no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បានរៀបចំកម្មវិធី Hyundai Test Drive ទៅលើរថយន្តទំនើបៗជាចច្រើននៅកោះពេជ្រ

កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បានរៀបចំឡើងកម្មវិធី Hyundai Test Drive ប្រចាំខែរបស់ខ្លួន ដើម្បីផ្តល់ឱកាសឲ្យអតិថិជននានា បានបើកបរសាកល្បងនូវរថយន្តម៉ូឌែលចុងក្រោយមួយចំនួនរូមមាន ដូចជា រថយន្ត SUV ម៉ូដែល Santa Fe 2018 និងរថយន្ត SUV ស៊េរីថ្មីម៉ូដែល Tucson 2019 រួមជាមួយនិងរថយន្ត VAN ម៉ូដែល H-1 ឆ្នាំ 2019 ជាដើម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក ប្រាយ អ៊ែន ខូ ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បានអោយដឹងថា សព្វថ្ងៃនេះ រថយន្ត Hyundai គឺកំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើទីផ្សារពិភពលោក។ ជាមួយនឹងការរៀបចំអោយមានូវកម្មវិធី Hyundai Test Drive ប្រចាំខែនេះ លោកបានមានប្រសាសន៍ថា គឺដើម្បីផ្តល់ជូនអិតិថិជនទាំងអស់ បានបើកបររថយន្តទំនើបដោយផ្ទាល់ ជាមួយនឹងការបង្ហាញពីអ្នកជំនាញរបស់យើងនូវលក្ខណះពិសេសនានា ដែលមានបំពាក់នៅលើរថយន្តនិមួយៗ។ ក៏ដូចជា បង្កើននូវភាពជឿជាក់កាន់តែខ្លាំងថែមទៀតចំពោះរថយន្តថ្មីរបស់យើង ដែលបាននឹងកំពុងតែមានលក់នៅពលនេះ។

លោកបានបញ្ជាក់បន្ថែមថា នៅក្នុងទីផ្សារប្រទេសកម្ពុជា កំណើនលក់រថយន្តរបស់ Hyundai បានបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ តួយ៉ាងនៅក្នុងឆ្នាំថ្មីនេះ ក្រុមហ៊ុនមានការលក់កើនឡើងបានចំនួន 30% ដែលកំណើននេះ បានមកពីការលក់ដាច់ច្រើននៃប្រភេទរថយន្ត SUV។ លោកបានលើកឡើងទៀតថា ការនិយមប្រើប្រាស់រថយន្តហ៊ីយ៉ាន់ដាយក្នុងប្រទេសកម្ពុជា ភាគច្រើន គឺមានតម្រូវការច្រើនទៅលើរថយន្តប្រភេទខ្នាតធំៗ ដែលមានក្នុងទីផ្សារកម្ពុជាប្រមាណជា 80% ដែលជាប្រភេទរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញខ្នាតតូច ខ្នាតធំ សម្រាប់អាជីវកម្មគ្រប់ប្រភេទ។

គួរបញ្ជាក់ថា សម្រាប់វត្តមានជាង 9 ឆ្នាំ របស់ហ៊ីយ៉ាន់ដាយ នៅក្នុងប្រទេសកម្ពុជា គឺបានធ្វើអោយម៉ាកសញ្ញានៃរថយន្តមួយនេះ បានស្ថិតនៅក្នុងចំណាត់ថ្នាក់លេខបីក្នុងចំណោម ម៉ាករថយន្តដែលកំពុងមានវត្តមានក្នុងទីផ្សារកម្ពុជា ប្រមាណជា 29ក។ ហ៊ីយ៉ាន់ដាយ គឺជាប្រភេទរថយន្ត ដែលកំពុងពេញនិយមមួយ នៅលើសកលលោក ដែលបានលក់ដាច់ជាង 8 លានគ្រឿង ក្នុងមួយឆ្នាំៗ ហើយហ៊ីយ៉ាន់ដាយ បាននាំចេញទៅលក់នៅជាង 160 ប្រទេស នៅទូទាំងសកលលោក។ 

ដើម្បីជំរុញការលក់ និងទទួលបាននូវកំណើនលក់ក្នុងទីផ្សារ កម្ពុជាបន្ថែម ក្រុមហ៊ុ នហ៊ីយ៉ាន់ដាយ តែងតែរៀបចំនូវយុទ្ធសាស្ត្រទីផ្សារមួយចំនួនបន្ថែមទៀត ដោយការផ្តល់អោយអតិថិជន បានបើកបរសាកល្បងនូវរថយន្តហ៊ីយ៉ាន់ដាយ ដើម្បីយល់ដឹងពីកម្រិតគុណភាព និងអត្ថប្រយោជន៍ផ្សេងៗរបស់រថយន្តម៉ាកនេះ បន្ថែមផងដែរ មុនសម្រេចចិត្តទិញយកទៅប្រើប្រាស់៕ អតិថិជនរបស់យើង ក៏មានពេលវេលាប្រឹក្សាយោបល់អំពីលក្ខណៈពិសេសនៃរថយន្ត ក៏ដូចជាប្រព័ន្ធសុវត្ថិភាពផងដែរ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងកម្មវិធីបើកបរសាកល្បងនេះ សូមទាក់ទងមកកាន់លេខទូរស័ព្ទ 097 755 8133។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម