ស្វែងរកពួកយើង:

5 ចំណុច នឹងនាំអ្នកស្វែងយល់កាន់តែច្បាស់ពីប្រណីតភាព និងភាពទំនើបនៃរថយន្ត GAC GN8 ស៊េរីថ្មីឆ្នាំ 2026

ដោយ

ជុំ ប៉េងលីន

23 ឧសភា 2026 05:25 ល្ងាច

អាន 4 នាទី

Article image
5ចំណុច នឹងនាំអ្នកស្វែងយល់កាន់តែច្បាស់ពីប្រណីតភាព និងភាពទំនើបនៃរថយន្ត GAC GN8 ស៊េរីថ្មីឆ្នាំ2026 —
ឥទ្ធិពលវិស័យយានយន្តកំពុងគ្របដណ្តប់ និងក្លាយជាប្រធានបទ ដែលត្រូវបានមហាជនលើកឡើងនិយាយជារៀងរាល់ថ្ងៃ នោះគឺដោយសារតែលំហូរ នៃរថយន្តទំនើបៗជាច្រើនម៉ូឌែល បានលេចវត្តមានជាបន្តបន្ទាប់ ចូលមកកាន់ទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានោះផងដែរ ប្រសិនបើគេនិយាយអំពីរថយន្ត MPV មាន DNA ជារថយន្តប្រណីត ផាសុកភាព និងទំនើប នោះគេមិនអាចខកខាននិយាយបានឡើយពីរថយន្ត Luxury MPV 7កៅអី GAC GN8 ដែលកំពុងត្រូវបានអតិថិជនទាំងជាតិ និងអន្តរជាតិ ជាពិសេសម្ចាស់អាជីវកម្ម ចរាចរយ៉ាងពេញនិយមតាមដងវិថី។

ជាសំណួរ ដែលមហាជនមួយចំនួន បានចោទសួរជារឿយៗថា តើមានកត្តាលីករអ្វី ទើបជំរុញឲ្យកេរ្តិ៍ឈ្មោះនៃរថយន្ត GAC GN8 ទទួលបាននូវប្រជាប្រិយភាពយ៉ាងសម្បើមដូច្នេះ? អត្ថបទនេះ នឹងនាំលោកអ្នកទៅស្វែងយល់កាន់តែច្បាស់ពីឧត្តមភាពនៃការប្រើប្រាស់រថយន្ត GAC GN8 ស៊េរីថ្មីឆ្នាំ2026 ប្រភេទ Global Version កម្រិត Master Full Option ពីក្រុមហ៊ុនផ្លូវការតែមួយគត់នៅកម្ពុជា GAC Cambodia ៖

Article image
រចនាបថខាងក្រៅ ដែលឆ្លុះបញ្ចាំងពីអនុភាព និងឧត្តមភាពនៃអ្នកប្រើប្រាស់
រថយន្ត GAC GN8 ស៊េរីថ្មីឆ្នាំ2026 ត្រូវបានរចនាផ្នែកខាងមុខតាមបែប AWAKENING LION FRONT FACE ដោយយកលំនាំតាមសត្វសិង្ហ អមមកជាមួយប៉ាណាបញ្ឈរចំនួន១០ បន្លាយជាទ្រនុងវែងពីលើចុះក្រោម។ នៅផ្នែកចំហៀង ត្រូវបានរចនាតាមបែប STAR DIAMOND SHADOW បង្ហាញឲ្យឃើញពីភាពស្រស់ស្អាតប្រៀបបានទៅនឹងចំណិតគ្រាប់ពេជ្រ លាយឡំនឹងចង្កៀងផ្នែកខាងក្រោយ រចនាជាអក្សរ “U” និងបានរួមបញ្ចូលគ្នាជាមួយចង្កៀងផ្នែកខាងមុខ បង្ហាញនូវពន្លឹភ្លើងលក្ខណៈជាទឹកហូរ នាពេលរថយន្តត្រូវបានបិទ និងបើកសោរ ជាភាពទាក់ទាញដ៏ស្រស់ស្អាតបែបបច្ចេកវិទ្យា។

Article image
រចនាបថខាងក្នុង ឆ្លុះបញ្ចាំងពីប្រណីតភាព និងភាពទំនើប
ស្ទើរគ្រប់ផ្នែកខាងក្នុង ពោរពេញដោយស្បែកដ៏ល្អប្រណីត រួមជាមួយថ្នេរដេរដ៏ល្អិតល្អន់។ បន្ថែមពីលើនោះ អេក្រង់ចំនួន 4ផ្ទាំងធំៗ បានផ្តល់នូវការកម្សាន្ត និងព័ត៌មាននៃការបើកបរ យ៉ាងពេញលេញ ព្រមទាំងមានមកជាមួយមុខងារ Apple CarPlay & Android Auto, Offline Map, Camera 360°, Wireless Charge, និងចង្កូតអេឡិចត្រូនិច ជាដើម។ កាន់តែអស្ចារ្យនោះ គឺនៅត្រង់កៅអីជួរទីពីរ ដែលជាប្រភេទ VIP កម្រិត Business Class អាចបញ្ជារអូតូ មានមុខងារម៉ាស្ស៉ា ខ្យល់ត្រជាក់ ទម្រជើង និងតុសម្រាប់ធ្វើការ ផ្តល់បទពិសោធន៍នៃការធ្វើដំណើរពោរពេញដោយផាសុកភាព។

Article image
បច្ចេកវិទ្យាទំនើប និងប្រព័ន្ធសុវត្ថិកម្រិតខ្ពស់
រថយន្តត្រូវបានអមដោយប្រព័ន្ធសុវត្ថិភាព ADAS 2.0 មានមុខងារជាច្រើនដូចជា៖ មុខងារគ្រប់គ្រងល្បឿនតាមរថយន្តខាងមុខ, មុខងារចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់, មុខងារផ្តល់ដំណឹងអំពីស្លាកសញ្ញាចរាចរណ៍,មុខងារផ្តល់ដំណឹងការពារពីការប៉ះទង្គិច, មុខងារ Blind Spot, មុខងាររក្សារថយន្តនៅក្នុងគន្លងផ្លូវ, និងមានមុខងារចូលចតដោយស្វ័យប្រវត្តិ ជាដើម។

Article image
លើសពីនោះ រថយន្តត្រូវបានផលិតលើគ្រោងតួស្ថាបត្យកម្ម GPMA Platform របស់ GAC ផ្ទាល់ ដោយ 95% ជាប្រភេទដែកថែប High Strenth Steel រួមជាមួយពោងសុវត្ថិភាពមួយជុំរថយន្ត មាន Sensor និងកាំមេរ៉ាមួយជុំរថយន្ត ទើបធ្វើឲ្យរថយន្តមួយម៉ូឌែលនេះ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកម្រិតផ្កាយ5 ពីស្ថាប័ន C-NCAP ធានាបានទាំងភាព Comfort ធន់ និងសុវត្ថិភាពខ្ពស់។

Article image
ម៉ាស៊ីន
រថយន្ត GAC GN8 ស៊េរីថ្មីឆ្នាំ2026 បំពាក់ឡើងដោយម៉ាស៊ីន Megawave Power 4ស៊ីឡាំង ទំហំ 2.0T GDI ផលិតកម្លាំងសេះសរុប 252Ps កម្លាំងរមួល 400Nm រូមជាមួយប្រអប់លេខ CVT 8វគ្គអូតូ របស់ Aisin ជម្រុញឲ្យរថយន្តមានអនុភាពសន្ទុះខ្លាំង Smooth និងសន្សំសំចៃ។

Article image
តម្លៃ និងការធានា ជាសន្តិភាពផ្លូវចិត្តដ៏សំខាន់ចំពោះការប្រើប្រាស់
ផ្អែកទៅលើតម្លៃ រួមផ្សំជាមួយរចនាបថដ៏ល្អប្រណីត និងភាពទំនើបនៃរថយន្ត គឺជាកត្តាលីករដ៏សំខាន់ ជម្រុញឲ្យរថយន្ត GAC GN8 មានការពេញនិយមយ៉ាងខ្លាំងក្នុងទីផ្សារ។ ជាក់ស្តែងស្រាប់ រថយន្ត GAC GN8 ស៊េរីថ្មីឆ្នាំ2026 ប្រភេទ Global Version កម្រិត Master Full Option កំពុងផ្តល់ជូននូវតម្លៃពិសេសត្រឹមតែ $63,000 ប៉ុណ្ណោះ។
Article image
កាន់តែពិសេស ចំពោះការទិញពីក្រុមហ៊ុនផ្លូវការ GAC Cambodia នឹងទទួលបានការធានាផ្លូវការពីរោងចក្រ GAC និងមានរយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 150,000Km ព្រមទាំងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត៕
សម្រាប់ព័ត៌មានលម្អិត និងស្វែងយល់កាន់តែច្បាស់ពីរថយន្ត អាចទាក់ទងទៅកាន់ក្រុមហ៊ុនផ្លូវការនៅកម្ពុជា GAC Cambodia តាមរយៈលេខទូរសព្ទខាងក្រោម៖
095 999 029 (KH/EN) 095 777 159 (中文)
Telegram: https://t.me/GACCambodiaOfficial
អគារតាំងបង្ហាញរថយន្ត GAC Cambodia
Google map: https://shorturl.at/raJCr អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ
5 ចំណុច នឹងនាំអ្នកស្វែងយល់កាន់តែច្បាស់ពីប្រណីតភាព និងភាពទំនើបនៃរថយន្ត GAC GN8 ស៊េរីថ្មីឆ្នាំ 2026