no-alternative title
no-alternative title
no-alternative title
no-alternative title

មកដល់ហើយ Canon EOS-1Dx Mark III កាមេរ៉ាថតរូប ដែលសមត្ថភាពខ្លាំងអស្ចារ្យគ្មានគូប្រៀប

បើនិយាយអំពីការថតរូប គឺពិតជាក្លាយជានិន្នាការថ្មីមួយសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែវាមានការកើនឡើងយ៉ាងខ្លាំងនៃកាមេរ៉ាប្រភេទ full-frame DSLR សម្រាប់អ្នកថតរូបអាជីពនោះ។ ថ្មីៗនេះ ក្រុមហ៊ុន Canon នាំយកនូវកាមេរ៉ាថ្មីដែលមានឈ្មោះហៅថា  Canon EOS-1D series ដែលជាផលិតផលថ្មីដ៏ល្អឥតខ្ចោះឈានមុខគេនៅក្នុងក្រុមលំដាប់ Flagship រហូតមកទល់ពេលនេះ។ ជាមួយនឹងការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងសមត្ថភាពដ៏ខ្លាំងក្លាបំផុតនោះ កាមេរ៉ា Canon EOS-1D X Mark III នេះផ្តល់នូវកម្រិតគុណភាពខ្ពស់ និងសមត្ថភាពនៃការថតវីដេអូកម្រិតដល់ទៅ 4K ថែមទៀតផង។ វាពិតជាអស្ចារ្យមែនទែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ល្បឿនលឿនក្នុងការថតរូប

សម្រាប់ល្បឿននៃការថតរូបគឺជាលក្ខណៈដ៏ពិសេសមួយដែលអ្នកជំនាញជាច្រើនចង់បានដើម្បីធ្វើការផ្តិតយកនូវរូពភាពដែលល្អឥតខ្ចោះសម្រាប់ពួកគេ។ ជាមួយនឹងកាមេរ៉ា EOS-1D X Mark III នេះផ្តល់នូវល្បឿនលឿនមែនទែនក្នុងការថតរូបដែលមានកម្រិតល្បឿនដល់ទៅ 16 fps ដោយប្រើប្រាស់នូវ viewfinder ធ្វើការ Sync ជាមួយនឹងប្រព័ន្ធ AF/AE system សម្រាប់ផ្តល់នូវល្បឿនក្នុងការឆ្លើយតបបានលឿនជាពិសេសនៅលើ Autofocus និងកម្រិតនៃការគ្រប់គ្រងនៅលើ exposure ថែមទៀតផង។ នៅក្នុងកម្រិតនៃ frame rate ខ្ពស់បែបនេះ កាមេរ៉ា EOS-1D X Mark III ភ្ជាប់ជាមួយនឹង Slots ចំនួន 2 សម្រាប់អាចបន្ថែមនូវកាត CFexpress cards បានថែមទៀត។ សម្រាប់កម្រិតនៃការបញ្ចូនទិន្នន័យល្បឿនលឿនគឺអាចធ្វើការបញ្ចូនទិន្នន័យសម្រាប់វីដេអូ 5.5k RAW នៅក្នុងល្បឿនដល់ទៅ 2600Mbps ដែលពិតជាអស្ចារ្យមែនទែន។ 

ប្រព័ន្ធ AF Tracking Precision

នៅក្នុងការថត viewfinder shooting mode នោះ កាមេរ៉ា EOS-1D X Mark III មានភ្ជាប់ជាមួយនឹង EOS-1D X Mark III ចុងក្រោយបំផុតដែលមានការទ្រទ្រង់នូវ 191 AF points* (155 cross-type AF points*)។ វាអនុញ្ញាតអោយកាមេរ៉ា EOS-1D X Mark III នេះអាចធ្វើការផ្តោតខ្លាំងទៅលើកម្រិត contrast ទាបបានយ៉ាងល្អមែនទែន។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង AI Servo AF algorithm សម្រាប់ធ្វើការចាប់ទៅលើផ្ទៃមុខ និងក្បាលបានយ៉ាងល្អថែមទៀតទៅលើ Subject អ្វីមួយដែលមានចលនានៅក្នុងព្រឹត្តិការណ៍ណាមួយនោះ។

បច្ចេកវិទ្យា Live View Shooting

កាមេរ៉ា EOS-1D X Mark III នេះអាចធ្វើការចាប់រូបភាពនៅក្នុងកម្រិត 20 fps  ជាមួយនឹងបច្ចេកវិទ្យា AF/AE tracking ។ ជាមួយនឹងមុខងារ AF នេះត្រូវបានបែងចែកទៅជា 525 segments, ការផ្តោតទៅលើ Dual Pixel CMOS AF ដែលអាចសម្រេចបានពេញ Frame តែម្តង។ កាន់តែពិសេសជាងនេះទៀតនោះ Electronic shutter គឺដំណើរការសម្រាប់ការថត silent shooting ថែមទៀត។

ការថតវីដេអូកម្រិត 4K

កាមេរ៉ា EOS-1D X Mark III នេះទ្រទ្រង់ទៅលើស្តង់ដារ cinematic aspect ratio standard រហូតដល់ទៅ 4K 60p UHD/DCI ជាមួយនឹងកម្រិត 35mm full-frame CMOS sensor សម្រាប់ការថតរូបភាព wide-angle នៅក្នុងគុណភាពល្អបំផុតដែលអ្នកនឹកស្មានមិនដល់។ កាមេរ៉ានេះអាចធ្វើការថតវីដេអូកម្រិត 5.5K RAW ហើយវាក៏មានប្រព័ន្ធ Canon Log (MP4) និង Cinema EOS System ដែលអ្នកអាចធ្វើការថតរូបភាពបានយ៉ាងសម្បូរបែបថែមទៀត។  កាមេរ៉ា EOS-1D X Mark III នេះមានភ្ជាប់ជាមួយនឹងមុខងារ HDMI សម្រាប់ការបញ្ចូនទិន្នន័យកម្រិត 4K ទៅកាន់អេក្រង់ផ្សេងទៀតបាន ឬទៅកាន់ recorder ខាងក្រៅ។ សម្រាប់អ្នកថតរូបជាច្រើនអាចធ្វើការប្រើប្រាស់នូវ slow-motion effects ជាមួយនឹងកម្រិតនៃវីដេអូល្បឿនលឿន 120p/100p នៅក្នុង FHD format ថែមទៀត។ 

ប្រព័ន្ធសេនស័រ CMOS Sensor & DIGIC X

សម្រាប់កម្រិតភាពច្បាស់នៃរូបភាពរបស់វាគឺពិតជាស្រស់ស្អាតមែនទែននៅលើកាមេរ៉ា EOS-1D X Mark III ។ កាមេរ៉ា EOS-1D X Mark III នេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប DIGIC X imaging processor ដែលធ្វើការពង្រឹងទៅលើល្បឿននៃការថតរូប កម្រិតភាពច្បាស់ និង default ISO ដល់ទៅ 102400 ( អាចធ្វើការពង្រីកទៅ 50, 204800, 409600 & 819200) ។ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប DIGIC X imaging processor នេះមានភ្ជាប់ជាមួយនឹងសេនស័រដែលមានទំហំ 20.1-megapixel full-frame CMOS sensor ។

បច្ចេកវិទ្យា HDR PQ HEIF 10-Bit Recording

កាមេរ៉ា EOS-1D X Mark III នេះគឺជាកាមេរ៉ា EOS DSLR ដំបូងបំផុតដែលដំណើរការនូវ Image Date និងការថតនូវ HEIF 10-bit files ជាមួយនឹងបច្ចេកវិទ្យា HDR PQ នៅក្នុងកម្រិតមួយដ៏ធំបំផុតថែមទៀត។ HDR images (HEIF) មានសមត្ថភាពក្នុងការបម្លែងទៅកាន់ស្តង់ដារ dynamic នៃរូបភាពទាំងនេះដោយស្វ័យប្រវត្តិថែមទៀត។

កម្រិតភាពច្បាស់ខ្ពស់ក្នុងការចាប់រូបភាព Low-Pass Filter

ជាមួយនឹងបច្ចេកវិទ្យា 16-point lowpass filter ថ្មីដែលធ្វើការអភិវឌ្ឍសម្រាប់កាមេរ៉ា EOS-1D X Mark III នេះធ្វើការបង្កើនទៅលើកម្រិតភាពច្បាស់ ខណៈពេលដែលវាអាចធ្វើការកាត់បន្ថយទៅលើពណ៌ដែលខុស និងការប្រើប្រាស់នូវ Effect បានកាន់តែច្រើនជាងមុន។ នេះគឺពិតជាមានប្រសិទ្ធិភាពមែនទែន។ ភាពច្នៃប្រឌិតថ្មីនៅលើកាមេរ៉ា EOS-1D X Mark III ថ្មីនេះគឺមានភ្ជាប់ជាមួយនឹងឧបករណ៍បញ្ជាឆ្លាតវៃ Smart Controller ដែលអនុញ្ញាតនូវភាពងាយស្រួលក្នុងការជ្រើសរើសនូវកម្រិត AF point ដោយគ្រាន់តែធ្វើការដាក់ម្រាមដៃរបស់អ្នកនៅលើប៊ូតុង AF-ON ប៉ុណ្ណោះ។ Touch sensitivity នៅលើប៊ូតុងនេះអាចធ្វើការកែប្រែបានសម្រាប់ធ្វើការផ្លាស់ប្តូរទៅលើល្បឿននៃ AF point ស្របទៅតាមតម្រូវការនៃការថតរបស់អ្នកនោះ៕

លក្ខណៈសម្បត្តិរបស់កាមេរ៉ា Canon EOS-1D X Mark III

•20.1MP CMOS Sensor + DIGIC X image processor

•កម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 191-point high-resolution AF sensor (Viewfinder AF)

•ល្បឿនលឿនដល់ទៅ 16 fps (OVF)/20 fps (Live View) ជាមួយនឹងការថត AF/AE tracking

•ការទ្រទ្រង់នូវការថត 10-bit HEIF recording (HDR PQ)

•ការថតវីដេអូកម្រិត 5.5K 50p/60p cropless in-camera RAW 

•Canon Log (YCbCr 4:2:2, 10-bit)

•ការទ្រទ្រង់នូវប្រព័ន្ធ Wi-Fi/Bluetooth 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍