no-alternative title
no-alternative title
no-alternative title

ហេតុផល 7 យ៉ាង ដែលអ្នកទប់ចិត្តមិនបានពីស្មាតហ្វូនស៊េរីថ្មី Huawei Y7a កាមេរ៉ា AI 4 គ្រាប់ សាកថ្មត្រឹមតែ 30 នាទី អាចប្រើប្រាស់បានមួយថ្ងៃ

តើអ្នកប្រិយមិត្តកំពុងតែស្វែងរករទិញទូរស័ព្ទស៊េរីថ្មី ថ្មកាន់ សាកថ្មលឿន កាមេរ៉ាថតរូបស្អាត តម្លៃល្អ សម្រាប់ទុកដើរលេងឆ្លងឆ្នាំ 2020 នេះមែនទេ? មោះចូរក្រឡេកមកមើលស្មាតហ្វូនស៊េរីថ្មី Huawei Y7a តម្លៃ $189។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមននេះ គឺលក្ខណៈសម្បតិ្តលេចធ្លោរបស់ស្មាតហ្វូនថ្មីនេះ  ៖ 

 

ចំណុចទីមួយ៖ សាក 30 នាទី ប្រើពេញ 1 ថ្ងៃ ល្បឿនសាកថ្មលឿនដូចរន្ទះ 22.5 វ៉ាត់ កំលាំងថ្មយក្សទំហំ 5000 មីលីអំពែម៉ោង អញ្ចឹងដឹងតែអស់បារម្ភរឿងបញ្ហាអស់ថ្ម មិនថាវៃហ្គេម ឬបំពេញការងារដាច់យប់។ 

ចំណុចទីពីរ៖ បំពាក់កាមេរ៉ាកម្រិតអាជីព AI បួនគ្រាប់ 48មេហ្គាភិកស៊ែល អាចថតរូបច្បាស់ស្អាតគ្រប់ប្លង់ មិនថាព្រឹកថ្ងៃយប់ ហួវៃ វ៉ាយសេវេនអេ (Huawei Y7a) មានកាមេរ៉ាមេទំហំ 48MP អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra-Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ជាមួយនឹង ស៊ុបភើ ណៃ ម៉ូត (Super night mode)។ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra-Wide Angle បាន 120ដឺក្រេ ថតរូបមនុស្សឃើញខ្ពស់ស្រឡូនស្អាត មិនចាំបាច់ចង្អើត ពិបាកដើរថយក្រោយ។ កាមេរ៉ាទី 3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល សម្រាប់ថតរូបប្លង់កៀគរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ ចំណែកឯកាមេរ៉ាមុខវិញ ជាកាមេរ៉ា ទម្លុះអេក្រង់ចំកណ្តាល មានសមត្ថភាព ថតរូបស៊ែលហ្វីច្បាស់ស្អាត បែបធម្មជាតិមិនសលើស។ 

ចំណុចទីបី៖ អេក្រង់ខ្នាតយក្សទំហំ 6.67 អ៊ីញ បំពាក់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ ងាយស្រួលទ ស្សនាខ្សែភាព បទច្រៀង និងលេងហ្គេមម៉ាឆ្ងាញ់។ 

ចំណុចទីបួន៖ អង្គផ្ទុកនិន្នន័យធំរហូតដល់ 128 ជីហ្គាបៃ អាចផ្ទុកឯកសារ រូបភាពវីដេអូបានច្រើនសន្ធឹកសន្ធាប់ អស់បារម្ភរឿងថតរូបច្រើន និងដាក់ហ្គេមធំ ដោយមិនចាំបាច់ហត់លុបចោល!

ចំណុចទីប្រាំ៖ Huawei Y7a បំពាក់នូវបច្ចេកវិទ្យាស្គេនក្រយ៉ៅដៃដោះសោរ នៅចំហៀងជាមួយនឹងបូតុងចុចបិទបើកទូរស័ព្ទ ស្គេនភ្លាមដោះសោរភ្លែត លឿនទាន់ចិត្ត ហើយសុវត្ថិភាពបំផុត។ វាមានរ៉េម 4GB អង្គផ្ទុកទិន្នន័យធំរហូតដល់ទៅ 128GB អតិថិជននឹងលែងបារម្ភរឿងបញ្ហា Memory ពេញ អាចរីករាយថតរូបវីដេអូ និងដោនឡូតហ្គេមម៉ាឆ្ងាញ់ឥតសំចៃដៃ ប្រតិបត្តិការដោយ EMUI 10.1 Android 10 បទពិសោធន៍ថ្មីនៃ Screenshot ដោយគ្រាន់តែ គោះពីរដងនៅលើអេក្រង់ទូរស័ព្ទ ឬបើចង់ Scrolling Screenshot គ្រាន់តែគោះម្តង ហើយគូសអក្សរ “S” ជាការស្រេច។ 

ចំណុចទីប្រាំមួយ៖ មាន Huawei Y7a ក្នុងដៃពិតជាចំណេញលើគោកតែម្តង ងាយស្រួលយកកម្មវិធីល្បីៗរហ័សទាន់ចិត្តដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ TADA,  WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមានអាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។ កាន់តែអែមអតិថិជនអាចរីករាយប្រើ Petal Maps ក្នុងការធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ Huawei Docs (Power Point, World, Excel, PDF -ល-)។ 

ចំណុចទីប្រាំពីរ៖ ប្រសិនបើផ្អែកលើសមត្ថភាព និងបច្ចេកវិទ្យាលេចធ្លោសម្បូរបែបរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Y7a គ្រប់គ្នាអាចគិតថាទូរស័ព្ទនេះអាចមានតម្លៃរហូតដល់ខ្ទង់ជាង $300 ប៉ុន្តែការពិតជាក់ស្តែង Huawei Y7a មានតម្លៃលក់ត្រឹមតែ $189 ដែលអនុញាតឲ្យគ្រប់គ្នាមានលទ្ធភាពទិញប្រើបាន។  និយាយជារួម Huawei Y7a សាកថ្មម្តងប្រើបានពេញម្ង៉ៃ កាមេរ៉ា AI បួនគ្រាប់ តម្លៃ $189 ពិតជាជម្រើសល្អបំផុតសម្រាប់អ្នកចង់ដែរស៊េរីទូរស័ព្ទថ្មី  កាលីបទាន់សម័យ! អាស្រ័យហេតុនេះសូមពិចារណាតាមការគួរ! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍