នៅថ្ងៃនេះ Toyota បានប្រកាសចេញនូវរថយន្តអគ្គិសនីម៉ូដែលទី 3 របស់ខ្លួននៃត្រកូល bZ នៅលើទីផ្សារប្រទេសចិនហើយ។ រថយន្តនេះ មានការបំពាក់នូវប្រព័ន្ធ Lidar និងបច្ចេកវិទ្យាជំនួយការបើកបរ Momenta’s assisted driving tech ហើយនឹងរត់បានចម្ងាយដល់ទៅ 610km ព្រមទាំងដាក់លក់នៅលើទីផ្សារចិនមានតម្លៃចាប់ពី 109,800 យ៉ន់ ប្រហែលជា 15,100 ដុល្លារឡើងទៅ។ ការលក់នេះត្រឹមតែមួយម៉ោងប៉ុណ្ណោះ មានអ្នកកក់ទុកដល់ទៅ 10,000 គ្រឿងហើយ។ រថយន្ត bZ3X នេះ គឺមានទំហំធំជាង GAC Aion V ប៉ុន្តែកម្លាំងប្រហែលគ្នា។
bz3X គឺជាប្រភេទរថយន្តទ្វា 5 និងមានទំហំ 4600/1850/1600 mm ហើយនឹងមានគម្លាតកង់មុខក្រោយប្រវែង 2765mm wheelbase។ រថយន្តនេះ គឺប្រភេទ FWD និងមានម៉ូទ័រមួយកម្លាំង 150kW ឬ 165kW រត់បានល្បឿន 160km/h។ នៅលើរងថយន្តនេះ គឺប្រើអាគុយ LFP មាន 3 ជម្រើស គឺ 50.0 kWh, 58.4 kWh និង 67.9 kWh អាចរត់បានចម្ងាយ 430 km, 520 km និង 610 km តាមស្តង់ដារ CLTC។ ជាមួយវត្តមានម៉ូដែលថ្មីនេះ Toyota មានគោលដៅប្រជែងជាមួយរថយន្តអគ្គិសនីនៅលើទីផ្សារចិន ដោយបានបំពាក់នូវប្រព័ន្ធ lidar និងប្រព័ន្ធជំនួយការបើកបរ (ADAS) របស់ចិនថែមទៀតផង។
សម្រាប់ម៉ូដែល 520 Pro និង Pro+ ត្រូវបានក្រុមហ៊ុននេះធ្វើការភ្ជាប់ជាមួយនិង lidar ហើយនិង Robosense ក៏ដូចជា បច្ចេកវិទ្យាជំនួយការបើកបរ Momenta 5.0 assisted driving tech ខណៈដែលម៉ូដែល 610 Max ក៏មានការប្រើប្រាស់នូវ Lidar និង Momenta 5.0 ADAS ដូចគ្នា ប៉ុន្តែមានថែមទនូវជំនួយការបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Toyota ដែលគេស្គាល់ថា ទToyota Pilot driver assistance។
រថយន្តនេះមានការគាំទ្រដោយបន្ទះឈីបជំនាន់មុ Qualcomm Snapdragon 8155 ខណៈដែលម៉ូដែលថ្មីៗនេះ គឺមានការប្រើប្រាស់ ឈីបថ្មី Snapdragon 8295 ហើយ។ សម្រាប់ប្រព័ន្ធ lidar នៅលើរថយន្តនេះ គឺមានការគាំទ្រដោយឈីប Nvidia Orin X មានកម្លាំង 254 TOPS។ ក្រុមហ៊ុន Toyota បានបញ្ជាក់ា bZ3X គឺជាម៉ូដែលដំបូងគេដែលចាប់ដៃជាមួយនិងក្រុមហ៊ុនចិន ហើយនឹងមានការតម្លើង lidar។ Toyota បន្តថា រថយន្តនេះមានការប្រើប្រាស់វត្ថុធាតុដើមនៅចិន 65% ដោយមានតែ 1% គឺមានការនាំចូលពីក្រៅ។ Toyota bZ3X គឺផលិតឡើយដោយ GAC និង Toyota។
សូមជំរាបថា Toyota បានប្រកាសចេញនូវរថយន្តអគ្គិសនីសុទ្ធ bZ series នៅលើទីផ្សារចិនចំនួនពីរម៉ូដែលហើយ ក្នុងនោះរួមមាន bZ4X SUV និង bZ3 sedan ដែលមានការចាប់ដៃគ្នាជាមួយនិង BYD ហើយនិងមានការប្រើប្រាស់ម៉ូទ័រអគ្គិសនី និងថាមពលថ្មរបស់ BYD តែម្តង។