no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត SUV ស៊េរីថ្មី Denza N9 នឹងប្រកាសចេញលក់លើទីផ្សារសកលនៅថ្ងៃទី 21 ខែមីនាខាងមុខនេះ

យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា រថយន្ត Denza N9 SUV នឹងប្រកាសចេញលក់នៅទីផ្សារសកលថ្ងៃទី 21 ខែមីនាខាងមុខនេះហើយក្រុមហ៊ុនក៏នឹងមានការប្រកាសអោយ pre-sale នៅក្នុងពេលជាមួយគ្នាថែមទៀតផង។ រថយន្តនេះ នឹងមានតម្លៃចាប់ពី 450,000 យ៉ន់ ទៅ 550,000 យ៉ន់ ដែលប្រហែលជា 62,500 ដុល្លារ ទៅលើ 76,400 ដុល្លារ។ សូមជំរាបថា ថ្មីៗនេះ Denza ក៏មាការប្រកាសចេញនូវម៉ូដែល limited first edition ដោយអតិថិជនកក់មុនគេត្រឹមតែ 2,000 យ៉ន់ប៉ុណ្ណោះ។ N9 មានជម្រើស 4 ពណ៌ គឺ Deep Ink Black, Snow Jade White, Smoke Crystal Gray និង Emerald Green។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា BYD Denza N9 SUV ធ្លាប់ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា នឹងប្រកាសចេញលក់នៅក្នុងខែមីនានេះ ហើយនឹងមានការដាក់អោយបញ្ជាទិញមុនកាលពីខែកុម្ភៈផងងដែរ។ បើតាមប្រភពព័ត៌មានពីក្រុមហ៊ុន BYD បានអោយដឹងថា Denza N9 SUV នឹងមានមកជាមួយជម្រើសម៉ូដែលកូនកាត់ ឬ Hybrid ដែលមានបំពាក់នូវកញ្ចប់ថ្មដែលសាកពេញម្តងអាចបើកបានចម្ងាយផ្លូវ 200km ដោយថាមពលថ្មសុទ្ធមិនប្រើម៉ាស៊ីន ដែលមានចម្ងាយឆ្ងាយជាងបើធៀបនឹងរបាយការណ៍មុនដែលបញ្ជាក់ថាអាចបើកបានត្រឹម 165km។ 

រថយន្ត SUV ពេញខ្នាត Denza N9 ស៊េរីថ្មីនេះ មានប្រវែងបណ្តោយ 5,258mm/ ទទឹង 2,030mm/ កំពស់ 1,830mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,125mm។ Denza N9 ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង e3-Platform ដូចគ្នានឹងម៉ូដែល Denza Z9 និង D9 ដែរ ហើយរថយន្តស៊េរីថ្មីក៏នឹងគាំទ្រនូវប្រព័ន្ធសុវត្ថិភាពជំនួយក្នុងការការបើកបរដូចជា tank turning, crab walking, និង rear-wheel steering ថែមទៀតផង។

សម្រាប់ Denza N9 PHEV ឬ Plug-in-hybrid គឺនឹងបំពាក់នូវម៉ាស៊ីន Hybrid កំលាំង 152kW ភ្ជាប់ដំណើរការជាមួយប្រព័ន្ធម៉ូទ័រចំនួនបីដែលមានកំលាំង  200kW/240kW និង 240kW ដែលមានកំលាំងសរុបដល់ 680kW។ តាមរយះរូបភាពបានបង្ហាញថានៅខាងក្នុង Denza N9 មានបំពាក់នូវអេក្រង់ធំៗចំនួន 3, មានមុខងារបង្ហាញលើកញ្ចក់ដំបូលមុខ Head-up display, ដៃចង្កូតរចនាបថ 4 កាំ ឬ four-spoke multi-function steering wheel និងប្រព័ន្ធសំឡេងប្រភេទ retractable sound system។

រថយន្ត Full-size SUV ស៊េរីថ្មីនេះប្រើប្រាស់នូវប្រព័ន្ធប្រអប់លេខអេឡិចត្រូនិចហៅថា electronic gear shifter, មានកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ Dual-Wireless Phone Charging, មានទូរទឹកកក, កៅអីជួរទីពីរជាប្រភេទកៅអីឯករាជ្យហៅថា dual independent second-row seats, ដំបូលបើក Panoramic sunroof និងមានអេក្រង់មួយទៀតភ្ជាប់នៅលើដំបូល ឬហៅថា Ceiling-mount display ថែមទៀតផង។

BYD Denza N9 ធ្លាប់ត្រូវបានបង្ហាញវត្តមាននៅក្នុងទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេសសម្រាប់ការធ្វើតេស្តបើកបរ ដោយមិនមានការបិតបាំងអ្វីទាំងអស់។ BYD ធ្លាប់បានលើកឡើងថា ម៉ាករថយន្ត Denza របស់ខ្លួន នឹងមានវត្តមាននៅទីផ្សារអឺរ៉ុប ហើយ Denza N9 គឺនឹងបង្ហាញវត្តមាននៅទីផ្សារនេះផងដែរ បច្ចុប្បន្ន Denza បានក្លាយជាម៉ាករថយន្តដ៏មានប្រជាប្រិយភាពមួយនៅក្នុងប្រទេសចិន ហើយ N9 នឹងជារថយន្តដំបូងរបស់ Denza ដែលត្រៀមជើងឈានចូលទឹកដីនៃទីផ្សារខាងប៉ែកអឺរ៉ុប៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម