នៅថ្ងៃទី 02 ខែឧសភា ឆ្នាំ 2019 នេះ ក្រុមហ៊ុន សាមសុង ប្រចាំនៅកម្ពុជា បាននាំមកនូវ Samsung Twin Cooling Plus ដែលជាទូទឹកកកជំនាន់ថ្មី មានពណ៌ថ្មី កាន់តែទាន់សម័យសម្រាប់យើងគ្រប់គ្នា ដែលតែងតែប្រាថ្នាចង់បាន។ បើនិយាយទៅ ផាសុកភាពក្នុងការរស់នៅ គឺជាកត្តាដ៏ចាំបាច់បំផុត ស្របពេលដែលយើងមានភាពមមាញឹកបំផុតជាមួយនឹងការងារប្រចាំថ្ងៃ ហេតុដូច្នេះហើយ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនេះ ក្រុមហ៊ុន សាមសុង ក៏បានអភិវឌ្ឍន៍ និងផ្តល់ជូននូវជម្រើសទូទឹកក Twin Cooling Plus ថ្មីនេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅសម្រាប់យើងទាំងអស់គ្នាផងដែ។
ថ្ងៃនេះ យើងសូមណែនាំអតិថិជនទាំងអស់ឱ្យបានស្គាល់ និងទទួលបានបទពិសោធន៍ក្នុងការរស់នៅកាន់តែងាយស្រួលជាមួយនឹងទូទឹកកក Samsung Twin Cooling Plus™ ដែលមានជម្រើស 2 ពណ៌គឺ ពណ៌ខ្មៅដ៏ស្រស់ស្អាត(ថ្មី) និងពណ៌ប្រាក់ដោយបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុតក្នុងការធ្វើឱ្យបន្លែ ផ្លែឈើ ត្រីសាច់ របស់លោកអ្នករក្សាបាននូវភាពស្រស់កាន់តែយូររហូតដល់ 72% ! ដោយឡែកសម្រាប់ផ្នែកកកទៀតសោតគឺត្រូវបានរចនាឡើងដោយការពារពីការឆ្លងក្លិនមិនល្អចូលគ្នាពីផ្នែកត្រជាក់ទៅផ្នែកផ្សេងទៀតនោះទេព្រោះតែបច្ចេកវិទ្យា Samsung Twin Cooling Plus™ មានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators)។
មិនត្រឹមតែប៉ុណ្ណោះ Samsung Twin Cooling Plus™ មានភាពឆ្លាតវៃបំផុតក្នុងការបំប្លែងភាពត្រជាក់ដែលអាចឱ្យលោកអ្នកអាចផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេដើម្បីទទួលបានការសន្សំសំចៃខ្ពស់ព្រមជាមួយនឹងទំហំកាន់តែទូលាយផងដែរជាមួយនឹងមុខងារ Smart Conversion! ដូច្នេះ លោកអ្នកអាចកំណត់ការប្រើប្រាស់ទូទឹកកករបស់អ្នកបាន 5 មុខងារផ្សេងៗគ្នាដូចជា៖
1. កកខាងលើ ក្លាសេត្រជាក់ផ្នែកខាងក្រោម (Freezer and Fridge Mode)
2. បិទខាងលើ ក្លាសេត្រជាក់ខាងក្រោម (Energy Saving Mode)
3. បិទខាងក្រោម ក្លាសេកកខាងលើ (Vacation Mode)
4. ក្លាសេត្រជាក់ខាងលើ និងក្រោម (Fridge Max Mode)
5. បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ (Mini Mode)
នៅចាំអីទៀត? សូមប្រញាប់រួសរាន់ឡើង! ដើម្បីសុខភាពរបស់អ្នក និងការរស់នៅប្រកបដោយភាពងាយស្រួលសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកសូមជ្រើសរើសយកទូទឹកកក Samsung Twin Cooling Plus™ ភ្លាមទៅ! លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232។