PIXMA TS9570 ម៉ាស៊ីនព្រីន A3 wireless compact Photo All-In-One printer ឥតខ្សែដ៏អស្ចារ្យមួយនេះគឺមានការរចនារូបរាងយ៉ាងប្រណិតស្រស់ស្អាតតូចងាយស្រួលដាក់ចល័តជាទីបំផុត។ ម៉ាស៊ីនព្រីនដ៏ឆ្លាតវៃនេះផ្តល់នូវជម្រើសជាច្រើនសម្រាប់ការព្រីននៅក្នុងផ្ទះឬការព្រីនសម្រាប់ការិយាល័យ។ បើនិយាយអំពីមុខងារនៃការប្រើប្រាស់នៅលើម៉ាស៊ីនឥតខ្សែនេះវិញ គឺពិតជាអស្ចារ្យសម្បូរបែបជាទីបំផុតដោយសារតែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយអ្នកចំណេញច្រើនជាមួយនឹងម៉ាស៊ីនព្រីនមួយនេះ។ មុខងារសំខាន់ៗរបស់វាមានដូចជា៖
ការព្រីនក្រដាសទំហំ A3 ៖ ម៉ាស៊ីនព្រីននេះគឺពិតជាមានសមត្ថភាពនៅក្នុងការព្រីនទៅលើក្រដាសធំដូចជា Excel Spreadsheets, រូបភាព Posters សម្រាប់អាជីវកម្ម និងរូបភាពខ្នាតធំ A3 បានតាមតម្រូវការជាក់ស្តែង។
ការបង្កើតភ្ជាប់ជាមួយនឹង Pattern Paper ដែលងាយស្រួលក្នុងការជ្រើសរើស៖ ម៉ាស៊ីនព្រីននេះផ្តល់នូវប្រភេទនៃ Pattern Templates ផ្សេងៗគ្នាចំនួន 45 យ៉ាងស្រស់ស្អាត ហើយវាពិតជាល្អបំផុតសម្រាប់ការព្រីនជាក្រដាសរូបភាពតូចៗសម្រាប់កាត់ដាក់ក្នុងសៀវភៅ ក្រដាសខ្ចប់កាដូ និងគម្របសៀវភៅទៅតាមចិត្តរបស់អ្នក។
ការព្រីនតាមទូរស័ព្ទ និងតាម Cloud យ៉ាងងាយស្រួល៖ ជាមួយនឹងបច្ចេកវិទ្យា Canon Print Inkjet/SELPHY និងកម្មវិធី Easy Photo Print Editor apps គឺពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ ការព្រីនតាមប្រព័ន្ធ Wireless ឥតខ្សែចេញពីស្មាតហ្វូន ថេប្លេត ឬកុំព្យូទ័របានយ៉ាងងាយស្រួលបំផុត។
ការព្រីនក្រដាសបានពីរកន្លែង (2-Way Paper Feeding)៖ ម៉ាស៊ីនព្រីននេះភ្ជាប់ជាមួយនឹងទំហំក្រដាសផ្សេងៗគ្នា ឬប្រភេទផ្សេងៗគ្នាដល់ទៅពីរកន្លែងនៅក្នុងពេលដំណាលគ្នា។ វាអាចទ្រទ្រង់នូវការព្រីនក្រដាសទំហំ A3 និងការព្រីនក្រដាស A4 ថែមទៀត។ វាក៏ទ្រទ្រង់នូវការព្រីនទំហំ 5 x 5" និងការព្រីនទៅលើកាតពាណិជ្ជកម្មថែមទៀតផង។
ការព្រីនសងខាងដោយស្វ័យប្រវត្តិ (Auto Duplex Printing)៖ វាពិតជាសន្សំសំចៃពេលវេលា និងក្រដាសជាទីបំផុតដោយសារតែវាអាចធ្វើការព្រីនសងខាងទៅលើក្រដាសនេះបានដោយស្វ័យប្រវត្តិថែមទៀត។
បច្ចេកវិទ្យានៃការដាក់ក្រដាសចូលក្នុងម៉ាស៊ីនដោយស្វ័យប្រវត្តិ (Auto Document Feeder)៖ ម៉ាស៊ីនព្រីននេះអាចដាក់នូវក្រដាសបានដល់ទៅ 20 សន្លឹកជាមួយនឹងបច្ចេកវិទ្យា ADF ដែលអាចធ្វើការកូពី និងការស្កេនដោយស្វ័យប្រវត្តិសម្រាប់ទំហំ A4 ផងដែរ៕
ម៉ាស៊ីនព្រីន PIXMA TS9570 នេះ មានមានសមត្ថភាពជាច្រើនដូចជា៖
ការព្រីន ស្កេន និងកូពី។ ល្បឿននៃការព្រីនស្តង់ដារ ISO (A4): រហូតដល់ទៅ 15.0ipm ពណ៌ខ្មៅ / 10.0ipm ពណ៌កូល័រ- ល្បឿនកម្រិតខ្ពស់នៃ Hi-speed USB 2.0, WiFi, wired LAN, រន្ធដោតកាតម៉េមូរី , wireless/wired LAN PictBridge, Mopria, AirPrint, BLE, Wireless Direct។ ការព្រីនដ៏ល្អនៅចន្លោះចំនួន៖ 80 – 300 ទំព័រ