no-alternative title
no-alternative title
no-alternative title
no-alternative title

vivo v9 បង្ហាញវត្តមានជាផ្លូវការជាមួយនឹងលោក ព្រាប សុវត្ថិ ដែលជាតារាចំរៀងដ៏ល្បីឈ្មោះបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី24 ខែ មីនា ឆ្នាំ2018 នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រុមហ៊ុន vivo បានប្រារព្ធពិធីសម្ពោធបង្ហាញវត្តមាននូវស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួន គឺ vivo v9 ដែលជាទូរស័ព្ទជំនាន់ស្ថិតនៅក្នុងត្រកូល V ដែលបំពាក់នូវកាមេរ៉ាភ្លោះ និងមានអេក្រង់ Full View Display ដ៏ទំនើប។ ព្រឹត្តការណ៍នេះ គឺទទួលបានអញ្ជើញចូលរួអពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន vivo ហើយនឹងភ្ញៀវកត្តិយស ដែលជាដៃគូតំណាងចែកចាយមកពីទូទាំងប្រទេស ជាពិសេស គឺមានវត្តមានតារាចំរៀងដ៏ល្បីឈ្មោះបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺលោក ព្រាប សុវត្ថិ ដែលជាស Brand Ambassador តំណាងអោយក្រមហ៊ុនទូរស័ព្ទ vivo ទៀតផង។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន vivo v9 បានបញ្ជក់ថា ស្មាតហ្វូន V9 ថ្មីនេះ គឺមានអេក្រង់ Full View Display ទំហំ 6.3 អ៊ីងមានកម្រិតបង្ហាញ FHD+ 2280x1080 Pixel ដែលនឹងធ្វើឲ្យលោកអ្នកកាន់តែរីករាយជាមួយការប្រើប្រាស់និងទស្សនាវីឌីអូផ្សេងៗ ជាមួយនឹងកម្មវិធីចែកអេក្រង់ 3.0 ក៏នឹងបន្ថែមនូវចំណីអារម្មណ៍ និងភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់មួយកំរិតថែមទៀតផងដែរ។ ស្មាតហ្វូន vivo v9 មានកាមេរ៉ាមុខទំហំ 24MP ដែលបំពាក់នូវសេនសឺ 1/2.78 អ៊ីង ដែលអាចធ្វើឲ្យពន្លឺចូលបានគ្រប់គ្រាន់ នឹងធ្វើឲ្យរូបសែលហ្វីកាន់តែភ្លឺស្អាត។ និយាយរួមទៅ vivo v9 គឺជាទូរស័ព្ទដែលសែលហ្វីច្បាស់ជាងគេនាពេលបច្ចុប្បន្ន។ 

នៅលើកាមេរ៉ាស្មាតតហ្វូន vivo v9 ថ្មីនេះ ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយបច្ចេកវិទ្យា A.I. Beauty ដែលជាការប្រមូលព័ត៌មានសម្គាល់ពីមុខមាត់ជាក់លាក់របស់មនុស្សផ្សេងៗពីគ្នាតាមរយៈទិន្នន័យលើផ្ទៃមុខមនុស្សជាច្រើនលាននាក់បូករួមនឹងអ្នកជំនាញវិជ្ជាជីវៈថតរូបនិងអ្នកជំនាញផ្នែកតុបតែងមុខត្រូវបានពិគ្រោះយោបល់ក្នុងអំឡុងពេលនៃដំណើរការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។ លើសពីនេះទៀតនោះ កាមេរ៉ាស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា AR Cute Selfie ដែលអាចឲ្យលោកអ្នកជ្រើសរើសស្ទាយដែលចូលចិត្តធ្វើអោយរូបថតមើលទៅពិសេសនិង កាន់តែតែមានភាពស្រស់ស្អាត។ 

ស្មាតហ្វូន vivo v9 ក៏បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដោះសោរដោយស្កេនមុខរួមគ្នា នឹងការដោះសោរដោយស្កេនក្រយ៉ៅដៃបានយ៉ាងលឿនផងដែរ។ ដូចនេះ យើងឃើញថាបច្ចេកវិទ្យារបស់ vivo v9 ពិតជាមានចំនុចគួរអោយចាប់អារម្មណ៍ច្រើនមែនទែន។ vivo v9 មានរ៉េមទំហំ 4GB និងមានអង្គចងចាំទំហំ 64GB នឹងអាចន្ថែមបានដល់ 256GB។ ស្មាតហ្វូនថ្មីនេះ ដំណើរការដោយ Android 8.1 / Funtouch OS4.0 ពិតជាធ្វើអោយការដំណើរការនៃកម្មវិធីមានភាពងាយស្រួលក្នុងការប្រើប្រាស់។ vivo v9 មានថាមពលថ្មទំហំ 3260 mAh ដែលអាចអោយអ្នកប្រើសម្រាប់ការប្រើប្រាស់ធម្មតាបានមួយថ្ងៃពេញផងដែរ ។ អ្វីដែលប្លែកសំរាប់ស្មាតហ្វូន vivo v9 នោះ គឺមុខងារមិនរំខានដល់ការលេងហ្គេមរបស់អ្នក ដែលនឹងមិនធ្វើអោយការលេងហ្គេមរបស់អ្នកបានកាត់ផ្តាច់នោះទេ ដូចនេះ អ្នកនៅតែអាចលេងហ្គេម និងអាចលើកទូរស័ព្ទក្នុងពេលតែមួយបានថែមទៀតផង។ 

ក្រុមហ៊ុន បានន្ថែមថា ស្មាតហ្វូន vivo v9 ដែលជាម៉ូដែលថ្មីរបស់ vivo v9 នេះ គឺពិតជាល្អសម្រាប់អ្នកដែលនិយមចូលចិត្តភាពទាន់សម័យ ជាពិសេសយុវវ័យតែម្តង ពីព្រោះតែតម្លៃសមរម្យ និងភាពទាន់សម័យនៃបច្ចេកវិទ្យារបស់វា។ សំរាប់ការមកដល់របស់ vivo v9 ក្រុមហ៊ុនបានសហការគ្នាជាមួយនឹងក្រុមហ៊ុន Smart Axiata ដោយផ្តល់ជូនអតិថិជននូវតម្លៃពិសេសត្រឹមតែ 329 ដុល្លារប៉ុណ្ណោ ជាមួយនឹងការទទួលបាន: មួកសុវត្ថិភាព, ស្រោមទូរស័ព្ទ,  Power bank, លេខទូរស័ព្ទពិសេសតម្លៃ 29 ដុល្លារ, និងគម្រោង Smart ThomMorng! សម្រាប់ 16 សប្តាហ៏ថែមទៀតផង! សំរាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.pre-order.smart.com.kh ដើម្បីកក់ទុកមុនរហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2018។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម