no-alternative title
no-alternative title
no-alternative title
no-alternative title

ស្ងាត់ៗ Honda ចេញឡាន SUV អគ្គិសនីថ្មី តម្លៃជាង 3 ម៉ឺនដុល្លារ សាកភ្លើងម្តងជិះបាន 650km

នេះគឺជាឡានអគ្គិសនី Honda S7 ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារប្រទេសចិន កាលពីពេលថ្មីៗនេះ ជាមួយនឹងតម្លៃ ចាប់ពីខ្ទង់ $35,800 ប៉ុណ្ណោះ។ សូមបញ្ជាក់ឲ្យដឹងដែរថា ឡានអគ្គិសនីស៊េរីថ្មីមួយនេះ គឺជាម៉ូដែលពិសេស ដែលមានការចូលរួមសហការណ៍ផលិតរវាងក្រុមហ៊ុន Honda ជប៉ុន និងក្រុមហ៊ុន Dongfeng របស់ចិន ដែលមានគោលដៅមកប្រជែងជាមួយឡាន SUV អគ្គិសនីផ្សេងៗទៀតនៅលើទីផ្សារប្រទេសចិន ដែលមានដូចជា រថយន្ត Tesla Model Y របស់ក្រុមហ៊ុនអាមេរិកាំងផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់ពីក្រុមហ៊ុនទាំងពីរនេះ បានអោយដឹងថា Honda S7 មានការប្រើប្រាស់ម៉ូទ័រអគ្គិសនី 1 និងប៉ុង 1 មានកម្លាំង 268 សេះ ហើយបំពាក់កញ្ចប់អាគុយទំហំ 89.8kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 650km។ រថយន្តនេះ ក៏មានជម្រើសប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 ដែរ ហើយមានកម្លាំងសរុបដល់ទៅ 469 សេះ និង អាចបើកបរបានចម្ងាយ 620 km។ សម្រាប់ការឌីស្សាញរូបរាបឡាន SUV មួយនេះ គឺមានប្រវែងតួខ្លួន 4.75m ទទឹង 1.93m កម្ពស់ 1.62m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.93m ហើយមានកម្ពស់ពីបាតឡានទៅដី 193mm។

ចំណែកឯផ្នែកខាងក្នុងវិញ រថយន្តថ្មីនេះ មានការឌីហ្សាញស្អាត និងប្រណីត ហើយបានបំពាក់ Option ទំនើបៗជាច្រើន ដោយក្នុងនោះមានដូចជា អេក្រង់កម្សាន្ត Touchscreen ទំហំ 12.8 អ៊ីង រចនាជារាងបញ្ឈរ, កុងទ័រឌីជីថល ទំហំ 9.9 អ៊ីង, ដំបូលកញ្ចក់ធំ 2 តង់ និង កញ្ចក់ចំហៀងមើលក្រោយប្រភេទឌីជីថល ព្រមទាំងមានការបំពាក់នូវ Speaker ម៉ាក Bose សរុប 16 គ្រាប់ ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម