និយាយពីការងារក្នុងការិយាល័យ ជឿជាក់ថា លោកអ្នកប្រាកដជាត្រូវការជាចាំបាច់នូវម៉ាស៊ីនព្រីនធើ សម្រាប់ព្រីនឯកសារផ្សេងៗ ហេតុនេះ លោកមិនគួរមើលរំលងម៉ូដែលនេះឡើយ នោះគឺ Canon PIXMA TS8370 ដែលជាម៉ាស៊ីនព្រីនធើស៊េរីថ្មីពីក្រុមហ៊ុន Canon ដែលត្រូវបានផលិតឡើងយ៉ាងពិសេសបំផុត សម្រាប់មុខងារព្រីន ស្គែន និងហ្វូតូកូពី។
Canon PIXMA TS8370 ត្រូវបានបំពាក់ឲ្យប្រើប្រាស់ បច្ចេកវិទ្យាព្រីនប្រភេទ Permanent ប្រើប្រាស់ Ink Cartridges អាចទ្រទ្រង់ការព្រីនបានច្បាស់បំផុតក្នុងទំហំ 4800x1200dpi មានសមត្ថភាពអាចព្រីនឯកសា រពណ៌បាន 10 សន្លឹក និងសខ្មៅបាន 15 សន្លឹកក្នុងមួយនាទី បានយ៉ាងរហ័សទាន់ចិត្ត ដោយអាចធ្វើកិច្ចការដោយស្វ័យប្រវត្តិដូចជា Auto Duplex Printing Seamless Form and Compact Size 2-Way Paper Feeding និង Paper Width Detection ថែមទាំងមានអេក្រង់ថាច់ស្គ្រីនថែមទៀតផង។ ជាពិសេស អាចព្រីនរូបភាពបានទំហំ 4x6 ភិចសែលត្រឹមតែ 17 វិនាទីប៉ុណ្ណោះ។
មិនទាន់អស់ CANON PIXMA TS8370 ក៏ត្រូវបានបំពាក់មកជាមួយមុខងារពិសេសដូចជា Mobile ដោយអាចស្គែន និងព្រីនឯកសារបានតាមទូរស័ព្ទដៃ និង Cloud Printing តាមរយះកម្មវិធី Canon PRINT Inkjet/SELPHY ធ្វើឲ្យការព្រីនកាន់តែងាយស្រួល។ ចំពោះមុខងារស្កែន គឺវាប្រើប្រាស់ Flatbed ជាមួយស៊ិនស័រ CIS (Contact Image Sensor) អាចស្គែនបានក្នុងកម្រិត 2400x4800dpi និងមុខងារហ្វូតូកូណពីបានយ៉ាងរហ័ស ចាប់ពីទំហំ A4/LTR ដោយអាចកូពី 3 positions (Draft, Standard, High) ក្នុងល្បឿន 6.5 ipm និងប្រើពេលត្រឹម 19 វិនាទី។
ជាពិសេសមុខងារព្រីនឥតខ្សែតាមរយះបច្ចេកវិទ្យា Hi-speed USB 2.0, WiFi, wireless Pictbridge, Mopria, AirPrint, BLE, Direct Wireless និង ទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 10 / 8.1 / 7 SP1 និង OS X 10.11.6, macOS 10.12 រហូតដល់ 10.14។