no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy A30 ស្មាតហ្វូនថ្នាក់កណ្តាលពេញដោយសមត្ថភាពក្នុងការប្រើប្រាស់ និងមានតម្លៃធូថ្លៃបំផុត

ការរចនារូបរាងអេក្រង់លាតកាន់តែធំបានក្លាយជានិន្នាការដែលមានការពេញនិយមខ្លាំងបំផុតសម្រាប់ឆ្នាំ 2019 នេះ។ ក្រុមហ៊ុន Samsung តែងតែនាំមុខគេក្នុងការបង្ហាញនូវបច្ចេកវិទ្យាអ្វីដែលថ្មីសម្រាប់ស្មាតហ្វូនថ្នាក់ធន់កណ្តាលរបស់ខ្លួន ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏ទើបតែបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Galaxy A30 ដែលមានរូបរាងអេក្រង់គែមពេញ និងប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយបញ្ឈរយ៉ាងទាន់សម័យថែមទៀត។ 

កញ្ចក់អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក: Samsung Galaxy A30 បើទោះបីជាស្មាតហ្វូនថ្នាក់ធន់កណ្តាលក៏ដោយនោះ ប៉ុន្តែវាផ្តល់នូវទស្សនីយភាពនៃការទស្សនាអស្ចារ្យបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវអេក្រង់ SUPER AMOLED Display 16.21cm ទំហំ 6.4’’ FHD+ ហើយកញ្ចក់នេះគឺជាប្រភេទ Infinity-U Display ថែមទៀត។ សម្រាប់ការទស្សនា ការលេងហ្គេម ឬការកម្សាន្តនោះគឺពិតជាអស្ចារ្យជក់ចិត្តមែនទែននៅពេលដែលបានចាប់កាន់ជាមួយនឹងស្មាតហ្វូននេះនៅក្នុងដៃ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ាដ៏អស្ចារ្យ: ស្មាតហ្វូន Galaxy A30 នេះភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដែលមានទំហំ 16MP Low Light (F1.7) និង 5MP Ultra-Wide (F2.2)។ កាមេរ៉ានេះមានសមត្ថភាពក្នុងការថតរូបភាពនៅក្នុងកម្រិត 123 ដឺក្រេចាប់បានប្លង់ធំទូលាយដូចទៅនឹងភ្នែកមនុស្សដែរ។ កាន់តែពិសេសជាងនេះទៀតនោះ កាមេរ៉ានេះក៏ទ្រទ្រង់ជាមួយនឹងមុខងារ Live Focus សម្រាប់ដាក់រូបភាពដែលមានផ្ទៃខាងក្រោយព្រាល (Blur Background) និងមុខងារ Scene Optimizer ក្នុងការចាប់ប្លង់នៃទស្សនីយភាពរហូតដល់ទៅ ២០ ទស្សនីយភាពផ្សេងៗគ្នា។ វាពិតជាអស្ចារ្យមែនទែន។ ចំណែកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Galaxy A30 នេះដែលមានទំហំ 16MP (F2.0) ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AR Emoji ដែលពិតជាផ្តល់នូវការកម្សាន្តថ្មីសម្រាប់លោកអ្នកជាទីបំផុត។ 

តួខ្លួន និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន: ស្មាតហ្វូន Galaxy A30 នេះភ្ជាប់ជាមួយនឹងថាមពលថ្មធំទំហំរហូតដល់ទៅ 4000mAhជាពិសេសវាបញ្ចូលថ្មឆាប់ពេញថែមទៀតជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 15W Fast Charging តាមរយៈនូវរន្ធផត USB Type-C នោះ។ Galaxy A30 ពិតជាមានរូបរាងស្រស់ស្អាតទាក់ចិត្ត ហើយអ្នកពិតជាមានអារម្មណ៍ថាអស្ចារ្យមែនទែនប្រសិនបើអ្នកបានចាប់កាន់ស្មាតហ្វូនដ៏ទាន់សម័យនេះនៅក្នុងដៃរបស់អ្នកនោះ។ ការរចនាម៉ូតដ៏ទាន់សម័យគឺស្ថិតនៅក្នុងទម្រង់នៃ 3D Prism Design កាន់តែប្លែក និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ Fingerprint Senor សម្រាប់ជួយរក្សានូវសុវត្ថិភាពទិន្នន័យក្នុងស្មាតហ្វូន ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតនោះ។ 

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា : ស្មាតហ្វូន Galaxy បំពាក់នូវផ្នែក Hardware ខ្លាំងក្លាក្នុងការប្រើប្រាស់ទៅតាមចិត្តរបស់អ្នកប្រើប្រាស់។ស្មាតហ្វូននេះរចនាឡើងសម្រាបមុខងារ Multi-Tasking ។ ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាអាចបន្ថែមនូវ microSD ទំហំដល់ទៅ 512GB សម្រាប់រក្សទុកនូវឯកសារ កម្មវិធី ហ្គេម និងជាច្រើនទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Exynos 7904 ដែលមានអង្គគណនា Octa-Core និងប្រព័ន្ធប្រតិបត្តិការ Android Pie ជាមួយនឹង Samsung One UI ថែមទៀត។ ស្មាតហ្វូន Galaxy A30 នេះមានតម្លៃ 239 ដុល្លា និងមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើស គឺពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ខៀវ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម