ស្វែងរកពួកយើង:

Changan Cambodia ធ្វើឱ្យកក្រើកទីផ្សាររថយន្ត ដោយការសម្ពោធជាផ្លូវការនូវកំពូល រថយន្តពីរម៉ូដែលថ្មី Changan NEVO Hunter E និង Changan CS35 Max

ដោយ

Koun Jab Luffy

28 កុម្ភៈ 2026 02:25 រសៀល

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Changan Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Changan មកពីប្រទេសចិន ក្រោម ការគ្រប់គ្រងរបស់ក្រុមហ៊ុនធំ RMA CAMBODIA បានប្រកាសសម្ពោធជាផ្លូវការនូវរថយន្តពីរម៉ូដែលថ្មីបំផុតប្រចាំឆ្នាំ ២០២៦ គឺរថយន្តភីកអាប់អគ្គិសនីបច្ចេកវិទ្យាថ្មី NEVO Hunter E និងរថយន្ត Crossover SUV ដ៏ស៊ីវិល័យ CS35 Max។ ការបង្ហាញវត្តមានរបស់រថយន្តទាំងពីរនេះ គឺជាជំហានថ្មីមួយទៀតក្នុងការផ្តល់ជូនអតិថិជននូវជម្រើសរថយន្តដែលមានបច្ចេកវិទ្យាទំនើប សន្សំសំចៃខ្ពស់ និងផាសុកភាពលើសគេ។
1. Changan NEVO Hunter E: កំពូលរថយន្តភីកអាប់អគ្គិសនីជំនាន់ថ្មី (REEV)
NEVO Hunter E គឺជារថយន្តភីកអាប់ដំបូងគេដែលប្រើបច្ចេកវិទ្យា Range-Extended Electric Vehicle (REEV) ដែលរួមបញ្ចូលគ្នារវាងថាមពលអគ្គិសនី និងម៉ាស៊ីនសាំងសម្រាប់សាកថាមពលវិញ ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួលដោយមិនបារម្ភរឿងអស់អាគុយ។
Article image
•សមត្ថភាពបើកបរ៖ អាចបើកបរបានចម្ងាយសរុបរហូតដល់ជាង ១,០៣១ គីឡូម៉ែត្រ (ពេលមានសាំង និងអាគុយពេញ)។
•កម្លាំងម៉ាស៊ីន៖ បំពាក់ដោយម៉ូទ័រអគ្គិសនីភ្លោះ កម្លាំងរហូតដល់ ២៦៨ សេះ និងកម្លាំងរមួល ៤៧០ ញូតុនម៉ែត្រ។
•បច្ចេកវិទ្យាពិសេស៖ មានមុខងារ V2L (Vehicle-to-Load) ដែលអាចផ្តល់ថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ឧបករណ៍ផ្សេងៗនៅខាងក្រៅ ដូចជាសម្រាប់បោះជំរំ ឬការងារដ្ឋាន។
•តម្លៃសមរម្យ៖ ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៤៥៩០០ ដុល្លារ។
Article image
២. Changan CS35 Max: រថយន្ត Crossover SUV ដ៏ទាន់សម័យ និងស្ព័រ
CS35 Max គឺជាការវិវត្តន៍ថ្មីដែលនាំមកនូវរូបរាងដ៏ទាក់ទាញ និងបច្ចេកវិទ្យាសុវត្ថិភាពឈានមុខគេ សម្រាប់អ្នកដែលចូលចិត្តភាពស៊ីវិល័យ និងការបើកបរក្នុងក្រុង។
Article image
•រចនាបថ៖ រាងស្ព័រ ទាន់សម័យ ជាមួយប៉ាណាខាងមុខធំ និងចង្កៀង LED កម្រិតខ្ពស់។
•កម្លាំងម៉ាស៊ីន៖ បំពាក់ម៉ាស៊ីន ១.៥ លីត្រ Turbo (Blue Whale) ដែលផ្តល់នូវសន្ទុះខ្លាំងសន្សំសំចៃខ្ពស់។
•បច្ចេកវិទ្យាខាងក្នុង៖ អេក្រង់កម្សាន្តធំ Touchscreen. បីជាប់គ្នា ព្រមទាំងមាន Function Racing Mode ថ្មី និងប្រព័ន្ធសុវត្ថិភាពឆ្លាតវៃជាច្រើនទៀត។
•តម្លៃពិសេស៖ ដាក់លក់ក្នុងតម្លៃត្រឹមតែ ២៥៩០០ ដុល្លារ ប៉ុណ្ណោះ។
Article image
អគ្គនាយករបស់ RMA Cambodia បានមានប្រសាសន៍ថា៖ «ការនាំចូលរថយន្តទាំងពីរម៉ូដែលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនកម្ពុជា ដែលចង់បានរថយន្តដែលមានរូបរាងស្អាត បច្ចេកវិទ្យាទំនើប និងជាពិសេសគឺការសន្សំសំចៃថវិកា។ យើងជឿជាក់ថា CHANGAN NEVO Hunter E និង CHANGAN CS35 Max នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រួសារ និងការប្រើប្រាស់អាជីវកម្ម។»
Article image
បច្ចុប្បន្ន រថយន្តទាំងពីរម៉ូដែលនេះមានដាក់បង្ហាញ និងសម្រាប់សាកល្បងបើកបរ (Test Drive) នៅគ្រប់សាខា showroom របស់ Changan Cambodia។
Article image
Article image
ព័ត៌មានបន្ថែម លើរថយន្តទាំងពីរ:
CHANGAN NEVO Hunter E : https://www.facebook.com/share/v/1CUywiXWg2/?mibextid=wwXIfr
CHANGAN CS35 MAX: https://www.facebook.com/share/v/1Awf93dRP1/?mibextid=wwXIfr
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
•ទូរស័ព្ទ៖ 011999375
•ហ្វេសប៊ុក៖ Changan Cambodia
Changan Cambodia ធ្វើឱ្យកក្រើកទីផ្សាររថយន្ត ដោយការសម្ពោធជាផ្លូវការនូវកំពូល រថយន្តពីរម៉ូដែលថ្មី Changan NEVO Hunter E និង Changan CS35 Max