no-alternative title
no-alternative title
no-alternative title

ថ្ងៃស្អែក realme C3 ដែលបំពាក់មនូវបន្ទះឈីប Helio G70 នឹងបង្ហាញខ្លួនហើយ តើនាំអ្វីប្លែកខ្លះមកជូនអ្នកទាំងអស់គ្នា?

នៅក្នុងកំឡុងខែកុម្ភៈកន្លងទៅនេះ realme c series បានដាក់ប្រកាសផ្លូវការនៅលើទីផ្សារជាច្រើន ជាបន្តបន្ទាប់។ គឺជាស្មាតហ្វូនកំរិតថវិការមធ្យម តែលេងហ្គេមបានយ៉ាងល្អ ហើយក៏ជាស្មាតហ្វូននេះដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា និងទីផ្សារជាច្រើនទៀត ផង។ ជាពិសេស គឺនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ដោយត្រឹមតែរយៈពេល 1 នាទីក៏លក់បានដល់ទៅ 5000 គ្រឿង ហើយ 5 នាទីក្រោយនៅលើឧស្សាហកម្មផ្សេងៗ លក់បានដល់ទៅ 10000 គ្រឿង។ realme C3 គឺជាទូរស័ព្ទដំបូងគេដែលបំពាក់ដោយបន្ទះឈីប Helio G70 ហើយបន្ទះឈីបនេះ បានទទូលការការវាយតម្លៃខ្ពស់នៅលើគេហទំព័រ Antutu ដែលទទួលបានពិន្ទុខ្ពស់រហូតជាង 190000 ពិន្ទុ។ អាចនិយាយបានថា នេះជាបន្ទះឈីបដែលមានគុណភាពល្អ នឹងធ្វើអោយការលេងហ្គេមមានភាពរលូន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះដែរ ទូរស័ព្ទ realme C3 នេះ ក៏បានភ្ជាប់ជាមួយនឹងថាមពលថ្មធំ 5000mAh និងមានអេក្រង់6.52 អ៊ីង ដែលមិនត្រឹមតែអាចនាំអោយអ្នកនូវបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យនោះទេថែមទាំងអាចបំពេញនូវតម្រូវការអ្នកទាំងអស់គ្នាដែលអាចកាន់ថ្មបានយូរទៀតផង។ ហើយ realme C3 នេះ គឺបានបំពាក់នូវកាមេរ៉ាក្រោយ3គ្រាប់  12MP+2MP+2MP និងម៉ាក្រូលេន 4cm ដែលអាចបំពេញតម្រូវការការថតរូបបានយ៉ាងល្អ។ បើតាមដឹង realme អាចនឹងក្លាយជាទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ realme UI ដំបូងគេ។ ហើយនៅថ្ងៃស្អែកនេះ realme  នឹងដាក់ប្រកាសតម្លៃលក់របស់ realme C3 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា មិនដឹងថា នឹងមាននាំអ្វីភ្ញាក់ផ្អើលសម្រាប់អ្នកទាំងអស់គ្នា សូមទន្ទឹមរង់ចាំទាំងអស់គ្នា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍