ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Article image
ថ្មីៗនេះ ក្រុមហ៊ុន MekongLink ដែលជាតំណាងចែកចាយផលិតកាមេរ៉ាឌីជីថល និងឡែនកាមេរ៉ារបស់ក្រុមហ៊ុន Canon បានប្រកាសដាក់សម្ពោធជាផ្លូវការណ៌នូវកាមេរ៉ាស៊េរីថ្មី Canon EOS R6 Mark III ដែលមានការបំពាក់មកជាមួយនូវសិនស័រទំហំធំដល់ទៅ 32.5MP មានសមត្ថភាពអាចថតវីដេអូបានដល់ 7K ល្បឿន 60fps នៅលើទីផ្សារនៃប្រទេសកម្ពុជា។
ព្រឹត្តិការណ៌សម្ពោធនេះ គឺត្រូវបានរៀបចំធ្វើឡើងនៅអគារ PGCT ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ និងអ្នកជំនាញថតរូបល្បីៗ ដូចជា លោកគ្រូ Jerry Thai ឬ ប្រាប់ចំៗ និងលោកគ្រូ Milner Snap រួមនិងបងប្អូនដែលជាផលិតមាតិកា និងអ្នកស្រឡាញ់ការថរូប ក៏ដូចជាភ្ញៀវកត្តិយសដែលអញ្ជើញមកពីស្ថាប័ននានាយ៉ាងច្រើនកុះករ។ សូមជំរាបថា ព្រឹត្តិការណ៌សម្ពោធនេះ គឺមានការចូលរូមឧបត្ថមធំដោយក្រុមហ៊ុនដឹកជញ្ជូន Grab រួមនិងសហការឧបត្ថម្ភដោយ MYCAM Camera Store និងហាងកាមេរ៉ា Leng Kheang ហើយនិង NanLite ផងដែរ។
Article image
Article image
Article image
បន្ថែមពីនេះ នៅក្នុងកម្មវិធីនោះ ក្រុមហ៊ុនក៏មានការរៀបចំនូវការដាក់តាំងបង្ហាញនូវផលិតផល Canon ជាច្រើនផងដែរ ក្នុងនោះ មានដួចជា កាមេរ៉ាស៊េរីថ្មី Canon EOS R6 Mark III និងម៉ូដែលផ្សេងទៀត ហើយនិឡែនកាមេរ៉ាគ្រប់ទំហំ រួមជាមួយនិង Accessories សម្រាប់ប្រើប្រាស់ជាមួយកាមេរ៉ា ដែលមានដូចជា Microphone និងភ្លើងជំនួយជាដើម។
Article image
Canon EOS R6 Mark III គឺជាប្រភេទ full-frame camera ស៊េរីថ្មី ដែលបំពាក់មកជាមួយនូវប្រព័ន្ធ EOS mirrorless system ដែលភ្ជាប់ជាមួយនឹងលែនប្រភេទ RF45mm f/1.2 STM មានកម្រិត aperture ធំ ដែលត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តក្នុងការថតរូប និងកិច្ចការងារថតរូបកម្រិតអាជីព។ ជាមួយគ្នានេះ EOS R6 Mark III ក៏ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយនឹងសែនស័រចាប់រូបភាព-វីដេអូទំហំធំ ជាមួយសមត្ថភាពខ្លាំងក្នុងដំណើរការថតរូប និងវីដេអូ។ Canon EOS R6 Mark III ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាយើង ជាមួយនិងតម្លៃ $2,799ដុល្លារអាមេរិក
Article image
Canon R6 Mark III ជាជំនាន់ថ្មីដែលត្រូវចូលខ្លួនមកជំនួសដំណែងពី EOS R6 Mark II ដែលបានបង្ហាញខ្លួនក្នុងឆ្នាំ 2023។ R6 Mark III ត្រូវបានក្រុមហ៊ុន Canon បំពាក់នូវសែនស័រកាមេរ៉ាទំហំធំដល់ 32.5MP គាំទ្រមុខងារ Dual Pixel CMOS AF II ដែលមានសមត្ថភាពប្រតិបត្តិការលឿនជាងមុន សមត្ថភាពខ្លាំងជាងមុន និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់ល្អប្រសើរជាងមុន។
Article image
R6 Mark III ក៏ត្រូវបាន Canon ដាក់បញ្ចូលនូវប្រព័ន្ធមុខងារថតវីដេអូកម្រិតការងារអាជីវ ឬ Professional Workflow ថែមទៀតផង។ EOS R6 Mark III ប្រើប្រាស់នូវលែនRF45mm f/1.2 STM ដែលជាប្រភេទ widest aperture non-professional lens ស្ថិតក្នុងស្រឡាយ RF Lens របស់ Canon។ លែនថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធ 45mm focal-length នៅលើកាមេរ៉ាប្រភេទ full-frame ដែលអាចពង្រីកទំហំ Aperture ធំដល់ f/1.2 សម្រាប់ការថតរូបភាព។
Article image
Canon EOS R6 Mark III មានសមត្ថភាពអាចធ្វើការដល់ទៅ 150 shots បានក្នុងល្បឿន 40fps ជាមួយមុខងារ high-speed continuous shooting (electronic shutter) mode និងដល់ 12 fps ជាមួយដោយប្រើនូវមុខងារ mechanical/electronic first-curtain shutter។ ទៅលើសមត្ថភាពក្នុងការផលិតសាច់វីដេអូវិញ EOS R6 Mark III អាចផលិតបានដល់កម្រិតគុណភាព 7K ក្នុងល្បឿន 60fps ជាប្រភេទ RAW File ជាមួយប្រព័ន្ធទប់លំនឹកកម្រិត 5-axis image stabilization។
Article image
ទៅលើប្រព័ន្ធដំណើរការកិច្ចការងារប្រើប្រាស់ទូទៅនៅលើ Canon EOS R6 Mark III គឺពឹងផ្អែកទៅលើម៉ាស៊ីន DIGIC X Image Processor ។ EOS R6 Mark III ប្រើប្រាស់ថ្មប្រភេទ LP-E6P សាកភ្លើងតាមរយះរន្ធ USB, មានមុខងារ Wi-Fi, Bluetooth V5.1, រន្ធដោតកាសខ្នាត 3.5mm រួមនឹងមុខងារសំខាន់ៗជាច្រើនទៀត។ EOS R6 Mark III មានទំងន់សរុប 346 ក្រាម៕
Article image
Article image
Article image
Article image
Article image
Article image
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...