កាលពីថ្ងៃទី 25 ខែមីនា នេះ ភោជនីយដ្ឋាន ដឺ ធើរេស ធីខេ ក្រុមហ៊ុន SKS Electronics ដែលជាក្រុមហ៊ុនធំមួយ ទទួលបានសិទ្ធិចែក ចាយផលិតផល TOSHIBA ដែលរួមមានដូចជា ផលិតផល ទូរទស្សន៍ គ្រឿងបរិក្ខាប្រើប្រាស់នៅក្នុងផ្ទះ ទូរទឹកកក ទូរបោកសម្លៀកបំពាក់ និងសម្ភារៈផ្ទះបាយ បានរៀបចំកម្មវិធីជាពិសេស ដើម្បីអរគុណទៅដល់អតិថិជន គ្រប់ខេត្តក្រុង ដែលតែងតែគាំទ្រផលិតផល TOSHIBA ជាមួយនឹងការផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ព្រឹត្តិការណ៍នេះ គឺមានការអញ្ជើញចូលរូមពីសំណាក់អ្នកតំណាងក្រុមហ៊ុន Toshiba មកប្រទេសថៃ សឹង្ហបូរី ហើយនឹងកម្ពុជា ជាមួយនឹង វត្តមានតំណាងចែកចាយបន្តរបស់ខ្លួនមកពីទូទាំងប្រទេសជិត 400 នាក់។ នៅក្នុងពិធីដែរ ក្រុមហ៊ុន Toshiba ក៏មានដាក់តាំងបង្ហាញនូវ ផលិតផលថ្មីៗរបសខ្លួនជាច្រើនប្រភេទអោយអតិថិជនរបស់ខ្លួនបានទស្សនា និងធ្វើតេស្ត៍សាកល្បងថែមទៀតផង។
លោក សាយ គឹមសេង ដែលជាអគ្គនាយកក្រុមហ៊ុន SKS Electronics បានមានប្រសាសន៍អោយដឹងថា នារយៈប៉ុន្មាន ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន SKS Electronics បានប្រឹងប្រែងដើម្បីបំពេញនូវតំរូវការរបស់អតិថិជន ដោយការនាំយកមកនៅផលិតផលអេឡិចត្រូនិច ដែលមានគុណភាព ជាមួយផ្លាកសញ្ញាផលិតផល TOSHIBA របស់ប្រទេសជប៉ុន ដែល កន្លងមកមានការកាំទ្រយូរណាស់មកហើយ ពីសំណាក់ប្រជាជនកម្ពុជា ហើយក្រុមហ៊ុនតែងតែគិតគូ និងសន្យាបន្តប្រឹងប្រែងបន្ថែមទៀតទៅលើការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាកម្មជូនអតិថិជន បន្តទៅមុខទៀត។
លោកអគ្គនាយក ក៏បានសំដែងនូវការថ្លែងអំណរគុណជូនទៅដល់ដៃគូអាជីវកម្ម គឺក្រុមហ៊ុន TOSHIBA របស់ប្រទេសថៃ និងប្រទេស សឹង្ហ បុរី ផងដែរ ដែលជានិច្ចកាលតែងជួយជ្រោមជ្រែងសហការ និង បន្ថែមការវិនិយោគនៅក្នុងទីផ្សាររបស់ ប្រទេសកម្ពុជាស្របពេលដែល ការវិនិយោគនៅក្នុងប្រទេសកម្ពុជា កំពុងតែមានកំណើនខ្លាំងខ្លា និងមានសន្ទុះនៃការ អភិវឌ្ឍន៍របស់ប្រទេសមានការរីកចម្រើនគ្រប់វិស័យ នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះ ក្រុមហ៊ុន SKS Electronics បានផ្តល់នូវរង្វាន់ជូនដល់តំណាងចែកចាយឆ្នើមដែលលក់បានច្រើនជាងគេ ហើយ នឹង មានរៀបចំការចាប់ឆ្នោតរង្វាន់ផ្សងសំណាង និងកម្មវិធីប្រគល់ជូនរង្វាន់លើកទឹកចិត្តសំរាប់អតិថិជនដែលបាន តែងតែគាំទ្រផលិតផល TOSHIBA ហើយក៏មានការរៀបចំនៅការទទួលទានអាហារពេលល្ងាច និងមានការដាក់បង្ហាញផលិតផលជំនាន់ថ្មីរបស់ TOSHIBA ផងដែរ។