ស្វែងរកពួកយើង:

​ស៊ន​ សៀវ​ម៉ី​ ឯកអគ្គរាជទូត​សុ​ឆន្ទៈ​របស់​សែ​ល​កាត​ បាន​ប្រារព្ធ​ពិធី​អបអរ​ជ័យជម្នះ​របស់​នាង​នៅ​ស្នាក់​ការ​ក្រុមហ៊ុន​សែ​ល​កាត​

ដោយ

Koun Jab Luffy

26 មេសា 2016 05:06 ល្ងាច

អាន 3 នាទី

​នៅ​ថ្ងៃ​ទី​ 26 ខែមេសា​ ក្រុមហ៊ុន​ សែ​ល​កាត​ បាន​រៀបចំ​ពិធី​ស្វាគមន៍​ដ៏​កក់ក្តៅ​មួយ​ចំពោះ​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​ឯកសិទ្ធិ​របស់​ខ្លួន​ កញ្ញា​ស៊ន​ សៀវ​ម៉ី​ នៅ​ការិយាល័យ​កណ្តាល​សែ​ល​កាត​ ដើម្បី​អបអរសាទរ​ដោយ​ផ្ទាល់​ពី​ជ័យជម្នះ​របស់​នាង​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ និង​ដែល​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ព្រិ​ត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ 2016​ ក្នុង​ទីក្រុង​រី​យ៉ូ​ ប្រទេស​ប្រ​ស៊ី​ល​ ដែល​នឹង​ប្រារព្ធ​នៅ​ក្នុង​ខែសីហា​ខាង​មុខ​។​
​លោក​ អៀន​ វ៉ា​ត​សុ​ន​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បាន​មាន​ប្រសាសន៍​ថាៈ​ យើង​មាន​កិត្តិយស​ដែល​មាន​កញ្ញា​ ស៊ន​ សៀវ​ម៉ី​ ជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​យើង​។​ ក្នុង​នាម​ជា​ក្រុមហ៊ុន​ខ្មែរ​មួយ​ដែល​ជឿជាក់​យ៉ាង​មុតមាំ​ក្នុង​ស្មារតី​ដ៏​រឹង​មាំ​នៃ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ដែល​មាន​សមត្ថភាព​ប្រឈម​ និង​សាង​ស្នាដៃ​ដ៏​អស្ចារ្យ​ជា​ច្រើន​ យើង​ជឿជាក់​ថា​ កញ្ញា​ ស៊ន​ សៀវ​ម៉ី​ ជា​អ្នកការទូត​ដ៏​មាន​តម្លៃ​សម្រាប់​កិត្តិនាម​សែ​ល​កាត​ និង​គោល​ជំហរ​របស់​យើង​។​
​ស៊ន​ សៀវ​ម៉ី​ បាន​នាំ​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ 2014​ ក្នុង​ការ​ប្រកួត​កីឡា​ទ្វីបអាស៊ី​ នៅ​ពេល​ដែល​នាង​បញ្ចប់​ការ​ប្រកួត​ និង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ក្រប​ខណ្ឌ​នារី​ប្រភេទ​ទម្ងន់​ក្រោម​ 73​ គីឡូក្រាម​នៅ​ក្នុង​ឆ្នាំ​ 2014​ នៃ​ព្រិ​ត្តិ​ការណ៍​កីឡា​ទ្វីបអាស៊ី​ក្នុង​ទីក្រុង​ Incheon​ ប្រទេស​កូរ៉េ​ខាងត្បូង​។​ ជ័យជម្នះ​នេះ​ ធ្វើ​ឲ្យ​នាង​ក្លាយជា​ជន​កម្ពុ​ជាដំបូង​គេ​ដែល​ឈ្នះ​មេដាយមាស​ពី​កីឡា​ទ្វីបអាស៊ី​។​ នាង​បាន​ក្លាយជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​ឯកសិទ្ធិ​របស់​សែ​ល​កាត​នៅ​ក្នុង​ឆ្នាំ​នោះ​ដែរ​។​ ក្រុមហ៊ុន​បាន​ជូន​ផ្តល់​ជូន​នាង​ដោយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​សម្រេច​ក្តី​សុបិន​របស់​នាង​ នៅ​ក្នុង​ការ​បើក​ក្លិប​តៃ​ក្វា​ន់​ដូ​ ដែល​ពេល​បច្ចុប្បន្ន​នេះ​មានដំណើរ​ការ​ពេញលេញ​ និង​កំពុង​ទទួល​ការ​ចុះ​ឈ្មោះ​។​ កាលពី​ថ្ងៃ​ទី​ 21​ មេ​សា​កន្លង​ទៅ​នេះ​ នាង​បាន​ត្រឡប់​ពី​ប្រទេស​ហ្វ៊ី​លី​ពី​ន​ ជាមួយនឹង​មេដាយមាស​មួយទៀត​ ដែល​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ក្នុង​ទីក្រុង​រី​យ៉ូ​។​
​នាយក​ប្រតិបត្តិ​ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​សែ​ល​កាត​ លោក​ អៀន​ វ៉ា​ត​សុ​ន​ ចាត់​ទុក​នាង​ជា​ វីរៈនារី​ជាតិ​ និង​ជា​គំរូ​ដ៏​ថ្លៃថ្លា​សម្រាប់​ប្រជាជន​ខ្មែរ​។​ នាង​គឺជា​គំរូ​ដ៏​អស្ចារ្យ​សម្រាប់​ខ្មែរ​គ្រប់​រូប​ជា​វីរនារី​ជាតិ​ ដែល​មិន​ត្រឹមតែ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សក្ដានុពល​ដ៏​អស្ចារ្យ​បំផុត​របស់​ខ្លួន​ផង​ដែរ​។​ ជោគជ័យ​របស់​នាង​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត​ គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ​។​ ក្រុមហ៊ុន​សែ​ល​កាត​ កាលពី​ពេល​ថ្មីៗ​នេះ​បាន​បើក​យុទ្ធនាការ​ 2016​ របស់​ខ្លួន​ដែល​បង្ហាញ​ពី​សមត្ថភាព​និង​និង​សហគ្រិន​វ័យក្មេង​កម្ពុជា​ ជាមួយនឹង​បដា​ពាក្យស្លោក​ដ៏​មាំមួន​ ដែល​ជា​បា​វនា​របស់​ខ្លួន​គឺ​ #KhmerWeCan​ (​ខ្មែរ​ទាំងអស់​អាច​ធ្វើ​បាន​)​ ក្នុង​នេះ​ផង​ដែរ​បាន​ផ្ដល់​ជូន​អាវយឺត​សែ​ល​កាត​ #KhmerWeCan​ ដែល​ចុះហត្ថលេខា​ដោយ​ ស៊ន​ សៀវ​ម៉ី​ ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​នោះ​ និង​ព្រមទាំង​រូបថត​អនុស្សាវរីយ៍​ជាមួយនឹង​តារា​ក្នុង​ដួងចិត្ត​ផង​ដែរ​។​