no-alternative title
no-alternative title
no-alternative title
no-alternative title

ពិតជាមិនគួរអោយជឿ! ឡាន Geely Boyue SUV លក់បាន 1 គ្រឿង នៅក្នុងពេល 2.3 នាទីម្តង

ថ្មីៗនេះ ក្រុមហ៊ុន Geely បានប្រកាសថា មកដល់ពេលនេះ ការលក់រថយន្ត Boyue series របស់ខ្លួននៅលើទីផ្សារសកល គឺបានឈានដល់ 2 គ្រឿងហើយ ដោយរយៈពេល 2.3 ម្តង ក្រុមហ៊ុនលក់បាន 1 គ្រឿង។ នៅលើទីផ្សារចិន រថយន្តប្រភេទនេះ គឺមាន Geely Boyue និង Boyue L។ រថយន្តទាំងពីរនេះ គឺមាន 4 ប្រភេទ និងមានតម្លៃចាប់ពី 92,800 យ៉ន់ទៅ 118,800 យ៉ន់ ដែលប្រហែល 12,800 ដុល្លារទៅ 16,400 ដុល្លារ ខណៈដែលម៉ូដែលមួយទៀតមានតម្លៃចាប់ពី 115,700 យ៉ន់ទៅ 149,700 យ៉ន់ ដែលប្រហែល 16,000 ដុល្លារទៅ 20,700 ដុល្លារ។ សូមជំរាបថា កាលពីថ្ងៃទី 27 ខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុននេះ បានប្រកាសថា ខ្លួនបានលក់រថយន្តនេះឈានដល់ 2 លានគ្រឿងហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តនេះ ត្រូវបានដាក់លក់នៅលើទីផ្សារចំនួន 60 ប្រទេស។ សម្រាប់ទីផ្សារលក់ដាច់ជាងគេ គឺប្រទេស Costa Rica, Moldova, Panama, Peru, Qatar និង UAE។  Geely Boyue SUV គឺជា Compact-SUV រថយន្តអគ្គិសនីស៊េរីថ្មី  មានបណ្តោយ 4,510mm/ទទឹង 1,865mm/ កម្ពស់ 1,650mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,701mm។ រថយន្តអគ្គិសនីស៊េរីថ្មី Geely Boyue ត្រូវបានផលិតឡើងដោយឈរនៅលើទម្រង់ GEEA2.0 electronic និង electrical architecture។

នៅខាងក្នុងរថយន្តស៊េរីថ្មីនេះមានបំពាក់នៅកញ្ចក់អេក្រង់បង្ហាញព័ត៌មានប្រភេទ Full-LCD Instrument Panel ទំហំ 10.25-inch និងអេក្រង់កម្សាន្តរចនាបញ្ឈរទំហំ 13.2-inch គាំទ្រកម្រិតបង្ហាញ 2K ដែលគាំទ្រដំណើរការជាមួយបន្ទះឈីបខួរក្បាលស៊េរី Qualcomm Snapdragon 8155 រួមនឹងប្រតិបត្តិការ Galaxy SO2.0 ថែមទៀតផង។ Geely Boyue SUV ស៊េរីថ្មីនេះ មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការឆ្លាតវៃជាច្រើនដូចជា មុខងារ remote control capability, tire pressure monitoring, Bluetooth, intelligent voice interaction, car Wifi/4G network និង electric folding external mirrors។

 

បន្ថែមពីនេះ Geely Boyue SUV នៅមានប្រព័ន្ធជំនួយការបើកឆ្លាងវៃកម្រិត Advanced driving assistant ដែលរួមមានមុខងារ ជាន់ហ្វាំងស្វ័យប្រវត្តិពេលមានឧបសគ្គ active braking, មុខងាររក្សារថយន្តស្ថិតក្នុងគន្លងផ្លូវ lane keep assist, lane center assist, មុខងារចាប់ស្លាកសញ្ញាចរាចរ traffic sign recognition, និងមុខងារកំណត់ល្បឿនបើកបរតាមរថយន្តខាងមុខ full-speed adaptive cruise ជាដើម។ ក្នុងរថយន្តក៏នៅមានកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែ និងមុខងារក្រើនរំលឹកអ្នកបើកបរ ផងដែរ។

រថយន្ត Compact SUV ស៊េរីថ្មីនេះបំពាក់ម៉ាស៊ីនប្រភេទ 1.5T មាន 4 ស៊ីឡាំង អាចផលិតកំលាំងបាន 133kW ឬ 181 សេះ និងកំលាំងរមូល 290Nm ជាមួយប្រអប់លេខ DCT ស្វ័យប្រវត្តិ 7 វគ្គ។ តាមទិន្នន័យរបាយការណ៍របស់ស្ថាប័ន WLTC បានឲ្យដឹងថា Geely Boyue មានកម្រិតស៊ីសាំង 6.29L ក្នុង 100 គីឡូម៉ែត្រ និងធុងសាំងអាចផ្ទុកចំនុះបាន 51 លីត្រ។ សម្រាប់ម៉ូដែល Four-Wheel-Drive គឺមានមុខងារកំនត់ការបើកបរចំនួន 4 ដូចជា economy, comfort, sports និង smart mode៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម