no-alternative title
no-alternative title
no-alternative title
no-alternative title

ឡាន GAC Trumpchi S7 PHEV ចេញលក់ហើយ មានតម្លៃតែជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

នៅថ្ងៃទី 7 ខែមីនានេះ ក្រុមហ៊ុន GAC បានប្រកាសសដាក់អោយមានការ Pre-Order ទៅលើរថយន្តម៉ូដែលថ្មី Trumpchi S7 PHEV របស់ខ្លួនហើយ ដោយមានច្រើនជម្រើសផ្សេងៗគ្នា។ សម្រាប់ម៉ូដែលរត់បាន 205km Max គឺមានតម្លៃ 209,800 យ៉ន់ (29,000 USD), 205km Max smart driving មានតម្លៃ 219,800 យ៉ន់ (30,400 USD), 205km Max lidar មានតម្លៃ 229,800 យ៉ន់ (31,800 USD), 180km Ultra AWDមានតម្លៃ 229,800 យ៉ន់(31,800 USD) និង 180km Ultra AWD lidar មានតម្លៃ 249,800 យ៉ន់ (34,500 USD)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Trumpchi S7 ត្រូវបានផលិតឡើងតាមទម្រង់ស្តង់ដារ EV+ platform របស់ GAC Trumpchi និងប្រើប្រាស់ រចនាបទ “Hidden edge in smoothness” របស់ GAC ដែលមានលក្ខណៈប្រណិត និងភាពហាប់រឹងមាំ។ ឡាន SUV ស៊េរីថ្មីនេះ មានបណ្តោយ 4,900mm/ទទឹង 1,950mm/ កំពស់ 1,780mm/ កម្ពស់ពីផ្ទៃដីមកបាតរថយន្ត 200mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,880mm ព្រមជាមួយទម្ងន់ 2,165kg ដល់ 2,260kg ទៅតាមជម្រើស Option និមួយៗ។ ចង្កៀងខាងមុខរបស់ Trumpchi S7 គឺមានការប្រើប្រាស់នូវប្រព័ន្ធ AI Headlight ជាមួយចង្កៀមអំពូលចំនួន 2,248 lamp beams និងគាំទ្រនូវមុខងារប្រើប្រាស់ចំនួន 8 ប្រភេទផ្សេងគ្នា តម្រូវតាមស្ថានភាព។

នៅផ្នែកខាងក្រោយរបស់ GAC Trampchi S7 មានការរចនាចង្កៀងបំភ្លឺខាងក្រោយរាងជាងអក្សរ U ដ៏ទាក់ទាញជាមួយស្លាកសញ្ញា GAC នៅចំកណ្តាល។ GAC Trumpchi S7 បំពាក់នូវម៉ាស៊ីន Hybrid ដែលមានលេខកូដ 4A15M3 កំលាំង 118kW ឬ 158 សេះ គូបផ្សំជាមួយកញ្ចប់ថ្មប្រភេទ lithium iron phosphate battery packs ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Yinpai Battery and Zenergy។ រថយន្ត SUV ស៊េរីថ្មីនេះ អាចរត់ល្បឿនលឿនបំផុតដល់ 185km/h។ កន្លងមក GAC បានប្រកាសថា Trumpchi S7 ជារថយន្តដំបូងគេដែលដំណើរការជាមួយប្រព័ន្ធបច្ចេកវិទ្យា Plug-in-Hybrid ជំនាន់ទីបីរបស់ GAC ដែលសាកភ្លើងមួយពេញ និងចាក់សាំងមួយពេញម្តងអាចជិះបានចម្ងាយជាង 1,000km។

 

លើសពីនេះទៅទៀត ក្រុមហ៊ុនផលិតរថយន្ត GAC ក៏បានធ្វើការអភិវឌ្ឍន៍ទៅលើ ប្រព័ន្ធបច្ចេកវិទ្យា Map-free L2++ advanced driving assistance system ដែលនឹងត្រូវបំពាក់នូវលើរថយន្តផ្ទាល់តែម្តង និងមានការគាំទ្រជាមួយប្រព័ន្ធ LiDAR នៅលើដំបូល, ប្រព័ន្ធកាមេរ៉ាក្រោយ និងចំហៀងក្នុងការចាប់សញ្ញានាំផ្លូវទៅកាន់គោលដៅ។ 

អតិថិជនអាចរកបានទាំងម៉ូដែល FWD និង AWD។ សម្រាន់ម៉ូដែល FWD គឺមានប្រើប្រាស់នូវម៉ូទ័រអគ្គិសនីកម្លាំង 170kW (228 សេះ) និងមានកម្លាំងរមួល 250Nm ហើយមានកម្លាំងម៉ាស៊ីន1.5T engine ដែលអាចផលិតថាមពលាបាន 118kW (158 សេះ) កម្លាំងរមួល 220Nm។ ចំពោះ AWD វិញ គឺមានការបន្ថែមនូវម៉ូទ័រអគ្គិសនីខាងក្រោយកម្លាំង 80kW (107សេះ) កម្លាំងរមួល 143Nm។ រថយន្តនេះអាចរត់បានល្បឿនលឿនបំផុត 185 km/h និងអាចបង្កើតល្បឿនបានចាប់ពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 5.8 វិនាទីប៉ុណ្ណោះ។

 

ចំពោម៉ូដែលតូចជាងគេមានអាគុយទំហំ 36.3 kWh lithium iron phosphate battery packs រត់បានចម្ងាយចាប់ពី 1,150km និង 1,020km តាមស្តង់ដារ CLTC ក៏ដូចជា 205km និង 180km  ទៅលើការប្រើប្រាស់អគ្គិសនីសុទ្ធទាំងម៉ូដែល FWD និង AWD។ សម្រាប់ការថ្មពី 30% ទៅ 80% គឺប្រើប្រាស់ពេលត្រឹមតែ 17 នាទីប៉ុណ្ណោះ។

ចំពោះការឌីស្សាញផ្នែកខាងក្នុងវិញ គឺមានការរចនាចេញពីស្បែក កម្រិត 23 ㎡of និងមានអេក្រង់ទំហំ 27-អ៊ីងhigh-definition HUD និងមួយទៀតទំហំ 8.88-អ៊ីងជាអេក្រង់ full LCD instrument panel ខណៈដែលអេក្រង់កណ្តាលទំហំ 15.6-អ៊ីងសម្រាប់បញ្ជាមុខងារ។ នៅកៅអីជួរទីពីរក៏មានអេក្រង់ទំហំ 17.3-អ៊ីង (3K resolution) ផងដែរ។ ជាមួយគ្នានេះក៏មានមុខងារ wireless charging, OTA updates និងអញ្ចក់មើលក្រោយ electrically heated exterior mirrors រួមនិង remote control, keyless entry ហើយនឹង AI personal assistant ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម