no-alternative title
no-alternative title
no-alternative title
no-alternative title

បន្ទាប់ពីសម្ពោធយប់មិញនេះ nova 3e (P20 lite) ត្រូវបានក្រុមហ៊ុន Huawei ដាក់អោយ Pre-Oder ភ្លាម តម្លៃ $329 ប៉ុណ្ណោះរួមជាមួយនឹងកាដូជាច្រើនទៀត

កាលពីថ្ងៃទី 27 មិនា 2018 នៅក្នុងព្រឹត្តិការណ៏ទស្សនានៃការផ្សាយផ្ទាល់ពីទីក្រុងបារីស  ស្តីពីការសម្ភោធ និងដាក់ឲ្យតេស្ត៍ដំបូងគេនូវស្មាតហ្វូនស៊េរីថ្មី Huawei P20, P20 Pro និង Nova 3e (P20 lite)” នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) អគារ Exchange Square  ថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ប្រកាសបើកកម្ម៉ង់ទុកមុនស្មាតហ្វូនស៊េរីថ្មី 3 ម៉ូដែលព្រមៗគ្នា រួមមានដូចជា uawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249) និង Huawei Y7 Pro 2018 តម្លៃ $189 ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei បានបញ្ជាក់ថា អតិថិជន ដែលកក់ទុកមុនភ្លាម Huawei nova 3e (P20 lite) តម្លៃ $329 ថែមកាសធំ ក្រវិលទម្រទូរសព្ទ័  ដង Selfie Stick ស៊ីមស្មាត និងកញ្ចប់ធំម៉្មង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរសព័្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង 8 សប្តាហ៍” លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា ថ្លែងក្នុងព្រឹត្តិការណ៏ ទស្សនាការផ្សាយផ្ទាល់ពីទីក្រុងបារីស  “សម្ភោធ និង ដាក់ឲ្យតេស្តដំបូងគេនូវ ស្មាតហ្វូនស៊េរីថ្មី Huawei P20, P20 Pro និង Nova 3e (P20 lite)”។ អតិថិជន អាចកម្ម៉ង់ទុកមុន Huawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249) និង Huawei Y7 Pro 2018 ($189) ដោយគ្រាន់តែ អញ្ជើញទៅកាន់ហាងលក់ទូរសព្ទនានា  ជាពិសេស ហាងដែលមានបុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិត លោកអ្នកជាងគេ។ 

Huawei nova 3e រឺ P20 lite ជាកំពូលស្មាតហ្វូនស៊េរីថ្មីឆ្នាំ 2018 មានរូបរាងស្រស់ស្អាត ទាន់សម័យ ខ្យូតកប់ មានវិមាត្រ  148.6x71.2x 7.4mm និងទម្ងន់ 145 ក្រាម ផ្នែកខាងក្រោយ ប្រើកញ្ចក់ 2.5D ជាមួយនឹងបន្ទះឈីប Kirin 659 ប្រើប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ  64GB។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់អេក្រង់ទំហំ 5.84 អ៊ីង កម្រិតភាពច្បាស់ 2280×1080 ភិចសែល FHD+។ Huawei nova 3e បំពាក់ កាមេរ៉ាភ្លោះក្រោយ ទំហំ 16MP+2MP ទ្រទ្រង់នូវមុខងារ Bokeh (ព្រាលផ្ទៃខាងក្រោយ) និង កាមេរ៉ាមុខទំហំ 16 MP និង Aperture F2.0 មានមុខងារ Face Unlock, Game Mode, Voice Assistant ប្រើប្រាស់ថាមពលថ្មទំហំ  3000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា fast charging។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម