យោងតាមរបាយការណ៌ថ្មីចេញពី China Passenger Car Association (CPCA) បានបង្ហាញថា កាលពីខែកុម្ភៈនេះ ការនាំចេញរថយន្តនៅលើទីផ្សារប្រទេសចិន គឺអាចធ្វើបានចំនួន 1.397 លានគ្រឿង មានការធ្លាក់ចុះ 22% ប្រៀបធៀបគ្នាជាមួយនិងខែមុននេះ ហើយនិងធ្លាក់ចុះ 26% ធៀបនឹងឆ្នាំមុន។
ចំពោះរថយន្តដែលលក់បានច្រើនជាងគេនោះ គឺមានដូចជា BYD Seagull លក់បានចំនួន 28,223 គ្រឿង និង Geely Geome’s Xingyuan លក់បានចំនួន 24,831 គ្រឿង។ សូមជំរាបថា កាលពីខែមករាកន្លងទៅនេះ រថយន្ត Xingyuan គឺបានគ្រប់គ្រងតំណែងជារថយន្ត sedan/hatchback ដែលលក់ដាច់ជាងគេបំផុតនៅលើទីផ្សារប្រទេសចិន។ ក្រឡេកមកមើលម៉ូដែល SUV វិញ គឺមានចំនួន 11 ម៉ូដែល ដែលលក់ដាច់ជាងគេនៅក្នុងខែកុម្ភៈកន្លងទៅនេះ ដោយម៉ូដែលនិមួយៗ ត្រូវរាប់ចាប់ពីការលក់បានលើសពី 10,000 គ្រឿងឡើងទៅស។
BYD Song series ត្រូវបានគេមើលឃើញថា បានឈរនៅលើលំដាប់ថ្នាក់លេខ 1 និង លេខ 2 ខណៈដែលលេខបន្ទាប់គឺមានដូចជា Toyota Frontlander, Geely Xingyue L, Changan CS75 Plus និង Toyota RAV4 ខណៈដែលឡានឈរលេខរៀងលេខ 3 ដល់លេខ 6 គឺមានការនំាមុខ Tesla Model Y ដែលឡានលក់ដាច់ជាងគេកាលពីឆ្នាំមុន។
ចំពោះម៉ូដែល MPV វិញ រថយន្ត BYD Denza D9 គឺនៅលើតែបន្តនាំមុខគេនៅលើទីផ្សារចិនសម្រាប់ខែកុម្ភៈនេះ ជាមួយនិងការនាំចេញបានចំនួន 6,625 គ្រឿង ដោយឈរនៅលើកំពូលតារាង ដែលមានដូចជា រថយន្ត Denza D9, Voyah Dreamer, BYD Xia, Arcfox Koala, Trumpchi E8 PHEV, Buick GL8 PHEV និង Xpeng X9។