ក្រុមហ៊ុន EPSON តែងតែនាំមកនូវម៉ាស៊ីនព្រីនធ័រស៊េរីថ្មីៗសម្រាប់បំពេញតម្រូវការទីផ្សាររបស់អ្នកប្រើប្រាស់។ ហើយថ្មីៗនេះក្រុមហ៊ុន EPSON ទើបតែបានណែនាំម៉ាស៊ីនព្រីនធ័រស៊េរីថ្មីស៊េរីក្នុងស្រឡាយ M-Series ដែលជាប្រភេទ Ink Tank System Conpact Printers មានដូចជាស៊េរី Ecotank Monochrome M1140/M2140 និង M3170។ ម៉ាស៊ីនព្រីនធ័រស៊េរីថ្មីទាំងបីនេះត្រូវបានផលិតឡើងយ៉ាងពិសេសដើម្បីផ្តល់ជូននូវជម្រើសប្រើប្រាស់ថ្មីទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន ហើយពួកវាក៏ផ្តល់នូវល្បឿនប្រើការលឿនរហ័សជាមួយនឹងអត្ថប្រយោជន៍សន្សំសំចៃខ្ពស់ថែមទៀតផង។
សម្រាប់អត្ថប្រយោជន៍ដែលយើងទទួលបានពីការប្រើប្រាស់ជាមួយនឹងម៉ាស៊ីនព្រីនធ័រស៊េរីថ្មី Epson M-Series ទាំងបីម៉ូដែលនេះគឺ
-សន្សំសំចៃពេលវេលា និងការប្រើប្រាស់ក្រដាសបានច្រើនទ្វេរដង
ជាមួយនឹងប្រព័ន្ធដំណើរការថ្មី PrecisionCore Printhead Technology ធ្វើអោយការប្រើប្រាស់ក្នុងការព្រីនឯកសាររបស់យើងបានលឿនរហ័សជាមួយល្បឿនអតិបរិមា 20ipm ជាមួយទំហំក្រដាសឯកសារកម្រិត 1200x2400 dpi និងសន្សំសំចៃក្នុងការប្រើប្រាស់ក្រដាសបានរហូតដល់ទៅ 50% ជាមួយនឹងមុខងារ auto-duplex ដែលអាចអោយយើងធ្វើការព្រីនឯកសារបានសងខាង ហើយទឹកថ្នាំមួយកំប៉ុងអាចអោយយើងធ្វើការព្រីនឯកសារបានរហូតដល់ទៅ 6,000 ទំព័រឯណោះដែលនេះគឺជាការសន្សំសំចៃដ៏ប្រសើរបំផុត។ បន្ថែមពីនេះជាមួយម៉ូដែល M3170 ដែលជា 4-in-1 Multi-Function Printer ជួយអោយការងាររបស់យើងបានកាន់តែលឿនរហ័ស និងសន្សំសំចៃថែមមួយកម្រិតទៀតព្រោះយើងអាចធ្វើការព្រីន កូពី ស្កែន និង Fax ឯកសារនៅលើម៉ាស៊ីនព្រីនតែមួយ។ ដូចនេះយើងទិញម៉ាស៊ីនព្រីនធ័រតែមួយអាចប្រើការបានមុខងារបួនតើទៅរកឯមាន..! ចឹងមានតែ Epson Ecotank M3170 តែមួយគត់ដែលជាជម្រើសដ៏ល្អបំផុត។
-ស៊ីភ្លើងតិចមិនធ្លាប់មានជួយសន្សំសំចៃការចំណាយកាន់តែប្រសើរ
ម៉ាស៊ីនព្រីនធ័រស៊េរីថ្មី Ecotank M-Series ទាំងបីស៊េរីរបស់ EPSON នេះគឺទ្រទ្រង់ជាមួយចរន្តអគ្គីសនីកំលាំង AC220V ទៅ 240V ប៉ុន្តែសម្រាប់ការប្រើប្រាស់ជាក់ស្តែងក្នុងប្រតិបត្តិការងារគឺពួកវាស៊ីថាមពលភ្លើងតិចមែនទែនតែម្តង។ សម្រាប់ការធ្វើប្រតិបត្តិការងារដូចជា ព្រីន កូពី ស្កែន និង Fax ឯកសារពួកវាប្រើភ្លើងចម្លោះពី 12W ទៅ 14W, បើកទុកចោលប្រើភ្លើងចម្លោះពី 3.4W ទៅ 5.6W, បើកមុខងារ Sleep mode ប្រើភ្លើងចម្លោះពី 0.6W ទៅ 0.9W និង Power off ប្រើភ្លើងចន្លោះពី 0.2W ទៅ 0.3W តែប៉ុណ្ណោះទៅតាមស៊េរីនីមួយៗ។
-អត្ថប្រយោជន៍ទ្វេរដង ការចំណាយតិចទ្វេរដង
ការជ្រើសរើសប្រើប្រាស់ជាមួយនឹងម៉ាស៊ីនព្រីនធ័រ Epson Eco-Tank M-Series យើងទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងការប្រើប្រាស់ក្រដាស និងការប្រើប្រាស់ថាមពលអគ្គីសនី ហើយជាពិសេសជានេះទៅទៀតគឺពួកវាប្រើប្រាស់ទឹកថ្នាំប្រភេទ Ink ដែលមានតម្លៃធូរថ្លៃច្រើនជាងការប្រើប្រាស់ម្ស៉ៅថ្នាំប្រភេទ Toner Cartridge របស់ម៉ាស៊ីន Laser Printer ហើយវាក៏ជួយកាត់បន្ថយការបំពុលបរិស្ថានថែមទៀតផង និងងាយស្រួលក្នុងការដោះដូរ។
-ផលិតឡើងដើម្បីផ្តល់នូវភាពងាយស្រួលប្រើប្រាស់ និងផ្តល់នូវទំនុកចិត្តខ្ពស់
ម៉ាស៊ីនព្រីនធ័រ M-Series របស់ EPSON ត្រូវបានផលិតឡើងយ៉ាងពិសេសផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងការទុកដាក់។ ពួកវាមានទំហំតូចល្មមងាយស្រួលទុកដាក់នៅក្នុងការិយាល័យធ្វើការរបស់លោកអ្នក និងមិនធ្វើអោយចង្អៀតកន្លែងធ្វើការរបស់លោកអ្នកឡើយ។សម្រាប់ការតភ្ជាប់ក្នុងការព្រីនឯកសារវិញគឺរឹតតែមានភាពងាយស្រួលបំផុតដោយយើងអាចធ្វើការតភ្ជាប់តាមរយះខ្សែ USB ឬNetwork ជាមួយរន្ធដោត Ethernet, តាមរយះប្រព័ន្ធ Wi-Fi កម្រិត IEEE802,11b/g/n និង Wi-Fi Direct ជាដើម។ បន្ថែមពីនេះយើងអាចធ្វើការតភ្ជាប់ក្នុងការព្រីនរាល់ឯកសារតាមរយះកម្មវិធី Epson iPrint, Email Print និង Remote Print Driver ហើយយើងក៏អាចធ្វើការព្រីនឯកសារបានភ្លាមៗចេញពីស្មាតហ្វូនតាមរយះកម្មវិធី Apple AirPrint, Google Cloud Print និង Morpria Print Service បានថែមទៀតផង។
ហើយអ្វីដែលកាន់តែពិសេសបំផុតនោះ គឺការជ្រើសរើសប្រើប្រាស់ជាមួយម៉ាស៊ីនព្រីនធ័រស៊េរីថ្មី Eco-Tank M-Series របស់ EPSON យើងទទួលបានការធានាក្នុងរយះពេលដល់ទៅ 4 ឆ្នាំ ឬ 50,000 ទំព័រឯណោះ។ ដូច្នេះយើងទទួលបានទាំងទំនុកចិត្តទាំងការសន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់ពីម៉ាស៊ីនព្រីនធ័រ Epson Eco-Tank M-Series៕