ល្ខោនខោល រឺ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយដែល មានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការសម្តែងមុនសម័យអង្គរ។ ថ្មីៗនេះត្រូវបាន ក្រុម K-Smile រៀបចំនូវកម្មវិធីការសម្តែង “ល្ខោនខោល រឺ ល្ខោនពាក់របាំងមុខ”ខ្នាតធំពីសំណាក់សិល្បករ 32 រូប នៅថ្ងៃទី 11 កក្កដា ឆ្នាំ 2016 ខាងមុខនេះ។
កម្មវិធីលើកកម្ពស់សិល្បៈបុរាណខ្មែរនេះ ត្រូវបានរំពឹងទុកថា នឹងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ប្រមាណជាជាង 1000នាក់។ ការសម្តែងដ៏ពិសេសនេះនឹងធ្វើឡើងនៅបឋមសិក្សា វិចិត្រសិល្បៈចាប់ពីម៉ោង 8 ព្រឹក។ ក្រុម K-Smile បានឲ្យដឹងថា “យើងមានបំណង ចង់ឡើងកម្ពស់សិល្បៈបុរាណខ្មែរ ជាពិសេសគឺសិល្បៈ លោ្ខនខោលតែម្តង។ យើងពុំចង់ឲ្យសិល្បៈមួយនេះបាត់បង់សាបសូន្យទេ ដោយសារ តែវាជាកេរ្តិ៏ដំណែល របស់បុព្វបុរសខ្មែរយើង ដែលបានទុកដាក់តាំងពីបុរាណកាល យូរលង់ណាស់មកហើយ។ ជាពិសេស ថ្មីៗនេះ ក៏មានប្រ ទេសជិតខាងមានបំណង យើងល្ខោនខោល របស់យើងធ្វើជាបេតកភ័ណ្ឌជាតិរបស់ខ្លួន។ យើងសង្ឃឹមថា នឹងមានអ្នកចូលរួមគាំទ្រ ទស្សនា នូវសិល្បៈបុរាណខ្មែរ ល្ខោនខោល នាថ្ងៃទី 11 កក្កដា ឆ្នាំ 2016 ទាំងអស់គ្នា! “ក្រុម K-Smile បន្ថែម។
លោក Jason នាយក Huawei Mobile Device Department ប្រចាំកម្ពុជា ដែលជារួមចំណែកគាំទ្រសិល្បៈបុរាណខ្មែរ ល្ខោនខោល បាន ឲ្យដឹងថា ក្រុមហ៊ុនរបស់លោកពិតជាមានមោទនភាពយា់ងខ្លាំងដែលបានចូលរួមគាំទ្រនូវសកម្មភាពអភិរក្ស នូវរបាំសិល្បៈបុរាណរបស់ប្រ ទេសកម្ពុជា ពីព្រោះជាកេរ្តិ៏ដំណែល ដ៏ល្អឥតខ្ចោះសម្រាប់កូនចៅជំនាន់ក្រោយរបស់កម្ពុជា។ បច្ចេកវិទ្យាកាន់តែជឿនលឿន ជាក់ស្តែង ក្រុមហ៊ុន Huawei យើងខ្ញុំបានបង្ហាញនូវកំពូលស្មាតហ្វូន ស៊េរីចុងក្រោយបង្អស់គឺ Huawei P9 និង Huawei P9 Plus ប៉ុន្តែពួកយើង នូវតែអភិរក្សា នូវអ្វីដែល សេសសល់ពីបុរាណកាលមក ពោលគឺ ប្រសិនជាគេនូវអតីតកាលទេក៏គ្មាននូវការជឿនលឿនបែបនេះដែល។ នេះជាមូលហេតុដែលយើងសម្រេចចិត្តចូលរួមគាំទ្រ សិល្បៈបុរាណខ្មែរ ល្ខោនខោល ហើយ Huawei សង្ឃឹមថា និងមានបណ្តាស្ថាប័នផ្សេងៗទៀតចូលរួមគាំទ្រ។
សម្រាប់សាច់រឿងនៃការសម្តែងគឺ ជាការសង្ខេបសាច់រឿង“ថលតយន្ត័”៖ បន្ទាប់ពីបានសន្យាជាមួយក្រុងរាពណ៏ ថានឹងជួយការពារក្រុងលង្កា វិរុឡចម្បាំងក៏លើកអស់សេនា ទៅសមរភូមិ។ ពេលមកដល់សមរភូមិសេនាព្រះរាម នឹងសេនាវិរុឡច្បាំងក៏ចូលប្រយុទ្ធគ្នាភ្លាម ពេលធ្វើសង្រាម យូរៗទៅក៏ស្រាប់តែបាត់វិរុឡចម្បាំង ហើយសេនា របស់ព្រះរាម ស្រាប់តែស្លាប់ច្រើនឡើងៗ ព្រះរាមទ្រង់ពិភ័លហឫទ័យ ក៏បញ្ជាឲ្យពិភេគ គន់គូរឃើញថា វិរុឡចម្បាំង នៅជិតៗនេះទេ ប៉ុន្តែយើងមិនអាចមើលវាព្រោះវាមានកន្សែងបំបាំងកាយមួយឈ្មោះថា “ថលតយន្ត័” ដែលព្រះ ឥសូរចងដៃពេលដែលវាទៅរៀនជាមួយព្រះអង្គ ហើយពេលណាដែលវាមានរឿងអ្វី គឺវាគ្រាន់តែនឹកគុណដល់ព្រះឥសូរ ហើយយកកន្សែងទៅ ចងលើក្បាលគឺគ្មានអ្នកណាអាចមើលឃើញទេ ដូចនេះ សូមព្រះអង្គថ្លែងសរព្រះភិរុណដើម្បី ប្រស់ជីវិត ពលសេនាហើយឲ្យសរនោះក្លាយជា សំណេញ់ ដែលហ៊ុំព័ទ្ធវិរុឡចម្បាំងទើបយើង អាចសម្លាប់វាបាន។ ព្រះរាមក៏ចាប់យកសរបាញ់ទៅហើយក៏ប្រើឲ្យ ហនុមាន ទៅបើកសំណាញ់ ដែក ដើម្បកាត់ក្បាលវិរុឡចម្បាំង យកមកថ្វាយ។ បន្ទាប់មកព្រះរាមក៏កែនអស់សេនា យោធាចូលព្រះនគរវិញ។
