ប្រភពពត៌មានពីក្រុមហ៊ុន Samsung បានឲ្យដឹងថា ទូរទឹកកកសាមសុងម៉ូដែល RH58K6687SL/ST គឺជាម៉ូដែលមួយ ដែល មានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនក្នុងឆ្នាំ 2018 នេះផងដែរ។ ដោយផ្នែកលើ 6 ចំនុចពិសេសៗនេះ ហើយដែលបានធ្វើឲ្យទូរទឹកកកសាមសុងលក់ដាច់ខ្លាំងបំផុត សូមទស្សនាអត្ថបទដូចខាងក្រោម៖
1.Water Dispenser : អ្នកអាចយកទឹកញាំបានយ៉ាងងាយ ដោយមិនចាំបាច់បើកទ្វាទូទឹកកក នាំឲ្យខាតភ្លើង ធ្វើអី។ ទីតាំងកន្លែងចុចទឹកនៅផ្នែកខាងមុខ និងទាបល្មមត្រឹមចង្កេះ ងាយស្រួលចុចយកទឹក និងមិនចាំបាច់ ឱននាំឲ្យចុក ឬឈឺខ្នង ឈឺចង្កេះនោះទេ។
2.Auto Ice Maker : គឺជាមុខងារផលិតទឹកដោយស្វ័យប្រវិត្តដែរភ្ជាប់មកជាមួយពីរមុខងារគឺ Ice Cubed និង Crushed Ice មានទីតាំង នៅជាមួយ Water Dispenser ដែរ។ សម្រាប់ Ice Cubed វាផលិតទឹកកកដុំ និង Crushed Ice សម្រាប់ធ្វើឲ្យទឹក កកដុំឲ្យទៅជាម៉ត់។ ឃើញទេ! មានទូទឹកកកសាមសុង ពិតជាចំនេញ និង អស្ចារ្យមែន មិនបាច់ចំណាយលុយទៅ ទិញទឹកកកខាងក្រៅនាំឲ្យហត់ ហើយខាតពេលធ្វើអី?
3.Metal Cooling : គឺជាបន្ទះលោហៈរក្សាជាតិត្រជាក់ មាននៅជាប់ផ្នែកខាងក្នុងទូរទឹកក និងនៅជាប់ទ្វា ដែលបំពេញជាតិត្រជាក់ ដែល បាត់បង់បានយ៉ាងឆាប់រហ័ស នៅពេលដែលលោកអ្នកបើកទ្វាទួរទឹកកកម្តងៗ។ វាបានផ្តល់ទំនុកចិត្តខ្ពស់ដល់ អតិ ថិជន នៅពេលប្រើប្រាស់ ប្រៀបបាននឹងទូរទឹកកកដ៏ជំនាញក្នុងការរក្សាជាតិត្រជាក់ និងសន្សំសំចៃភ្លើងអគ្គិសនី កម្រិតខ្ពស់។
4.Food Show Case : បច្ចេកវិទ្យាថ្មី ទំនើប ភាពសន្សំសំចៃខ្ពស់ គឺទ្វារពីរជាន់របស់ទូទឹកកកសាមសុង ដោយទ្វារទីមួយសម្រាប់បើកយក ម្ហូមអាហារតាមធម្មតា មានទំហំធំ។ រីឯទ្វារទីពីរ គឺបំពាក់នៅផ្នែកខាងក្រៅ និងមានទំហំតូចជាងទ្វារទីមួយ ដើម្បី ផ្តល់ភាពងាយស្រួលក្នុងការដក ឬដាក់ម្ហូបអាហារ ឬរបស់របរដែលយើងត្រូវការប្រើញឹកញាប់។ ពេលដែលយើង បើកទ្វាទីពីរប្រើ ភាពត្រជាក់មិនសូវជះមកខាងក្រៅទេ ជាហេតុធ្វើដែលថាវាមានសមត្ថភាពក្នុង សន្សំសំចៃអគ្គីសនី ខ្ពស់។
5.Anti-Bacterial Protector : ទូទឹកកកសាមសុងបានបំពាក់ប្រព័ន្ធការពារមេរោគ ដែលមានប្រសិទ្ធិភាពខ្ពស់ដល់ទៅ 99.9%។ កង្ហារនៅផ្នែក ខាងក្នុងវិលបញ្ចេញខ្យល់រំងាប់បាក់តេរី កាត់បន្ថយក្លិនសាយភាយ និងធានាឲ្យបានថាមិនមានបាក់តេរី ឬក្លិន មិនល្អនៅទំជាប់អាហារក្នុងទូទឹកកក។ ដោយសារតែវាមានផ្ទុកនូវសារធាតុ Fiber និងតម្រងកំចាត់ក្លិនដើម្បីលុប បំបាត់ក្លិនអាហារ និងសារធាតុបាក់តេរីផ្សេងៗដែលនាំឲ្យប៉ះពាល់ក្លិនអាហារ។
6.Door Alarm : មុខងារមួយនេះមានសារៈសំខាន់ក្នុងការសន្សំសំចៃអគ្គសនី។ ប្រសិនបើយើងភ្លេចបិទទ្វាទូទឹក កក វានឹងផ្តល់សញ្ញាជាសម្លេងឲ្យយើងបានដឹង។