កាលពីព្រឹកថ្ងៃទី 11 ខែមីនា កន្លងទៅនេះ ក្រុមហ៊ុន TH Group ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Chevrolet ដែលជាម៉ាកយីហោដ៏ល្បីរបស់សហរដ្ឋអាមេរិច បានសម្ពោធនូវ កម្មវិធី កម្ពុជា 1 ពាន់គ្រឿង របស់ខ្លួន សម្រាប់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៌នេះ ត្រូវបានរៀបចំឡើងនៅ Chevrolet Showroom ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន Chevrolet រួមជាមួយនិងធនាគារដៃគូសហការ រួមនិងអ្នកសារព័ត៌មានជាច្រើនរូប។
តាមប្រសាសន៌របស់អ្នកស្រី ទុយ លក្ខិណា ដែលជា General Manager របស់ក្រុមហ៊ុនរថយន្ត Chevrolet បានអោយដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Chevrolet កម្ពុជា ត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងប្រភេទរថយន្ត SUV ជាច្រើនប្រភេទ ដោយបានធ្វើអោយម៉ាកយីហោ Chevrolet ជាប់ជាប្រេនរថយន្តចំណាត់ថ្នាក់លេខ 3 នៅក្នុងទីផ្សារកម្ពុជា ដែលនេះ ជាមោកភាពមួយថ្មីរបស់ Chevrolet។
អ្នកស្រីបានបន្តថា អ្វីកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺនៅដើមឆ្នាំ 2025 នេះ Chevrolet កម្ពុជា ទទួលបានការគាំទ្រកាន់តែខ្លាំងពីរោងចក្រ Chevrolet ផ្ទាល់ ដែលនេះពិតជារឿងមួយដែលនឹកស្មានមិនដល់។ ដូច្នេះហើយ ដើម្បីជាការអបអរសាទរទៅលើការគាំទ្រពីរោងចក្រនេះ ក្រុមហ៊ុនសម្រេចបង្កើតនូវព្រឹត្តិការណ៍កម្ពុជា 1 ពាន់គ្រឿងនេះឡើង ជាមួយនិងការផ្តល់ជូនតម្លៃពិសេស មិនធ្លាប់មាន សម្រាប់ម៉ូដែល Chevrolet Captiva និង Chevrolet Trax RS។
ការផ្តល់ជូននេះមានចំនួនតែ 1000 គ្រឿងតែប៉ុណ្ណោះ ដែលយើងនឹងផ្តល់ជូនតម្លៃត្រឹមតែ $35,500 សម្រាប់ម៉ូឌែល Chevrolet Captiva ប្រភេទ 7 កៅអី និង Chevrolet Trax RS ក្នុងតម្លៃ $35,500 ប្រភេទរថយន្ត5កៅអីSUV កូនកាត់បែបស្ព័រ។
អ្នកស្រី ទុយ លក្ខិណា បានអះអាងថា សម្រាប់តម្លៃនេះ គឺជាតម្លៃមួយដែលល្អបំផុត បើប្រៀបធៀបនឹងក្រុមហ៊ុនរថយន្តផ្សេងៗនៅក្នុងទីផ្សារ។ ក្រុមហ៊ុន Chevrolet រំពឹងចង់ឃើញប្រជាជាតិកម្ពុជាទាំងមូលទទួលបាននូវរថយន្តអាមេរិចមួយដែលមានតម្លៃសមរម្យខ្លាំង ប្រើប្រាស់និងប្រកបដោយគុណភាពខ្ពស់ ជាពិសេសទទួលបានរថយន្តដែលមានប្រព័ន្ធសុវត្ថិភាពការពារបានខ្ពស់ស្របតាមស្តង់ដារពិភពលោក។
ឆ្លៀតក្នុងឱកាសនេះ អ្នកស្រី ទុយ លក្ខិណា ក៏សូមធ្វើការថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ ដែលតែងតែជឿជាក់ និងបន្តធ្វើការគាំទ្រមកលើម៉ាកយីហោ Chevrolet។ អ្នកស្រីបានបន្ថែមថា Chevrolet នឹងនៅតែបន្តប្រឹងប្រែងនាំចូលនៅរថយន្តល្អៗជាមួយនឹងការបង្កើននូវគុណភាពដើម្បីបំពេញតម្រូវការរបស់អតិថិនគ្រប់ស្រទាប់វណ្ណៈនៅក្នុងប្រទេសកម្ពុជាទាំងមូល។
គួរបញ្ជាក់ផងដែរថា ម៉ាកយីហោ Chevrolet គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនយក្ស General Motors របស់អាមេរិច ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតសុទ្ធសឹងតែជាម៉ាកយីហោល្បីៗ។ ក្នុងនោះសម្រាប់ ម៉ាកយីហោ Chevrolet ផ្ទាល់ត្រូវបានបង្កើតឡើងដោយលោក Louis Chevrolet ហើយមានវត្តមានជាផ្លូវការនៅក្នុងឆ្នាំ 1911 ។ ឆ្នាំនេះជាឆ្នាំទី 114 ហើយដែលម៉ាកយីហោមួយនេះបានឈរជើងដ៏រឹងមាំនៅលើពិភពលោក។ ការឈរជើងទៅបានក៏អាស្រ័យទៅលើការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនមកពីជាង 100 សាខាជុំវិញពិភពលោក។ ដែលអតិថិជនគ្រប់រូបតែងតែកោតសរសើរលើគុណភាព ភាពធន់នៃរថយន្តដែលប្រើប្រាស់បានយូរជាងគេ និងប្រព័ន្ធសុវត្ថិភាពទំនើបឈានមុខគេផងដែរ។
អតិថិជនតែងតែណែនាំជាបន្តបន្ទាប់ ទៅកាន់ គ្រួសារ សាច់ញាតិ និងមិត្តភក្តិអោយប្រើប្រាស់ម៉ាកយីហោ Chevrolet ។ រហូតដល់អតិថិជនមួយចំនួនគាត់ពេញចិត្តខ្លាំង និងផ្តល់មតិយោបល់ថា ការប្រើប្រាស់រថយន្ត Chevrolet គឺប្រៀបដូចជាការអង្គុយនៅក្នុងផ្ទះ គឺដោយសារតែកម្រិតផាសុកភាពក្នុងការអង្គុយ សាច់ដែកក្រាស់មិនបង្កសំឡេងខ្លាំងចូលក្នុងរថយន្ត ជាពិសេសគឺប្រព័ន្ធជើងក្រោមធន់មាំល្អដែលផ្តល់លំនឹងខ្លាំងក្នុងការប្រើប្រាស់។