Canon LBP 162dw គឺជាម៉ាស៊ីនព្រីនធ័រស៊េរីថ្មីដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រភេទសខ្មៅ (simple-to-use monochrome printer) ដែលមានការរចនារូបរាងកាន់តែស្រស់ស្អាតបំផុតសម្រាប់គ្រប់កន្លែងការងារ។ ម៉ាស៊ីនព្រីនធ័រ LBP162dw នេះផ្តល់នូវគុណភាពកម្រិតខ្ពស់បំផុតក្នុងការប្រើប្រាស់ជាមួយនឹងល្បឿន 28 ppm (A4) ហើយវាប្រើប្រាស់នូវ First Print Out Time ល្បឿនលឿនបំផុតនៅក្នុងរយៈពេលត្រឹមតែ 5.2 វិនាទីប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់នូវប្រព័ន្ធ Wireless និងមុខងារនៃការព្រីនតាមទូរស័ព្ទដៃ ហើយអ្វីដែលកាន់តែពិសេសនោះ ម៉ាស៊ីន LBP162dw នេះទ្រទ្រង់នូវការកាត់បន្ថយការខ្ជះខ្ជាយទៅលើក្រដាសតាមរយៈការព្រីននៅលើក្រដាសតូចៗបាន និងការព្រីន Auto Duplex printing ថែមទៀត។
រូបរាងតូច និងការភ្ជាប់ទំនាក់នៅលើបណ្តាញ Network ៖ ជាមួយនឹងរូបរាងទំហំតូច លោកអ្នកអាចដាក់ម៉ាស៊ីនព្រីនធ័រ LBP162dw នៅកន្លែងដែលកាន់តែមានភាពងាយស្រួល។ តាមរយៈការតភ្ជាប់ Wireless LAN អាចអោយម៉ាស៊ីនព្រីនធ័រនេះអាចដំណើរការបានដោយអ្នកប្រើប្រាស់ជាច្រើននៅក្នុងបណ្តាញ Network តែមួយហើយវាសក្តិសមបំផុតក្នុងការការិយាល័យដែលមានទំហំតូច និងការធ្វើការងារជាក្រុមនោះ។
ការតភ្ជាប់តាមទូរស័ព្ទដៃ៖ លោកអ្នកអាចធ្វើការព្រីនបានចេញពីស្មាតហ្វូនរបស់អ្នកដោយប្រើប្រាស់នូវកម្មវិធី Canon PRINT Business app, Apple ® Airprint TM, Google Cloud Print TM, Mopria ® និងសេវាកម្ម Canon Print Service យ៉ាងងាយស្រួលបំផុត។
ការកំណត់ទំហំកាន់តែមានប្រសិទ្ធិភាព៖ លោកអ្នកនឹងទទួលបានបទពិសោធន៍នៃការប្រើប្រាស់សមត្ថភាពក្នុងការព្រីនដោយប្រើប្រាស់នូវទំហំផ្សេងគ្នា។ លោកអ្នកអាចប្រើប្រាស់ក្រដាសទំហំ A5 និង A6 បានយ៉ាងងាយ ហើយអ្នកអាចព្រីនបាននៅលើក្រដាសទំហំណាមួយដែលអ្នកពេញចិត្តបាន។
ការពង្រឹងសមត្ថភាពនៃប្រតិបត្តិការ៖ ដោយភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 5-line LCD ផ្តល់ភាពងាយស្រួលក្នុងការមើលទៅលើទឹកថ្នាំដែលកំពុងប្រើប្រាស់ និងការផ្លាស់ប្តូរនូវ Settings ជាច្រើនទៀត។ ជាពិសេសវាក៏ផ្តល់ភាពងាយស្រួលក្នុងការពិនិត្យមើលទៅលើក្រដាសដែលជាប់គាំង និងការផ្លាស់ប្តូរទៅលើកម្រិតទឹកថ្នាំនេះផងដែរ៕
អាចរកជាវបាននៅ ក្រុមហ៊ុន i-Qlick https://www.facebook.com/iQlickCambodia/