no-alternative title
no-alternative title
no-alternative title
no-alternative title

HOCO បានប្រារព្ធពិធីអបអរសាទរខួប 10 ឆ្នាំជាមួយ នឹងវត្តមានដៃគូរចែកចាយមកពីជុំវិញពិភពលោកក្នុងនោះ ក៏មានកម្ពុជាផងដែរ

ប្រទេសចិន៖ កាលពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅនេះ ដៃគូសហការ និងមិត្តភក្តិជាច្រើន ដែលមកពីជុំវិញពិភពលោក នៅក្នុងនោះក៏មានតំណាងកម្ពុជាយើងផងដែរ បានជួបប្រជុំគ្នានៅក្នុងទីក្រុង Shenzhen នៅក្នុងរាត្រីដ៏រីករាយមួយ ដើម្បីជប់លៀងអបអរសាទរខួបលើកទី 10 របស់ក្រុមហ៊ុន HOCO។ ជាមួយនឹងព្រឹត្តិការណ៍នេះ គឺមានការៀបចំយ៉ាងល្អឥតខ្ចោះ និងមានភាពស្និតស្នាលជាទីបំផុត ដោយមានការជប់លៀងអាហារពេលល្ងាចដ៏ឆ្ងុយឆ្ងាញ់ជាច្រើនមុងរួមនឹងការសំដែងរបស់សិល្បៈករ និងសិល្បៈការនីជាច្រើនរូបផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាពិសេសនោះ គឺមានការប្រគុំតន្រ្តីជាក្រុម ដែលដឹកនាំដោយលោក Gavin ដែលជានាយកកគ្រប់គ្រងរបស់ក្រុមហ៊ុន HOCO ច្រៀងចម្រៀងមួយបទគឺ "The City Has Love" ដែលមានការសាទរយ៉ាងខ្លាំងពីភ្ញៀវកិត្តិយសថែមទៀតផង។

លោក Gavin ក៏បានថ្លែងសន្ទរកថា ស្តីពីវឌ្ឍនៈភាពរបស់ក្រុមហ៊ុន Hoco ផងដែរ ដោយលោកបានលើកយកនូវប្រធនបទមួយដែលមានចំណងជើងថា “ការរីកចម្រើនឡើងវិញដោយខ្លួនឯង ការកែប្រែទៅលើម៉ាកយីហោ និងការកែប្រែទៅលើសហគ្រាស” ដែលនេះគឺជាសារមួយដ៏មានសារៈសំខាន់បំផុតសំរាប់ដៃគូរទាំងអស់ ដែលមកពីជុំវិញពិភពលោក។ 

នៅក្នុងព្រឹត្តិការណ៍នោះ លោក Xu Wei ដែលជាប្រធានផ្នែកគម្រោងរបស់ក្រុមហ៊ុន HOCO បានបង្ហាញ អំពីការអភិវឌ្ឍទៅលើផលិតផល និងការប្រាប់អំពីរបៀបដែលក្រុមហ៊ុន HOCO សម្រេចនូវជោគជ័យការងារយ៉ាងល្អនៅក្នុងរយៈពេល 10 ឆ្នាំមុននេះផងដែរ។ អ្នកតំណាងរបស់អតិថិជន និងក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើននាក់ ដែលមកពីកន្លែងផ្សេងៗគ្នាជុំវិញពិភពលោក ក៏បានបង្ហាញអំពីអារម្មណ៍ជ្រាលជ្រៅរបស់ពួកគេ និងមិត្តភាពផងដែរ។ សូមជំរាបថា ក្រុមហ៊ុន លី សេង ដែលជាតំណាងចែកចាយផលិតផល Hoco នៅក្នងព្រះរាជាណាចក្រកម្ពុជា ក៏បានឡើងថ្លៃងសន្ទរកថា បង្ហាញពីវឌ្ឍនះភាពរបស់ផលិតផល Hoco នៅកម្ពុជា ជូនដល់ក្រុមហ៊ុន hoco និងបណ្តាប្រទេសនៅជុំវិញពិភពលោកបានជ្រាបផងដែរ។ 

ក្រោយពីការឡើងថ្លែងពីសំណាក់ថ្នាក់ដឹកនាំ និងដៃគូហើយ លោកប្រធាន Xu Wei ក៏ប្រកាសអំពីពានរង្វាន់ "ពានរង្វាន់ឆ្នើម" "ពានរង្វាន់ឆ្នើម"ដល់អ្នកផ្គត់ផ្គង់ដ៏អស្ចារ្យរបស់ក្រុមហ៊ុនផងដែរ។ តំណាងក្រុមហ៊ុនក៏បានបង្ហាញពីការប្រឈមមុខទៅនឹងការកើនឡើងនៃការប្រកួតប្រជែងកាន់តែខ្លាំងក្លាផងដែរ។ សម្រាប់ក្រុមហ៊ុន Hoco គឺផ្តោតទៅលើភាពច្នៃប្រឌិត គុណភាពនៃផលិតផលដែលប្រើប្រាស់បានយូរ ដើម្បីជួយក្រុមហ៊ុន HOCO នៅក្នុងការផលិតនូវផលិតផលដែលមានគុណភាព និងផលិតផលដ៏ល្អឥតខ្ចោះដែលជាការរួមចំណែកដ៏អស្ចារ្យសម្រាប់ការកសាងទៅលើម៉ាកយីហោ HOCO នោះ។

លោក Gavin ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន HOCO ក៏ប្រគល់ពានរង្វាន់ “Win-Win Heart” សម្រាប់អតិថិជនឆ្នើមជាច្រើនផងដែរ ពីព្រោះថា ដៃគូទាំងអស់មានការជឿជាក់ទៅលើក្រុមហ៊ុន HOCO និងបាបទ្រទ្រង់ទៅលើក្រុមហ៊ុន HOCO និងលក់ផលិតផល HOCO រាប់មិនអស់។ លោកបានបន្តថា ដៃគូទាំងអស់បាន តុបតែងហាងយ៉ាងស្រស់ស្អាត និងការផ្តល់នូវសេវាកម្មយ៉ាងស្និទ្ធិស្នាលបំផុត ដើម្បីអោយអតិថិជនស្គាល់ផលិតផល HOCO និងផ្សព្វផ្សាយអំពីផលិតផលនេះផងដែរ។ សម្រាប់គម្រោងរយៈពេលវែងនៃការពង្រីកទីផ្សារសកលរបស់ក្រុមហ៊ុន HOCO នោះ ពួកគេ គឺជាដៃគូឈ្នះឈ្នះដែលគួរអោយទុកចិត្តបំផុត។

លោក Gavin ក៏ប្រគល់ពានរង្វាន់ “hoco. Heart” សម្រាប់អតិថិជនជាច្រើនរបស់ខ្លួន ដែលធ្វើការនៅក្នុងក្រុមហ៊ុននេះរយៈពេល 4 និង 5 ឆ្នាំផងដែរ។ ក្រុមហ៊ុន HOCO បានបង្កើតនូវភាពច្នៃប្រឌិត និងការអភិវឌ្ឍទៅមុខជានិច្ចសម្រាប់រយៈពេល 10 ឆ្នាំនេះ។ បើទោះបីជាមនុស្សមានការផ្លាស់ប្តូរក៏ដោយ បេះដូង និងវប្បធម៌របស់ក្រុមហ៊ុន HOCO ក៏មានការផ្ទេរមរតកពីមួយជំនាន់ទៅមួយជំនាន់ទៀតផងដែរ។ 

សូមជំរាបថា ព្រឹត្តិការណ៍នេះ មានការបង្ហាញចេញនូវកម្មវិធីដ៏អស្ចារ្យជាច្រើន នៅក្នុងក៏មានវត្តមានការបង្ហាញបែបវិទ្យាសាស្រ្ត និងបច្ចេកទេសនៃការប្រើប្រាស់ភ្លើង ការសម្តែងសមត្ថភាពនៃការរាំរបស់ក្រុមយុវជនវ័យក្មេងដ៏អស្ចារ្យ និងសកម្មភាពជាច្រើនទៀតជូនទៅកាន់ភ្ញៀវកិត្តិយសជាច្រើនដែលចូលរួមនៅក្នុងកម្មវិធីនេះ។ បុរសសង្ហារទាំង 2នាក់នេះ ដែលមកពីនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុន HOCO ក៏បានចូលរួមសម្តែងរឿងកំប្លែងបានយ៉ាងល្អផងដែរ! តារាចម្រៀងរ៉កដ៏ល្បីល្បាញ ក៏អបអរសាទរដល់ភ្ញៀវទស្សនិកជនជាមួយនឹងការសម្តែង និងការច្រៀងដែលគួរអោយចាប់អារម្មណ៍បំផុតថែមទៀត!

 

អ្វីដែលរឹតតែអស្ចារ្យជាងនេះទៀតនោះគឺកម្មវិធីចាប់ឆ្នោតផ្សងសំណាងដែលរង្វាន់ទាំងនោះ មានដូចជា ទូរស័ព្ទ iPhone, ស្មាតហ្វូន Huawei, iPad, កាមេរ៉ា SLR, នាឡិកា Armani, អាំងប៉ាវក្រហម! រង្វាន់ទាំងនេះ ពិតជាអស្ចារ្យមែនទែន! ក្រឡេកទៅមើលអ្នកដែលឈ្នះរង្វាន់ទាំងនេះ ពួកគេពិតជាសប្បាយរីករាយមែនទែន! នៅលើឆាកទាំងមូលគឺពោរពេញដោយភាពរីករាយ ហើយសាលនៃកម្មវិធីជប់លៀងនេះ គឺពោរពេញដោយភាពសប្បាយរីករាយផងដែរ។ ថ្នាក់ដឹកនាំជាច្រើនរបស់ក្រុមហ៊ុន HOCO ក៏ទទួលទានអាហារដ៏ឈ្ងុយយឆ្ងាញ់ជាមួយនឹងភ្ញៀវកិត្តិយសជាច្រើន ក៏ដូចជាគម្រោងផែនការនាពេលអនាគតនោះ។

ក្រុមហ៊ុន Hoco បានបញ្ជាក់ថា នេះគឺពេលវេលាដ៏ល្អពិតជាមានរយៈពេលខ្លីមែនទែន! សម្រាប់ការជប់លៀងអាហារដ៏ឆ្ងុយឆ្ងាញ់សម្រាប់ខួបលើកទី 10 ឆ្នាំនេះ ព្រឹត្តិការណ៍នេះ គឺពិតជាស្ថិតនៅក្នុងបរិយាកាសដ៏រីករាយ និងសប្បាយជាទីបំផុត! កម្មវិធីនេះត្រូវបានបញ្ចបដោយភាពរីករាយ ហើយពេលនេះ HOCO គឺមានអាយុ 10 ឆ្នាំហើយ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម