ROG Zephyrus Duo ដែលជាកុំព្យូទ័រយួរដៃអេក្រង់ OLED ពីរទំហំ 16 អ៊ីញដំបូងគេបង្អស់លើពិភពលោក រួមជាមួយកុំព្យូទ័រយួរដៃ ROG Zephyrus G14/16 ដែលមានរាងស្តើងបំផុត
ភ្នំពេញ, ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ – ថ្ងៃនេះ ASUS Republic of Gamers (ROG) មានមោទនភាពក្នុងការបោះជំហានទៅមុខយ៉ាងខ្លាំងក្លាក្នុងវិស័យកុំព្យូទ័រយួរដៃ ជាមួយនឹងការដាក់ដំណើរការជាផ្លូវការនូវត្រកូលកុំព្យូទ័រយួរដៃហ្គេមឈានមុខគេប្រចាំឆ្នាំ 2026 គឺ Zephyrus។ ROGបានប្រកាសដាក់បង្ហាញជាផ្លវការគឺ ROG Zephyrus Duo (GX651) ថ្មីស្រឡាង ដែលជាកុំព្យូទ័រយួរដៃហ្គេមអេក្រង់ OLED ពីរទំហំ 16 អ៊ីញ ដំបូងគេលើពិភពលោក ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវលទ្ធភាពបំពេញការងារច្រើនក្នុងពេលតែមួយ (Multitasking) យ៉ាងល្អឥតខ្ចោះ និងបទពិសោធន៍លេងហ្គេមដ៏ជក់ចិត្តសម្រាប់ហ្គេមមឺរអាជីព និងអ្នកបង្កើតមាតិកាកំពូលៗ។ ទន្ទឹមនឹងម៉ាស៊ីនអេក្រង់ពីរដ៏មានអានុភាពនេះ ROG ក៏បានឧទ្ទេសនាមជំនាន់បន្ទាប់នៃ ROG Zephyrus G14 (GU405) និង ROG Zephyrus G16 (GU606) ដែលមានរូបរាងស្តើងបំផុត ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការចល័ត និងសមត្ថភាពខ្លាំងក្លាជំនាន់ថ្មីសម្រាប់អ្នកជំនាញ និងអ្នកបង្កើតមាតិកាដែលត្រូវធ្វើដំណើរជាប្រចាំ។។
ចំណុចសំខាន់ៗរបស់ Zephyrus Duo
● ឧត្តមភាពនៃអេក្រង់ភ្លោះ (Dual Screen Supremacy): អេក្រង់ ROG Nebula HDR OLED ទំហំ ១៦ អ៊ីញ (កម្រិត 3K, 120Hz, កម្រិតពន្លឺកំពូល 1100 nits) សម្រាប់ការបំពេញការងារច្រើនក្នុងពេលតែមួយ និងការលេងហ្គេមដ៏ជក់ចិត្តឥតខ្ចោះ។
● ម៉ាស៊ីនការងារដ៏មានអានុភាព (Powerful Workstation): បំពាក់ដោយបន្ទះឆីបចុងក្រោយបង្អស់ គឺIntel® Core™ Ultra 9 386H Processor ជាមួយ Intel AI Boost NPU (រហូតដល់ 50 TOPS) សម្រាប់ការលេងហ្គេម ការឡាយស្រ្ទីម និងការបង្កើតមាតិកាដែលគាំទ្រដោយបច្ចេកវិទ្យា AI ដើរទន្ទឹមគ្នាជាមួយក្រាហ្វិកកាត NVIDIA® GeForce RTX™ 5090 Laptop GPU។
● ប្រព័ន្ធត្រជាក់វៃឆ្លាតរបស់ ROG Intelligent Cooling: បច្ចេកវិទ្យា Vapor Chamber និងលោហៈរាវ (Liquid Metal) (ជួយកាត់បន្ថយសីតុណ្ហភាព CPU រហូតដល់ 13°C) ផ្តល់នូវដំណើរការប្រកបដោយស្ថិរភាព ទោះបីជាស្ថិតក្នុងអំឡុងពេលលេងហ្គេមធ្ងន់ៗ ឬការងារច្នៃប្រឌិតខ្លាំងក៏ដោយ។
ASUS Republic of Gamers បើកបង្ហាញត្រកូលកុំព្យូទ័រយួរដៃជំនាន់ថ្មី ROG Zephyrus បំពាក់ដោយបន្ទះឈីប Intel® Core™ Ultra 9
ROG Zephyrus Duo ដែលជាកុំព្យូទ័រយួរដៃអេក្រង់ OLED ពីរទំហំ 16 អ៊ីញដំបូងគេបង្អស់លើពិភពលោក រួមជាមួយកុំព្យូទ័រយួរដៃ ROG Zephyrus G14/16 ដែលមានរាងស្តើងបំផុត
ភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ – ថ្ងៃនេះ ASUS Republic of Gamers (ROG) មានមោទនភាពក្នុងការបោះជំហានទៅមុខយ៉ាងខ្លាំងក្លាក្នុងវិស័យកុំព្យូទ័រយួរដៃ ជាមួយនឹងការដាក់ដំណើរការជាផ្លូវការនូវត្រកូលកុំព្យូទ័រយួរដៃហ្គេមឈានមុខគេប្រចាំឆ្នាំ 2026 គឺ Zephyrus។ ROGបានប្រកាសដាក់បង្ហាញជាផ្លវការគឺ ROG Zephyrus Duo (GX651) ថ្មីស្រឡាង ដែលជាកុំព្យូទ័រយួរដៃហ្គេមអេក្រង់ OLED ពីរទំហំ 16 អ៊ីញ ដំបូងគេលើពិភពលោក ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវលទ្ធភាពបំពេញការងារច្រើនក្នុងពេលតែមួយ (Multitasking) យ៉ាងល្អឥតខ្ចោះ និងបទពិសោធន៍លេងហ្គេមដ៏ជក់ចិត្តសម្រាប់ហ្គេមមឺរអាជីព និងអ្នកបង្កើតមាតិកាកំពូលៗ។ ទន្ទឹមនឹងម៉ាស៊ីនអេក្រង់ពីរដ៏មានអានុភាពនេះ ROG ក៏បានឧទ្ទេសនាមជំនាន់បន្ទាប់នៃ ROG Zephyrus G14 (GU405) និង ROG Zephyrus G16 (GU606) ដែលមានរូបរាងស្តើងបំផុត ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការចល័ត និងសមត្ថភាពខ្លាំងក្លាជំនាន់ថ្មីសម្រាប់អ្នកជំនាញ និងអ្នកបង្កើតមាតិកាដែលត្រូវធ្វើដំណើរជាប្រចាំ។។
ចំណុចសំខាន់ៗរបស់ Zephyrus Duo
● ឧត្តមភាពនៃអេក្រង់ភ្លោះ (Dual Screen Supremacy): អេក្រង់ ROG Nebula HDR OLED ទំហំ ១៦ អ៊ីញ (កម្រិត 3K, 120Hz, កម្រិតពន្លឺកំពូល 1100 nits) សម្រាប់ការបំពេញការងារច្រើនក្នុងពេលតែមួយ និងការលេងហ្គេមដ៏ជក់ចិត្តឥតខ្ចោះ។
● ម៉ាស៊ីនការងារដ៏មានអានុភាព (Powerful Workstation): បំពាក់ដោយបន្ទះឆីបចុងក្រោយបង្អស់ គឺIntel® Core™ Ultra 9 386H Processor ជាមួយ Intel AI Boost NPU (រហូតដល់ 50 TOPS) សម្រាប់ការលេងហ្គេម ការឡាយស្រ្ទីម និងការបង្កើតមាតិកាដែលគាំទ្រដោយបច្ចេកវិទ្យា AI ដើរទន្ទឹមគ្នាជាមួយក្រាហ្វិកកាត NVIDIA® GeForce RTX™ 5090 Laptop GPU។
● ប្រព័ន្ធត្រជាក់វៃឆ្លាតរបស់ ROG Intelligent Cooling: បច្ចេកវិទ្យា Vapor Chamber និងលោហៈរាវ (Liquid Metal) (ជួយកាត់បន្ថយសីតុណ្ហភាព CPU រហូតដល់ 13°C) ផ្តល់នូវដំណើរការប្រកបដោយស្ថិរភាព ទោះបីជាស្ថិតក្នុងអំឡុងពេលលេងហ្គេមធ្ងន់ៗ ឬការងារច្នៃប្រឌិតខ្លាំងក៏ដោយ។
Zephyrus Duo ត្រលប់មកវិញជាមួយអេក្រង់ OLED 3K ពីរដ៏ស្រស់ស្អាត ស័ក្តិសមបំផុតសម្រាប់ហ្គេមមឺរ និងអ្នកបង្កើតមាតិកាដែលត្រូវការធ្វើការងារច្រើនក្នុងពេលតែមួយ
កុំព្យូទ័រយួរដៃអេក្រង់ OLED ពីរទំហំ 16 អ៊ីញដំបូងគេលើពិភពលោកនេះ គឺជាប្រភេទ Copilot+ PC ដែលដំណើរការដោយបន្ទះឈីប Intel® Core™ Ultra 9 386H ជាមួយ Intel AI Boost NPU (រហូតដល់ 50 TOPS) និង NVIDIA® GeForce RTX™ 5090 Laptop GPU ដែលមានកម្រិតថាមពល TGP 135W អាចទ្រទ្រង់ការលេងហ្គេម និងការបង្កើតមាតិកាកម្រិតកំពូល។ Zephyrus Duo ផ្តល់នូវមុខងារដំណើរការការងារជាក់លាក់ចំនួនប្រាំ (Operation Modes) ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ម៉ាស៊ីនលំដាប់ប្រណីតបំផុតនេះត្រូវបានស្រោបដោយតួខ្លួនអាលុយមីញ៉ូមដែលកាត់ដោយម៉ាស៊ីន CNC ពណ៌ Stellar Grey ដ៏ទាក់ទាញ ហើយមកជាមួយក្តារចុចម៉ាញេទិកដែលអាចដកចេញបាន ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់លេងហ្គេម និងបង្កើតមាតិកានៅគ្រប់ទីកន្លែង។
ឧត្តមភាពនៃអេក្រង់ភ្លោះ (Dual Screen Supremacy)
Zephyrus Duo គឺជាកុំព្យូទ័រយួរដៃហ្គេមអេក្រង់ពីរទំហំ 16 អ៊ីញដំបូងគេលើពិភពលោក។ ជាមួយនឹងអេក្រង់ប៉ះ 3K ROG Nebula HDR OLED ដ៏ស្រស់ស្អាតបំផុតចំនួនពីរ ដែលផ្តល់នូវទំហំអេក្រង់សរុបទ្រង់ទ្រាយបញ្ឈរជាង 21 អ៊ីញនៅលើកុំព្យូទ័រយួរដៃតែមួយ Duo ផ្លាស់ប្តូរនិយមន័យនៃស្ថានីយការងារចល័ត។ អេក្រង់ទាំងពីរមានល្បឿនឆ្លើយតប (Response Time) 0.2ms គួបផ្សំនឹង Refresh Rate 120Hz ហើយអេក្រង់មេគាំទ្របច្ចេកវិទ្យា NVIDIA® G-SYNC® ជួយឱ្យការបង្ហាញចលនាមានភាពច្បាស់ល្អ និងស្ទើរតែគ្មានបញ្ហានៅសល់ស្រមោល (Ghosting) ពេលលេងហ្គេម។ ជាមួយនឹងពន្លឺខ្ពស់បំផុត 1100 nits និងការទទួលស្គាល់កម្រិត VESA DisplayHDR™ True Black 1000 ធ្វើឱ្យការលេងហ្គេម និងមាតិកាប្រភេទ HDR មើលទៅអស្ចារ្យបំផុត។ សម្រាប់អ្នកបង្កើតមាតិកា ភាពត្រឹមត្រូវនៃពណ៌ Delta E < 1 និងការគ្របដណ្តប់ពណ៌ 100% នៃកម្រិតពណ៌ DCI-P3 ផ្តល់នូវអេក្រង់កម្រិតអាជីពភ្លាមៗតាំងពីបើកប្រអប់ដំបូង។
ការយកចិត្តទុកដាក់ជាពិសេសក៏ត្រូវបានផ្តល់ទៅលើក្តារចុចម៉ាញេទិកដែលអាចដកចេញបានផងដែរ។
វាអាចត្រូវបានប្រើប្រាស់ជាក្តារចុចកុំព្យូទ័រយួរដៃធម្មតា ប៉ុន្តែក៏អាចដោះចេញទាំងស្រុង និងប្រើប្រាស់ឥតខ្សែតាមរយៈ Bluetooth® នៅក្នុងរបៀបដំណើរការណាមួយរបស់ Zephyrus Duo។ ទោះបីជាមានកម្រាស់ស្តើងបំផុតត្រឹមតែ 5.1mm ក៏ដោយ ក៏វាមានកម្ពស់គ្រាប់ចុច (Key Travel) ជម្រៅ 1.7mm ដែលស្រដៀងនឹងកុំព្យូទ័រយួរដៃហ្គេមលំដាប់ខ្ពស់ដទៃទៀតដែរ។ Touchpad ទំហំធំពិសេស ដែលត្រូវបានពង្រីកបន្ថែមពីជំនាន់មុន អនុញ្ញាតឱ្យមានការរុករក និងបញ្ជាដោយម្រាមដៃច្រើន (Multi-touch) យ៉ាងរលូន ទោះជាប្រើប្រាស់ Zephyrus Duo ក្នុងទម្រង់ណាក៏ដោយ។
ម៉ាស៊ីនដ៏មានអានុភាព (Powerful Workstation)
Zephyrus Duo បំពាក់នូវបន្ទះឈីបចុងក្រោយបង្អស់ Intel® Core™ Ultra 9 386H Processor ដែលជាកំពូលឈីបមាន 16 Cores និង 32 Threads សម្រាប់ការងារ Multitasking ដែលអាចដោះស្រាយរាល់កម្មវិធីធ្ងន់ៗ ឬហ្គេមកម្រិត AAA យ៉ាងងាយស្រួល។ លោក Josh Newman អនុប្រធានផ្នែកទីផ្សារផលិតផលនៅ Intel បានមានប្រសាសន៍ថា៖ «នៅគ្រប់ជំហាន ខ្ញុំតែងតែមានការចាប់អារម្មណ៍ចំពោះរឿងរ៉ាវដ៏អស្ចារ្យដែលកើតឡើង នៅពេលដែលវប្បធម៌ដឹកនាំដោយវិស្វកម្មដ៏អស្ចារ្យទាំងពីររបស់យើងបានរួមបញ្ចូលគ្នា។
ផលិតផលថ្មីសម្រាប់ស្រឡាយ ROG Zephyrus ដែលជំរុញដោយបន្ទះឈីប Intel Core Ultra ចុងក្រោយបង្អស់នេះ ពិតជាអស្ចារ្យខ្លាំងណាស់!»
ទន្ទឹមគ្នាជាមួយក្រាហ្វិកកាតសម្រាប់កុំព្យូទ័រយួរដៃ NVIDIA® GeForce RTX™ 5090 ដែលមានកម្រិត TGP អតិបរមា 135W ធ្វើឱ្យ Zephyrus Duo ក្លាយជាម៉ាស៊ីនក្នុងក្តីស្រមៃសម្រាប់ទាំងអ្នកលេងហ្គេម និងអ្នកបង្កើតមាតិកាអាជីព។ ក្រាហ្វិកកាតលំដាប់កំពូលនេះ ផ្តល់នូវមុខងារលេងហ្គេម និងបច្ចេកវិទ្យា AI ចុងក្រោយបង្អស់ រួមមាន DLSS 4, Frame Generation និង Ray-tracing cores ជំនាន់ទី៤។ ជាមួយនឹងកម្លាំងដ៏ខ្លាំងក្លាបែបនេះ អ្នកលេងហ្គេមអាចបង្កើនកម្រិតភាពច្បាស់ ផ្ទៃរូបភាព (Texture) និងភាពរស់រវើកនៅក្នុងរាល់ហ្គេមចុងក្រោយបង្អស់ទាំងអស់។
ប្រព័ន្ធត្រជាក់វៃឆ្លាត ROG Intelligent Cooling
រាល់ថាមពលដ៏ខ្លាំងក្លាទាំងអស់នេះ ត្រូវបានគ្រប់គ្រង និងរក្សាស្ថិរភាពបានយ៉ាងល្អ ដោយសារបច្ចេកវិទ្យាប្រព័ន្ធត្រជាក់វៃឆ្លាត ROG Intelligent Cooling ចុងក្រោយបង្អស់ ជាមួយនឹងការអភិវឌ្ឍឈានមុខគេមួយចំនួនដែលរចនាឡើងយ៉ាងពិសេសសម្រាប់ទម្រង់អេក្រង់ភ្លោះ។ Zephyrus Duo មានបន្ទះ Motherboard ដែលត្រូវបានរចនាឡើងវិញទាំងស្រុង ផ្សំជាមួយប្រព័ន្ធ Vapor Chamber ខ្នាតធំផ្ទាល់ខ្លួន។ ដោយសារគ្មានរន្ធខ្យល់ចេញចូលនៅត្រង់ក្តារចុច កង្ហារភ្លោះត្រូវបានរចនាឡើងវិញដើម្បីបង្កើនលំហូរខ្យល់ខាងក្នុង និងរក្សាសមាសធាតុដែលបំពាក់នៅលើផ្ទៃ Motherboard ឱ្យត្រជាក់។ រួមផ្សំជាមួយនឹងបន្ទះក្រាហ្វិច (Graphite sheet) ពិសេសដែលគ្របដណ្តប់ ១០០% លើ CPU និង GPU ការកែលម្អទាំងអស់នេះរួមគ្នា ជួយបញ្ចេញនូវដំណើរការល្អបំផុតតាមដែលអាចធ្វើទៅបាន និងផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏រលូន ដែលសមស្របទៅនឹងទម្លាប់ប្រើប្រាស់អេក្រង់ច្រើននាសម័យបច្ចុប្បន្ន។
ចំណុចសំខាន់ៗរបស់ Zephyrus G14 និង G16
● កម្លាំងម៉ាស៊ីនជំនាន់ថ្មី (Next-gen power): បន្ទះឈីបថ្មី Intel® Core™ Ultra 9 386H និង AMD CPUs ដើរទន្ទឹមគ្នាជាមួយក្រាហ្វិកកាតសម្រាប់កុំព្យូទ័រយួរដៃ NVIDIA® GeForce RTX™ 50 Series លំដាប់កំពូល ផ្តល់នូវដំណើរការលេងហ្គេម និងការបង្កើតមាតិកាដ៏អស្ចារ្យមិនគួរឱ្យជឿ។
● ភាពងាយស្រួលក្នុងការចល័តកម្រិតកំពូល (Peak portability): Zephyrus G14 នៅតែរក្សាបាននូវភាពងាយស្រួលក្នុងការយកតាមខ្លួនបំផុត ជាមួយការរចនាតួខ្លួនលំដាប់ខ្ពស់ និងមានទម្ងន់ស្រាល។
● បទពិសោធន៍ទស្សនាដ៏ជក់ចិត្តឥតផ្ទឹមផ្ទង់ (Unparalleled immersion): អេក្រង់ ROG Nebula HDR OLED, កម្រិតពន្លឺកំពូល 1100 nits និងវិញ្ញាបនបត្រ VESA DisplayHDR™ True Black 1000 ផ្តល់នូវគុណភាពរូបភាពច្បាស់ត្រជាក់ភ្នែក និងរស់រវើកបំផុត។
ភ្នំពេញ, ប្រទេសកម្ពុជា, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ - ASUS Republic of Gamers (ROG) បានប្រកាសពីការមកដល់នូវកុំព្យូទ័រយួរដៃលេងហ្គេម Zephyrus G14 និង G16 ជំនាន់ថ្មី ដែលបំពាក់ដោយបន្ទះឈីបជំនាន់ក្រោយដ៏ទំនើបបំផុត។ កុំព្យូទ័រទង Zephyrus G14 និង Zephyrus G16 សុទ្ធតែមានបំពាក់ដោយបន្ទះឈីប Intel®, AMD និងក្រាហ្វិកកាត NVIDIA® ដែលស័ក្តិសមឥតខ្ចោះសម្រាប់អ្នកបង្កើតមាតិកា និងអ្នកធ្វើការទូទៅដែលត្រូវការកម្លាំងម៉ាស៊ីនខ្លាំងសម្រាប់ការងារចល័ត។ លើសពីនេះ កុំព្យូទ័រយួរដៃទាំងពីរុំាបំពាក់ដោយអេក្រង់ថ្មី ROG Nebula HDR OLED ដែលអាចបញ្ចេញពន្លឺបានរហូតដល់ 1100 nits ហើយគ្រប់ម៉ូដែលទាំងអស់ត្រូវបានរចនាឡើងពីតួអាលុយមីញ៉ូមកាត់ដោយម៉ាស៊ីន CNC យ៉ាងប្រណិត ដើម្បីធានាបាននូវបទពិសោធន៍ប្រើប្រាស់កម្រិតខ្ពស់ និងរឹងមាំបំផុត។
សម្រាប់កុំព្យូទ័រយួរដៃលេងហ្គេម Zephyrus G14 និង G16 ជំនាន់ថ្មី ដែលបំពាក់ដោយបន្ទះឈីបជំនាន់ក្រោយដ៏ទំនើបបំផុត។ កុំព្យូទ័រទង Zephyrus G14 និង Zephyrus G16 សុទ្ធតែមានបំពាក់ដោយបន្ទះឈីប Intel®, AMD និងក្រាហ្វិកកាត NVIDIA® ដែលស័ក្តិសមឥតខ្ចោះសម្រាប់អ្នកបង្កើតមាតិកា និងអ្នកធ្វើការទូទៅដែលត្រូវការកម្លាំងម៉ាស៊ីនខ្លាំងសម្រាប់ការងារចល័ត។ លើសពីនេះ កុំព្យូទ័រយួរដៃទាំងពីរុំាបំពាក់ដោយអេក្រង់ថ្មី ROG Nebula HDR OLED ដែលអាចបញ្ចេញពន្លឺបានរហូតដល់ 1100 nits ហើយគ្រប់ម៉ូដែលទាំងអស់ត្រូវបានរចនាឡើងពីតួអាលុយមីញ៉ូមកាត់ដោយម៉ាស៊ីន CNC យ៉ាងប្រណិត ដើម្បីធានាបាននូវបទពិសោធន៍ប្រើប្រាស់កម្រិតខ្ពស់ និងរឹងមាំបំផុត។
កម្លាំងម៉ាស៊ីនជំនាន់ថ្មី (Next-gen power)
Zephyrus G14 និង G16 គឺមានជម្រើសបំពាក់ដោយបន្ទះឈីបចុងក្រោយបង្អស់ Intel® Core™ Ultra 9 386H។ គ្រួសារឈីបនេះប្រើប្រាស់ស្ថាបត្យកម្មបែប Modular, tile-based architecture ដើម្បីផ្តល់នូវភាពបត់បែនយ៉ាងទូលំទូលាយ ចាប់តាំងពីការសន្សំសំចៃថាមពលសម្រាប់ការងារស្រាលៗ រហូតដល់ដំណើរការកំពូលដែលអ្នកប្រើប្រាស់រំពឹងទុកពីកុំព្យូទ័រយួរដៃលេងហ្គេម ROG Zephyrus។ ជាមួយនឹងកម្លាំង NPU រហូតដល់ 50 TOPS សម្រាប់ការដំណើរការមុខងារ AI ផ្ទាល់នៅលើម៉ាស៊ីន និងការគាំទ្រដល់ដំណើរការ AI នៅក្នុងហ្គេម ធ្វើឱ្យគ្រួសារឈីប Core Ultra Series 3 ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់បច្ចេកវិទ្យាកុំព្យូទ័រទំនើប។ ទាំង Zephyrus G14 GU405 និង Zephyrus G16 GU606 ត្រូវបានបំពាក់ដោយក្រាហ្វិកកាតរហូតដល់ NVIDIA GeForce RTX™ 5070Ti Laptop GPU។
ដោយប្រើប្រាស់ស្ថាបត្យកម្មចុងក្រោយបង្អស់ NVIDIA Blackwell រួមផ្សំជាមួយមុខងារ Software ដ៏ខ្លាំងក្លាដូចជា DLSS 4 និង Frame Generation កុំព្យូទ័រយួរដៃទាំងនេះត្រូវបានបង្កើតឡើងសម្រាប់ការលេងហ្គេមជំនាន់ក្រោយពិតៗ។
ទន្ទឹមនឹងនេះដែរ Zephyrus G14 ក៏មានជម្រើសបំពាក់ដោយបន្ទះឈីបជំនាន់ថ្មី AMD Ryzen™ AI ផងដែរ ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ហ្គេមចុងក្រោយបង្អស់ និងកម្មវិធីច្នៃប្រឌិតធ្ងន់ៗ។
ជាការបំបែកកំណត់ត្រាថ្មី ម៉ូដែល Zephyrus ថ្មីទាំងបីនេះ សុទ្ធតែមានកម្លាំងគណនា NPU ដល់ទៅ 50 TOPS ដែលធ្វើឱ្យពួកវាទទួលបានវិញ្ញាបនបត្រពេញលេញជា Copilot+ PCs អនុញ្ញាតឱ្យអ្នកលេងហ្គេមអាចដំណើរការម៉ូដែល AI ផ្ទាល់នៅលើម៉ាស៊ីន ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសុវត្ថិភាពព័ត៌មានសម្ងាត់។
ROG Zephyrus G14 និង G16 ឆ្នាំ២០២៦ បាននាំយកប្រព័ន្ធគ្រប់គ្រងកម្តៅឱ្យកាន់តែមានប្រសិទ្ធភាពទៅមួយកម្រិតទៀត ជាមួយនឹងមុខងារ ROG Intelligent Cooling ដែលជួយកាត់បន្ថយសំឡេងរំខាន និងបង្កើនដំណើរការម៉ាស៊ីនឱ្យដល់កម្រិតអតិបរមា។ តាមរយៈការរចនាបន្ទះខាងក្រោមឡើងវិញ ជាមួយនឹងការបង្កើនរន្ធខ្យល់ និងការបង្កើនប្រសិទ្ធភាពរន្ធបំភាយខ្យល់ក្តៅនៅផ្នែកខាងក្រោម ធ្វើឱ្យ Zephyrus G14 និង G16 រក្សាបាននូវភាពត្រជាក់ និងស្ងប់ស្ងាត់ល្អ ទោះបីជាស្ថិតក្រោមការប្រើប្រាស់ធ្ងន់ធ្ងរក៏ដោយ។
ភាពងាយស្រួលក្នុងការចល័តកម្រិតកំពូល (Peak portability)
Zephyrus G14 នៅតែបន្តកំណត់និយមន័យថ្មីនៃរូបរាងកុំព្យូទ័រយួរដៃលេងហ្គេមដែលងាយស្រួលយកតាមខ្លួន (Ultraportable) ដោយវាមានតួខ្លួនធ្វើពីអាលុយមីញ៉ូម CNC ជាមួយជម្រើសពីរពណ៌កម្រិត Premium ដែលមានភាពស៊ីវិល័យ និងទាន់សម័យ ល្អឥតខ្ចោះសម្រាប់អ្នកលេងហ្គេម និងអ្នកបង្កើតមាតិកាដែលត្រូវការម៉ាស៊ីនដែលអាចធ្វើដំណើរទៅជាមួយពួកគេគ្រប់ទីកន្លែង។ ជាមួយនឹងទម្ងន់ចាប់ផ្តើមត្រឹមតែ 1.5kg សម្រាប់ម៉ូដែល G14 វាពិតជាងាយស្រួលក្នុងការដាក់ចូលក្នុងកាតាបដើម្បីធ្វើដំណើរ។ ទោះបីជាមានទម្ងន់ធ្ងន់ជាងបន្តិច (ជិត ២គីឡូក្រាម) ក៏ដោយ ក៏ Zephyrus G16 អាចដាក់ចូលទៅក្នុងកាតាប ឬកាតាបស្ពាយក្រោយភាគច្រើនបានយ៉ាងងាយស្រួលដោយមិនបង្កជាការលំបាកដល់អ្នកប្រើប្រាស់ឡើយ។
ពណ៌ Platinum White របស់ Zephyrus G14 និង G16 អាចនឹងទាក់ទាញភ្នែកមនុស្សជុំវិញខ្លួនជាមួយនឹងរចនាប័ទ្មដ៏លេចធ្លោ ឬអ្នកលេងហ្គេមក៏អាចជ្រើសរើសពណ៌ Eclipse Grey ដែលមានភាពថ្លៃថ្នូរ និងទាក់ទាញមិនចាញ់គ្នាឡើយ។ ទាំងម៉ូដែល GU405 និង GU606 ក៏មានបំពាក់នូវបន្ទះភ្លើង Slash Lighting ដ៏ថ្មីស្រឡាងកាត់តាមគម្របខាងលើ ដែលត្រូវបានកាប់ផ្ទួន និងធ្វើឱ្យប្រសើរឡើងពី ៧ តំបន់ (Zones) ទៅដល់ ៣៥ តំបន់ ដែលផ្តល់ឱ្យអ្នកលេងហ្គេមនូវការគ្រប់គ្រងកាន់តែច្រើនលើការកែច្នៃ និងអនុញ្ញាតឱ្យមានចលនាភ្លើងកាន់តែរស់រវើក។
ROG Zephyrus G14 និង G16 ឆ្នាំ២០២៦ មកជាមួយរន្ធភ្ជាប់ (I/O) កម្រិតខ្ពស់។ ម៉ាស៊ីនទាំងនេះមានរន្ធ USB-C® ភ្លោះ ដែលគាំទ្រការបញ្ចេញរូបភាព DisplayPort™ និងការសាកថ្មល្បឿនលឿន 100W Power Delivery តាមរយៈរន្ធ USB4® លើម៉ាស៊ីនដែលប្រើឈីប AMD និងរន្ធ Thunderbolt™ 4 លើកុំព្យូទ័រដែលប្រើឈីប Intel ដែលផ្តល់នូវភាពបត់បែនដ៏អស្ចារ្យសម្រាប់ការរៀបចំកន្លែងធ្វើការចល័ត រហូតដល់ការសាកថ្មឧបករណ៍របស់អ្នកប្រើប្រាស់។ ម៉ាស៊ីនទាំងអស់ក៏មានរន្ធ USB 3.2 Gen 2 Type-A មួយគូសម្រាប់ឧបករណ៍ភ្ជាប់បន្ថែមផ្សេងៗ, រន្ធ HDMI® 2.1 ពេញខ្នាតសម្រាប់អេក្រង់ខាងក្រៅ និងរន្ធដោតកាត SD ឬ microSD។ ជាមួយនឹងរន្ធដោតសំឡេង (Audio jack) ដែលមានស្រាប់ ឧបករណ៍ Zephyrus ទាំងនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកកាត់ត ឬអ្នកបង្កើតមាតិកាដែលត្រូវការយកការិយាល័យរបស់ពួកគេទៅតាមខ្លួន។ បំពេញបន្ថែមដោយប្រព័ន្ធឥតខ្សែចុងក្រោយបង្អស់ Bluetooth® 6.0 និង WiFi 7 ធ្វើឱ្យ Zephyrus G14 និង G16 ក្លាយជាម៉ាស៊ីនកម្លាំងយក្សដែលងាយស្រួលចល័តពិតប្រាកដ។
ម៉ូដែល Zephyrus G14 និង G16 ថ្មីភាគច្រើនមានអេក្រង់ OLED ដែលបានកែលម្អកាន់តែប្រសើរឡើង ដោយឥឡូវនេះទទួលបានស្លាកសញ្ញា ROG Nebula HDR ដែលធ្វើឱ្យពួកវាក្លាយជាជម្រើសដ៏វិសេសវិសាលសម្រាប់ចលនារលូន, បច្ចេកវិទ្យា HDR ដ៏ស្រស់ស្អាត និងរូបភាពច្បាស់ត្រជាក់ភ្នែកទាំងក្នុងការទស្សនាភាពយន្ត និងការលេងហ្គេម។
អេក្រង់កម្រិត 3K/120Hz របស់ G14 និងកម្រិត 2.5K/240Hz របស់ G16 ផ្តល់នូវល្បឿនឆ្លើយតប 0.2ms សម្រាប់ភាពច្បាស់នៃចលនា រួមជាមួយការគាំទ្រ NVIDIA G-SYNC® និងការគ្របដណ្តប់ពណ៌ DCI-P3 ១០០%។ កម្រិតពន្លឺកំពូល 1100 nits និងការគាំទ្រស្តង់ដារ VESA DisplayHDR™ True Black 1000 ធ្វើឱ្យមាតិកា HDR រស់រវើកដូចធម្មជាតិពិតៗ។ ជាមួយនឹងកម្រិតភាពត្រឹមត្រូវនៃពណ៌ Delta E < 1 បន្ទះអេក្រង់ទាំងនេះគឺរួចរាល់ជាស្រេចសម្រាប់ការងារវីដេអូដែលទាមទារភាពត្រឹមត្រូវនៃពណ៌ខ្ពស់បំផុត។
កញ្ចក់ការពារការឆ្កូត Corning® Gorilla® Glass ជាមួយបច្ចេកវិទ្យា DXC ធានាថាអេក្រង់ស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះជានិច្ច ផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ទស្សនាដ៏អស្ចារ្យប្រកបដោយស្ថិរភាព។ ចាប់ពីការជួបជុំលេងហ្គេម (LAN party) រហូតដល់បន្ទប់ប្រជុំ ស្រឡាយ Zephyrus G14 និង G16 ឆ្នាំ២០២៦ ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យគ្រប់គ្នាស្ងើចសរសើរ។
ទន្ទឹមនឹងនេះដែរ ប្រព័ន្ធសំឡេងដែលមានឧគ្ឃោសនសព្ទ (Speakers) ចំនួន ៦ គ្រាប់ ផ្តល់នូវសំឡេងដ៏សម្បូរបែប និងលម្អិតច្បាស់ ដែលទាញអ្នកលេងហ្គេមឱ្យចូលទៅក្នុងបទពិសោធន៍កាន់តែជក់ចិត្ត ហើយសេនស័រវាស់ពន្លឺជុំវិញ (Ambient lighting sensor) ដែលមានស្រាប់នឹងកែសម្រួលកម្រិតពន្លឺអេក្រង់ទៅតាមបរិស្ថានជុំវិញ ធ្វើឱ្យភ្នែករបស់អ្នកមានភាពងាយស្រួលក្នុងគ្រប់ស្ថានភាព។
Zephyrus G14 និង G16 ក៏មានបំពាក់នូវគន្លឹះបត់ EasyLift ដែលបានកែលម្អថ្មី ផ្តល់នូវបទពិសោធន៍នៃការបើកគម្របកុំព្យូទ័រកាន់តែរលូន និងស្រាលស្រទន់។
ព័ត៌មាននៃការដាក់លក់ និងតម្លៃ
ASUS ROG Zephyrus G14 និង G16 នឹងមានលក់ចាប់ពីថ្ងៃទី១7 ខែកក្កដានេះតទៅ នៅក្នុងប្រទេសកម្ពុជា នៅតាមហាងផ្ដាច់មុខរបស់ ASUS (ASUS Exclusive Stores) និងហាងលក់រាយជាដៃគូដទៃទៀតនៅទូទាំងប្រទេស។
កុំព្យូទ័រយួរដៃលេងហ្គេមជំនាន់ថ្មីរួមមាន ROG Zephyrus Duo (GX651), Zephyrus G14 និង G16 នឹងមានដាក់លក់ចាប់ពីថ្ងៃទី១៧ ខែកក្កដានេះតទៅនៅក្នុងប្រទេសកម្ពុជា។
អតិថិជនទាំងអស់អាចស្វែងរក និងជាវម៉ូដែលទាំងនេះបាននៅតាមហាងផ្ដាច់មុខរបស់ ASUS (ASUS Exclusive Stores) និងបណ្តាហាងលក់រាយជាដៃគូដទៃទៀតនៅទូទាំងប្រទេស។
សម្រាប់តម្លៃលក់រាយផ្លូវការវិញ ម៉ូដែល ROG Zephyrus Duo មានតម្លៃចាប់ពី $ 5,499 USD ខណៈដែលម៉ូដែល Zephyrus G14 និង G16 មានតម្លៃចាប់ពី $ 3,299 USD និង $ 3,499 USD ទៅតាមទំហំផ្ទុកនិងជម្រើសក្រាហ្វិកកាត។ សូមទាក់ទងតំណាងចែកចាយ ASUS ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
អំពី ROG
Republic of Gamers (ROG) គឺជាម៉ាកសញ្ញារងរបស់ ASUS ដែលខិតខំប្រឹងប្រែងបង្កើត Hardware និង Software សម្រាប់លេងហ្គេមដ៏ល្អបំផុតលើលោក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ROG ផ្តល់ជូននូវផលិតផលច្នៃប្រឌិតថ្មីៗពេញលេញ ដែលល្បីល្បាញខាងផ្នែកដំណើរការ និងគុណភាព រួមមាន Motherboards, ក្រាហ្វិកកាត, សមាសធាតុប្រព័ន្ធ, កុំព្យូទ័រយួរដៃ, កុំព្យូទ័រលើតុ (Desktops), អេក្រង់ (Monitors), ទូរស័ព្ទដៃស្មាតហ្វូន, ឧបករណ៍សំឡេង, Routers និងឧបករណ៍គ្រឿងបន្សំផ្សេងៗ។ ROG តែងតែចូលរួម និងឧបត្ថម្ភដល់ព្រឹត្តិការណ៍លេងហ្គេមអន្តរជាតិធំៗ។ ឧបករណ៍របស់ ROG ត្រូវបានប្រើប្រាស់ដើម្បីបង្កើតកំណត់ត្រា Overclocking រាប់រយដង ហើយវានៅតែបន្តជាជម្រើសដំបូងគេរបស់អ្នកលេងហ្គេម និងអ្នកចូលចិត្តបច្ចេកវិទ្យានៅជុំវិញពិភពលោក។ ដើម្បីក្លាយជាអ្នកដែលហ៊ានប្រឈម (those who dare) សូមស្វែងយល់បន្ថែមអំពី ROG នៅ
http://rog.asus.com/kh/ ។