no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS X412 និង X512 ឡេបថបស៊េរីថ្មីបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មីផ្តល់បទពិសោធន៍ខ្ពស់ជាមួយនឹងក្រាហ្វិក NVIDIA GeForce

កាលពីដើមឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន ASUS បានធ្វើការបង្ហាញនៃលេបថបម៉ូឌែលថ្មីរបស់ខ្លួននៅព្រឹត្តិការណ៍ CES 2019 ក្នុងរដ្ឋ Las Vegas សហរដ្ធអាមេរិក ដែលមានដូចជា Vivobook 14 ម៉ូឌែល X412 និង Vivobook 15 ម៉ូឌែល X512។ លក្ខណៈ ពិសេសនៃលេបថបម៉ូឌែលថ្មីនេះ គឺក្រុមហ៊ុន ASUS បានបង្កើតឡើងដោយផ្តោតទៅលើទាំងសោភ័ណភាពនិងមុខងារពិសេសៗជាច្រើនជាមួយនឹងតម្លៃសមរម្យតែកម្លាំងខ្លាំងល្មមសាកសមជាមួយនិងសិស្ស និស្សិត និងអ្នកធ្វើការក្រុមហ៊ុនទូទៅ។ ខាងក្រោមនេះ គឺជាលក្ខណសម្បត្តិមួយចំនួនរបស់ម៉ូឌែល X412 និង X512

 

រូបភាពពាណិជ្ជកម្ម
no-alternative title

-អេក្រង់

លេបថបនេះ បានភ្ជាប់ជាមួយបច្ចេកវិទ្យា NanoEdge display ដែលជាបច្ចេកវិទ្យាអេក្រង់សឹងតែគ្មានគែមគឺដល់ទៅ 87% ឯណោះនៃផ្ទៃលេបថបដែលធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ថាអេក្រង់នោះ គឺដិតជាប់នឹងភ្នែករបស់អ្នកប្រើប្រាស់ផ្ទាល់តែម្តង។ សម្រាប់ម៉ូឌែលនេះ ផ្ទាល់ក្រុមហ៊ុន ASUS បានផ្តល់នូវជម្រើសអេក្រង់ 2 ទំហំគឺ 14 អ៊ីញ និង 15 អ៊ីញ ជាមួយគុណភាពអេក្រង់និងកម្រិតបង្ហាញខ្ពស់Full HD ពណ៌ក្នុងអេក្រង់មានសភាពដិត ច្បាស់ និងមានភាពរស់រវើក។ X412 និង X512 មានអេក្រង់ធំ គែមខ្លី រចនាបទតូចស្អាត កាត់បន្ថយទំហំ និងទម្ងន់អោយស្រាលជាងមុនប្រើប្រៀបនឹងសេរីមុនៗ ដែលនាំអោយអ្នកប្រើប្រាស់ងាយស្រួលវេចយកតាមខ្លួន។ 

-កម្លាំងម៉ាស៊ីន

X412 និង X512បំពាក់ជាមួយនឹងCPUដល់ទៅ Intel Core I7-8565 និងក្រាហ្វិកដាច់ NVIDIA GeForce MX230/250 ជាមួយនឹងរន្ធអង្គចងចាំដល់ទៅពីរដែលមានទំហំដល់ទៅ 512GB SSD និង 2TB HDD ដែលអាចអោយអ្នកប្រើប្រាស់ផ្ទុកទិន្ន័យបានច្រើន និងមានសមត្ថភាពជួយដល់ការរត់កម្មវិធីផ្សេងៗ ឬការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ និងការកាត់បន្ថយភាពស្ទក់យឺតក្នុងការBoot Upពេលបើកប្រើប្រាស់។ 

-រចនាបទ

Vivobook X41 និង X512បង្កើតឡើងមកជាមួយបច្ចេកវិទ្យា ErgoLift Hinge ដែលធ្វើអោយបាតហើបពេលបើកលេបថប ព្រមទាំងស្របទៅតាមរចនាបទKeyboardរបស់Desktopដែលផ្តល់ភាពងាយស្រួលដល់បទពិសោធន៍Typingក្នុងការធ្វើការងារផ្សេងៗប្រចាំថ្ងៃ និងជួយដល់ប្រព័ន្ធការពារកម្តៅរបស់ម៉ាស៊ីនអោយមានខ្យល់ចេញចូលគ្រប់គ្រាន់។ Vivobook សេរីថ្មីនេះមកជាមួយនឹងជម្រើសពណ៌ស្អាតប្លែកភ្នែកចំនួន៤ពណ៏ដូចជា ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ ពណ៌ខៀវចាស់ និង ពណ៌ក្រហមបែកទឹកក្រូច ដែលស្របតាមតម្រូវការនិងភាពពេញនិយមរបស់យុវវ័យក៏ដូចជាអ្នកធ្វើការសម័យថ្មី។

-ក្តារចុច

និយាយពី Keyboard លេបថបនេះភ្ជាប់ជាមួយនឹងក្តារចុចBacklit Keyboardដែលបង្កប់នូវភ្លើងពីក្រោម ដែលជំនួយដល់ការប្រើប្រាស់នៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់។ ចំណែកគ្រាប់ចុចវិញគឺមានកម្រាស់ 1.3mm (X412) និង 1.4mm (X512)ដែលជួយដល់ការTypingកាន់តែលឿន រហ័ស និងច្បាស់លាស់។ 

-Connection

X412 និង X512 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Wi-Fi 6 (802.11ac) Dual Band ដែលជំនួយដល់ល្បឿននៃការប្រើប្រាស់ដល់ទៅ 867 MB ក្នុងមួយវិនាទី លឿនជាងបច្ចេកវិទ្យា802.11n ដល់ទៅ 6 ដង ដែលធ្វើអោយការប្រើប្រាស់អ៊ីនធើនែតទូទៅរបស់អ្នកកាន់តែមានភាពSmoothនិងរលូនទៅមុខល្អ។ ចំណែករន្ធដោតវិញX412 និង X512 មានរន្ធ USB C 3.1 រន្ធUSB 3.1 Gen 1 រន្ធ USB 2.0 រន្ធ HDMI រន្ធ Micro SD card Reader រន្ធដោតកាស់ និងរន្ធ Security Slot។

-ប្រព័ន្ធសម្លេង

X412 និង X512បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា SonicMaster របស់ក្រុមហ៊ុន ASUS ដែលជាបច្ចេកវិទ្យាប្រព័ន្ធសម្លេងផ្តាច់មុខដោយបង្កើតដោយក្រុមការងារASUS Golden Ears ក្រុមដែលមានវិជ្ជាជីវនិងបច្ចេកទេសលម្អិតខាងភ្លេងដែលធ្វើអោយSpeakersលេបថបមួយនេះមានសម្លេងងំនិងរន្តំ បាស់បុកខ្លាំង លឺបានឆ្ងាយ និងគុណភាពសម្លេងមិនបែកក្នុងគ្រប់កម្មវិធីនិងទិន្ន័យកម្សាន្តដែលអ្នកប្រើប្រាស់។ 

-សុវត្ថិភាព

X412/X512ក៏ផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់កាន់តែខ្ពស់មួយកម្រិតទៀតជាមួយនឹងការស្កេនក្រយៅដៃនៅលើTouchpadផ្ទាល់ជាមួយនឹងWindow Hello ហើយវាក៏ស្កេនបានលឿនភ្លាមៗ មិនរងចាំយូរ។

-ថាមពលថ្ម

អ្វីដែលជាចំណុចពិសេសរបស់សេរីVivobookទាំងអស់បើធៀបជាមួយនឹងសេរីដ៏ទៃគឺគុណភាពថ្មខ្ពស់ប្រើបានយូរជាងថ្មស្តង់ដាទូទៅប្រភេទLithium-ion ដល់ទៅ៣ដង។សម្រាប់ការសាកថ្មលេបថបនេះបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកលឿនFast Charge ដោយអ្នកចំណាយពេលត្រឹមតែ49នាទីតែប៉ុណ្ណោះក្នុងការសាកថ្មពីសូន្យដល់ 60%។ វាក៏បានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ASUS Battery Health Charging technology ដែលធ្វើអោយការសាកថ្មរបស់អ្នកកាន់តែមានសុវត្ថិភាព កាត់បន្ថយការហើមថ្មឬក្តៅថ្មខ្លាំងដែលនាំអោយខូចថ្មរ និងរក្សាគុណភាពថ្មអោយមានភាពយូរអង្វែង។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម