ស្វែងរកពួកយើង:

ប្រព័ន្ធកាមេរ៉ាស្មាតហ្វូនស៊េរីថ្មី Huawei Mate 90 Pro Max ត្រូវបានទម្លាយចេញកាន់តែច្បាស់ហើយ!

ដោយ

ជុំ ប៉េងលីន

07 ឧសភា 2026 08:00 ព្រឹក

អាន 2 នាទី

ប្រព័ន្ធកាមេរ៉ា Huawei Mate 90 Pro Max ត្រូវបានទម្លាយចេញកាន់តែច្បាស់ហើយ!
Article image
យោងតាមការទម្លាយព័ត៌មានថ្មីៗនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 90 series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែតុលាខាងមុខនេះហើយ។ ស្របពេលជាមួយគ្នានេះ សម្រាប់ព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏ត្រូវបានគេទម្លាយចេញដូចគ្នា ជាក់ស្តែងពេលនេះ ប្រព័ន្ធកាមេរ៉ាស្មាតហ្វូននេះ ក៏មានការចែកចាយនៅលើអនឡាញផងដែរ។ នៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ មានការទម្លាយកាន់តែច្បាស់ពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូន Mate 90 Pro Max ។

ផ្អែកតាមការបញ្ជាក់របស់អ្នកទម្លាយ Smart Pikachu នៅពេលនេះបានសសេរថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 Pro Max នឹងបំពាក់នូវកាមេរ៉ា Dual Telephoto ដែលស្រដៀងគ្នាទៅនឹងកាមេរ៉ាដែលមាននៅលើស្មាតហ្វូន Mate 80 Pro Max អញ្ចឹងដែរ។ នៅក្នុងចំណោមកាមេរ៉ាមួយគ្រាប់របស់ស្មាតហ្វូនថ្មីនេះ គឺនឹងមាន 1 គ្រាប់ មានការទ្រទ្រង់ទៅលើ 10x optical zoom។ អ្នកទម្លាយរូបនេះ បានបន្តអះអាងថា ក្រុមហ៊ុន Huawei អាចនឹងធ្វើតេស្តទៅលើសិនស័រ 1 អ៊ីង សម្រាប់កាមេរ៉ាគោល។

Article image
បន្ថែមពីព័ត៌មានខាងលើនេះ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 Pro Max នេះ ក៏នឹងមានការបំពាក់នូវអេក្រង់រាបស្មើរផងដែរ។ សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូន Huawei Mate 80 Pro Max នៅក្នុងប្រទេសចិន នៅក្នុងខែវិច្ឆិកា ជាមួយនឹងកាមេរ៉ា Dual 50MP periscope telephoto ជាមួយនឹងកម្រិត 4x និង 6.2x optical zoom។ ហើយស្មាតហ្វូននេះ ក៏បំពាក់នូវកាមេរ៉ាគោលទំហំ 50MP ជាមួយនឹងមុខងារ variable aperture ផងដែរ៕
ប្រព័ន្ធកាមេរ៉ាស្មាតហ្វូនស៊េរីថ្មី Huawei Mate 90 Pro Max ត្រូវបានទម្លាយចេញកាន់តែច្បាស់ហើយ!