ការបង្ហាញវត្តមានរបស់ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជា មិនទាន់បានរយៈពេលយូរប៉ុន្មានផង ឥលូវនេះ ក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់ចិនមួយនេះ បានបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការបង្កើតឲ្យមានមជ្ឈមណ្ឌលសេវាកម្មអតិថិជនធំៗដល់ទៅ 4 ព្រមទាំងមានអ្នកបច្ចេកទេសទាំងខ្មែរ និងជនបរទេស បំរើការងារនៅទីនោះ ស្របពេលដែលសន្ទុះនៃការលក់កំពុងតែមានការកើនឡើងយ៉ាងគំហ៊ុកនៅទូទាំងប្រទេស។
យោងតាមប្រសាសន៏របស់លោក វិចទ័រ ដែលជានាយកផ្នែកមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន OPPO ប្រចាំកម្ពុជា បានឲ្យដឹងថា៖ យើងចង់ឲ្យអតិថិជនកាន់តែមានទំនុកចិត្តបន្ថែមទៀតលើការប្រើប្រាស់ផលិតរបស់ OPPO និងមានភាពងាយស្រួលក្នុងការរកគ្រឿងបន្លាស់ ព្រោះថា បើទោះបីជាផលិតផលល្អប៉ុណ្ ណាក៏ដោយ ក៏ឧប្បត្តិហេតុមួយចំនួនសុទ្ធតែ អាចកើតឡើងបានគ្រប់ពេល។ នៅតាមមជ្ឈមណ្ឌលសេវាកម្មរបស់ OPPO នីមួយៗ យើងមានបំពាក់នូវឧបករណ៍ទំនើប និងសម្បូរបែប ព្រមទាំងមានអ្នកជំនាញទាំងជនបរទេស និងជនជាតិខ្មែរ ដែលទទួលបានការបណ្តុះបណ្តាលនៅក្រៅប្រទេសផងដែរ។
លោក សៅ ម៉ៅ ដែលជាបុគ្គលិក ធ្វើការងារនៅក្នុងមជ្ឈមណ្ឌលសេវាកម្មអតិថិជននៅទីនោះ តាំងពីឆ្នាំ 2016 មក បានបញ្ជាក់ឲ្យដឹងថា ៖ លោកពិតជាមានមោទនភាពណាស់ដែលបានមកបម្រើការងារនៅទីនេះ ត្បិតថា លោកអាចទទួលបាននូវការណែនាំយ៉ាងច្រើនពីអ្នកជំនាញជួសជុលគ្រឿងអេឡិចត្រូនិករាប់សិបឆ្នាំនៅបរទេស។ ជាពិសេនោះ គឺលោកបានទទួលការបណ្តុះបណ្តាលនៅបរទេសទៀតផង។ អតិថិជនដែលមកមជ្ឈមណ្ឌលសេវាកម្មរបស់ OPPO គឺមិនត្រូវបានគិតតម្លៃសេវាកម្មនោះទេ ប៉ុន្តែការផ្តល់ជូននេះ គឺសម្រាប់តែអតិថិជនដែលបានទិញផលិតផលដែលមានប័ណ្ណធានាពីក្រុមហ៊ុនប៉ុណ្ណោះ ត្បិតថានោះជាផលិតផលដែលនាំចូលស្របច្បាប់ ព្រមទាំងបានបង់ពន្ធយ៉ាងត្រឹមត្រូវដល់រដ្ឋាភិបាលកម្ពុជា។ បើអតិថិជនត្រូវការទិញផលិតផលដោយមិនខាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗ គួរតែសួររកប័ណ្ណធានាឲ្យបានត្រឹមត្រូវ។
ខាងក្រោមនេះ គឺជាទីតាំងធំៗចំនួន 4 របស់មជ្ឈមណ្ឌលសេវាកម្ម OPPO ដែលក្រុមការងារយើងបានទៅជួបផ្ទាល់៖
មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងភ្នំពេញ មានទីតាំង នៅ ផ្ទះលេខ 335 ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី 4 ខ័ណ្ឌ7មករា រាជធានីភ្នំពេញ បែរមុខទៅទិសខាងកើត (ទល់មុខវត្តកោះ) ជាប់មហាវិថីព្រះមុន្នីវង្ស! ព័ត៌មានបន្ថែមអាចទាក់ទងមកលេខ 0963655888
មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងភ្នំពេញ មានទីតាំង នៅ ផ្ទះលេខ 154B ផ្លូវ 134 សង្កាត់វាលវង្ស 4 ខ័ណ្ឌ មករា រាជធានីភ្នំពេញ ព័ត៌មានបន្ថែមអាចទាក់ទងមកលេខ 031 722 22 28 / 096 822 22 28.
មជ្ឈមណ្ឌលសេវាកម្ម OPPO នៅសៀមរាប: ផ្ទះលេខ 47 ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ព័ត៌មានបន្ថែម 098 399 555។
មជ្ឈមណ្ឌលសេវាកម្ម OPPO នៅកំពង់ចាម: ភូមទី4 សង្កាត់វាលវង់ ខេត្តកំពង់ចាម (ក្បែររង្វង់មូលគល់ស្ពានគីហ្សូណាជាប់ក្រុមហ៊ុនSmart )ពត៌មានបន្ថែម 096 433 38 88
មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងកំពង់សោម មានទីតាំង នៅ ផ្ទះលេខ C44 ផ្លូវ K 157 សង្កាត់ 2 ,ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ បែរមុខទៅទិសខាងកើត (ទល់មុខផ្សារទំនើបមហោស្រប,ខាងក្រោយបេនឡាន) មហោស្របចាស់!ពត៌មានបន្ថែមអាចទាក់ ទងមកលេខ 096 61 16 333,