នេះគឺជាឡានអគ្គិសនី Toyota bZ3X ដែលមានតម្លៃធូរថ្លៃបំផុត ចាប់ពី 109,800 យ៉ន់ ឬប្រហែលខ្ទង់ $15,000 ប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសចិន ហើយថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសថា ឡានអគ្គិសនីថ្មីននេះ គឺទទួលបានការកក់ រហូតដល់ទៅ 10,000 គ្រឿង ក្នុងរយៈពេលត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ ដោយសារតែលក្ខណៈពិសេសជាច្រើនដែលមាននៅលើរថយន្តនេះ ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota បានអោយដឹងថា រថយន្តអគ្គិសនីថ្មីនេះ មានការប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងប្រទេសចិន រហូតដល់ទៅ 65% ខណៈដែលការនាំចូលពីក្រៅ គឺមានតែ 1% ប៉ុណ្ណោះ។ អ្វីដែលជាចំណុចពិសេសនៅលើរថយន្តនេះ គឺមានដូចជា សម្រាប់ម៉ូដែល Toyota bZ3X 520 Pro មានបំពាក់កញ្ចប់ Option ជំនួយការបើកបរ Advanced Driver-Assistance Systems ដោយក្នុងនោះរួមមាន កាមេរ៉ា 11 គ្រាប់, Ultrasonic Radars 12 គ្រាប់ និង LiDAR 1 គ្រាប់ ផងដែរ។
ជាមួយគ្នានេះដែរ Toyota bZ3X នេះ ក៏នៅមានបំពាក់ Option ទំនើបៗមួយចំនួនទៀតដែរ ដូចជា អេក្រង់កម្សាន្ត Touchscreen ទំហំ 14.6 អ៊ីញ, កុងទ័រឌីជីថល ទំហំ 8.8 អ៊ីង និង Speaker ម៉ាក Yamaha 11 គ្រាប់ មកស្តង់ដារ តែម្តង។ សូមបញ្ជាក់ឲ្យដឹងដែរថា ឡានអគ្គិសនី Toyota bZ3X នេះ មានប្រវែងតួខ្លួន 4.6m ទទឹង 1.87m កម្ពស់ 1.64m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.76m
ឡានអគ្គិសនី Toyota bZ3X ចែកចេញជា 3 ម៉ូដែលគឺ៖
•ទី 1 bZ3X 430 Air & 430 Air+ ប្រើកញ្ចប់អាគុយ ទំហំ 50.03 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 430 km
•ទី 2 bZ3X 520 Pro និង 520 Pro+ ប្រើកញ្ចប់អាគុយទំហំ 58.37 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 520 km
ទាំង 2 ជម្រើសនេះសុទ្ធតែប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 មានកម្លាំង 204 សេះ
•ទី 3 bZ3X 610 Max ប្រើកញ្ចប់អាគុយទំហំ 6 7.92 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 610km ហើយប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 ដែរ តែមានកម្លាំងដល់ 224 សេះ៕