ្នានឹង ID.2 ដែលសាកថ្មមួយពេញម្តងអាចបើកបានចម្ងាយ 450km ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកពី 10% ទៅ 80% ប្រើពេលប្រមាណ 20 នាទីប៉ុណ្ណោះ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម