no-alternative title
no-alternative title
no-alternative title
no-alternative title

តើអ្នកគ្រប់គ្នាដឹងទេ តើហេតុអ្វីយើងត្រូវប្រើប្រាស់សេវាធនាគារ ជាប្រាក់រៀល?

ផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ 2017 បានចាក់បញ្ចូលប្រាក់រៀលប្រមាណជាជាង 3.7 ពាន់លានរៀល តាមរយៈការទិញប្រាក់ដុល្លារអាមេរិក ដែលមានតម្លៃសរុប 915 លានដុល្លារអាមេរិក ដោយកើនឡើងប្រមាណ 11.4% បើធៀបនឹងឆ្នាំ 2016។ ទំនុកចិត្តនៃការប្រើប្រាស់ប្រាក់រៀល ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិទាំងមូល។  សម្រាប់វិស័យហិរញ្ញវត្ថុ និងធនាគារ ការប្រើប្រាស់ប្រាក់រៀល គឺជាការចាំបាច់ ក្នុងការលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុក និងជាពិសេសផ្តល់ផលចំណេញដល់អតិថិជនផ្ទាល់តែម្តង។ ដោយមានការគាំទ្រ និងលើកទឹកចិត្តពីធនាគារជាតិ ធនាគារពាណិជ្ជនានាបានចាប់ផ្តើមផ្តល់នូវផលិតផល និងសេវាកម្មធនាគារជាប្រាក់រៀល ជាមួយនឹងអត្ថប្រយោជន៍ល្អជាងប្រាក់ដុល្លារ ទៅតាមតម្រូវការរបស់អតិថិជន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានឲ្យដឹងលម្អិតថា៖ «ក្នុងនាមជាធនាគារពាណិជ្ជថ្នាក់តំបន់ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ធនាគារ CIMB មានមោទនភាព ក្នុងការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅក្នុងគ្រឹះស្ថានធនាគារ ដោយនាំយកផលិតផលធនាគារជាប្រាក់រៀលដ៏សម្បូរបែប ទាំងទៅលើប្រភេទកម្ចី និងប្រាក់បញ្ញើ ដល់អតិថិជន។ ស្របតាមការលើកទឹកចិត្ត និងបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃកម្ពុជា យើងនឹងបង្កើនការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីសារៈសំខាន់និងរួមចំណែកនៃការប្រើប្រាស់ប្រាក់រៀល ទាំងក្នុងវិស័យធនាគារ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកទាំងមូលផងដែរ»។

 

ជាការពិតណាស់ សម្រាប់ប្រតិបត្តិការធនាគារមួយចំនួន ដូចជាការទូទាត់ក្នុងប្រតិបត្តិការអាជីវកម្ម និងការបង់ពន្ធជាប្រាក់រៀលជាដើម អតិថិជនអាចកាត់បន្ថយចំណាយប្រតិបត្តិការ និងបង្កើនចំណេញបានច្រើន នៅពេលដែលពួកគេមានគណនីធនាគារជាប្រាក់រៀលស្រាប់ ដោយកាត់បន្ថយនូវហានីភ័យ ពីអត្រាប្តូរប្រាក់។ ជាមួយគ្នានេះ សម្រាប់ការដាក់ផ្ញើប្រាក់បញ្ញើជាប្រាក់រៀល អតិថិជនក៏ទទួលបានអត្រាការប្រាក់ល្អជាងប្រាក់ដុល្លារអាមេរិកផងដែរ។ ឧទាហរណ៍ សម្រាប់គណនីបញ្ញើប្រាក់រៀលមានកាលកំណត់ ធនាគារ CIMB ផ្តល់ជូនអិតិថិជន នូវអត្រាការប្រាក់ រហូតដល់ 6% ខណៈដែលអត្រាការប្រាក់ ជាប្រាក់ដុល្លារអាមេរិក ត្រឹមតែ 4% ប៉ុណ្ណោះ។ 

 

តាមរយៈការជួយឧបត្ថម្ភដ៏ថ្លៃថ្លា ពីសំណាក់ធនាគារជាតិ នៃកម្ពុជា ប្រាក់រៀលត្រូវបានរំពឹងថា នឹងមានការចរាចរកើនឡើងជាលំដាប់ ក្នុងប្រទេសកម្ពុជា ដែលជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិ នៃកម្ពុជា នឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ហើយប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ការប្រើប្រាស់ប្រាក់រៀលតែមួយមុខ ក៏នឹងលើកកម្ពស់កិត្យានុភាព និងអធិបតេយ្យភាពរបស់ប្រទេសជាតិយើង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម