នៅថ្ងៃនេះក្រុមហ៊ុនផលិតម៉ាស៊ីនកុំព្យូទ័រយួរដៃល្បីឈ្មោះ ASUS ឬ ASUS Republic Of Gamers (ROG) បានធ្វើការប្រកាសចេញនៅម៉ាស៊ីកុំព្យូទ័រយួរដៃដែលជា Gaming Laptop ជំនាន់ចុងក្រោយត្រកូល ROG Strix Series ដែលមាន ROG Strix SCAR 15 និង Strix SCAR 17។ ម៉ាស៊ីន Gaming Laptop ស្រឡាយ Republic Of Gamers ជំនាន់ថ្មីទាំងពីរស៊េរីនេះត្រូវបាន ASUS ប្រកាសថាគឺជាម៉ាស៊ីនកុំព្យូទ័រដែលមានសមត្ថភាពប្រើការកំពូលបំផុតដែលផលិតឡើងដើម្បីតម្រូវការរបស់អ្នកលេងហ្គេម eSport ដែលនឹងផ្តល់នូវបទពិសោធន៍ថ្មីប្រើប្រាស់ដ៏អស្ចារ្យបំផុតសម្រាប់ពូកគេ។
ROG Strix SCAR 17 ត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចកវិទ្យាអេក្រង់ដែលមានកម្រិត refresh rate ខ្ពស់បំផុតឡើងដល់ 360Hz ជាមួយល្បឿន respond time 3ms ប្រើប្រាស់នូវអង្គក្រាហ្វិច NVIDIA GeForce GTX 30-Series និងអូសល្បឿនដោយអង្គ CPU Ryzen 9 5000-Series Mobile Processor ព្រមទាំងធ្វើការ Upgrade ទៅលើប្រព័ន្ធកង្ហាលជំនាន់ថ្មីជាមួយនឹងបច្ចេកវិទ្យា Cooling System ថែមទៀតផង។
ROG Strix SCAR 15 និង SCAR 17 គឺជាម៉ាស៊ីនដំបូងគេក្នុងត្រកូល ROG Strix Series ដែលដំឡើងមកជាមួយនឹង Keyboard ប្រភេទ optical-mechanical keyboard ដែលមានភាពហាប់ល្អងាយស្រួលប្រើ និងមានល្បឿនឆ្លើយតាមក្នុងការវាយអត្ថបទលឿនរហ័សជាមួយសំឡេងស្ងាត់ល្អថែមទៀតផង។ បន្ថែមពីនេះពូកវាក៏ប្រើប្រាស់រន្ធសាកភ្លើងជាប្រភេទ USB-C, ប្រព័ន្ធបំពងសំឡេង Quad Speaker ទ្រទ្រង់បច្ចេកវិទ្យាសំឡេង Dolby Atmos ជាមួយបច្ចេកវិទ្យាទប់សំឡេងរំខាន Two-Way AI Noise Cancelation ដែលធ្វើការទាំង Input / Output Sound ផងដែរ។
ROG Strix SCAR 15 និង SCAR 17 គឺជាកុំព្យូទ័រ Gaming Laptop ដែលមានអេក្រង់ល្បឿនលឿនបំផុតនៅលើពិភពលោក ព្រោះ ថាបច្ចេកវិទ្យាអេក្រង់របស់ម៉ាស៊ីន Gaming Laptop ទាំងពីរនេះមានល្បឿន refresh rate ខ្ពស់បំផុតមិនធ្លាប់មាន។ Asus ROG Strix SCAR 17 មានអេក្រង់ទំហំធំទូលាយរហូតដល់ 17.3 អ៊ីងប្រភេទ IPS Level panels កម្រិតបង្ហាញ Full-HD មានកម្រិតល្បឿន refresh rate 360Hz ជាមួយល្បឿន respond time 3ms ហើយបើធៀបនឹងអេក្រង់កម្រិត 240Hz លើជំនាន់មុនគឺអេក្រង់ SCAR 17 ជំនាន់ថ្មីនេះមានល្បឿនលឿនជាង 33%។
ចំនែកឯ ROG Strix SCAR 15 វិញមានអេក្រង់ទំហំ 15.6 អ៊ីញ មានកម្រិតល្បឿន refresh rate 300Hz ជាមួយល្បឿន respond time 3ms ដូចគ្នា។ ក្រៅតែពីម៉ូដែល ដែលមានអេក្រង់មានកម្រិត refresh rate ខ្ពស់ទាំងពីរនេះទៅ Strix SCAR 15 និង SCAR 17 នៅមានម៉ូដែលមានអេក្រង់កម្រិត WQHD ភ្ជាប់នូវកម្រិតល្បឿន refresh rate 165Hz មាន respond time 3ms និងទ្រទ្រង់រីសូលូហ្ស៊ិនធំបំផុតទំហំ 2560x1440px ប្រើនូវបច្ចេកវិទ្យាចាក់ពណ៌កម្រិត DCI-P3 ថែមទៀតផង។ ហើយគ្រប់ម៉ូដែល ROG Strix SCAR ជំនាន់ថ្មី 2021ទាំងអស់គឺមានភ្ជាប់នូវបច្ចេកវិទ្យា Adaptive-Sync Technology ដែលកាន់តែធ្វើអោយផ្ទៃអេក្រង់របស់ពួកវាប្រតិបត្តិការកាន់តែមានភាពរលូនជាមួយនឹងកម្រិតក្រាហ្វិចច្បាស់បំផុត។
ការរួមបច្ចេកវិទ្យាគ្នារវាងបច្ចេកវិទ្យាអង្គ CPU ជំនាន់ថ្មីរបស់ AMD ស៊េរី Ryzen 9 Mobile Processor លេខ 5900HX និងបច្ចេកវិទ្យាអង្គ GPU ជំនាន់ចុងក្រោយរបស់ NVIDIA ស៊េរី GeForce GTX3080 គឺធ្វើអោយដំណើរការម៉ាស៊ីនរបស់ ROG Strix SCAR Series ជំនាន់ថ្មីនេះប្រតិបត្តិការការងាររលូនបំផុតគ្មានទាស់ចិត្តឡើយ។ ជាមួយនឹងអង្គ GPU GeForce GTX3080 ត្រូវបានឌីស្សាញឡើងដោយប្រើប្រព័ន្ធ Ampere architecture មានល្បឿនដំណើរការខ្លាំងកម្រិត 1645MHz និងប្រើថាមពល115W ជាមួយមុខងារ ROG Boost។ ជាងនេះទៅទៀតវាត្រូវបាន NVIDIA ដាក់រួមបញ្ចូលគ្នានូវប្រព័ន្ធដំណើរការ 2nd Gen RT Core និង 3rd Gen Tensor Core ដើម្បីធ្វើអោយការ random កម្រិតក្រាហ្វិចមានស្ថេរភាពល្អជានិច្ច និងជាពិសេសសម្រាប់ការ random ដោយប្រើមុខងារ Advance AI។
ចំនែកឯអង្គ CPU AMD Ryzen 9 5900HX Mobile Processor វិញត្រូវបានក្រុមហ៊ុនបង្កើតឡើងដោយឈរលើអង្គគណនាគោលកម្រិត 8-Core ដែលមាន 16-Threads និងត្រូវបានឌីស្សាញឡើងដោយប្រើប្រព័ន្ធ AMD Zen 3 architecture ដើម្បីជួយបង្កើនល្បឿនប្រើការរបស់ម៉ាស៊ីនកុំព្យូទ័រឈានឡើងដល់កម្រិតល្បឿនកំពូលបំផុត។ ជាមួយនឹង CPU នេះវាប្រើប្រាស់ថាមពលកម្រិត 45W និងផ្តល់ថាមពលប្រើទៅអោយ GPU កម្រិត 80W។
កំលាំងម៉ាស៊ីនដ៏ខ្លាំងរបស់ ROG Strix SCAR 15 និង SCAR 17 ក៏មានជំនួយពី RAM ប្រភេទ DDR4-3200MHz ទំហំ 32GB និងអាចបង្កើនទំហំឡើងដល់ 64GB ជាមួយរន្ធ SO-DIMM ចំនួនពីរ និងមានថាសរឹងផ្ទុកឯកសារប្រភេទ NVMe PCle Express SSD ទំហំ 1TB ដោយប្រើប្រព័ន្ធផ្ទុកទិន្នន័យប្រភេទ RAID ។
កុំព្យទ័រយួរដៃ Asus ROG Strix SCAR 15 និង SCAR 17 មានថ្មទំហំ 90Wh ដែលសាកពេញ 100%ម្តងអាចកាន់ប្រើប្រាស់ទៅលើការបើកគេហទំព័របានជាង 12 ម៉ោង។ ហើយអ្វីដែលពិសេសគឺពូកវា ទ្រទ្រង់នូវបច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនផងដែរ។ បើតាមការអះអាងពី ASUS ការសាកថ្មពីចំនុច 0% ឡើងទៅ 50% ប្រើពេល 33 នាទី តាមរយះរន្ធចម្លងប្រភេទ USB-C ហើយបច្ចេកវិទ្យា Fast Charge តាមរយះរន្ធ USB-C នេះក៏ទ្រទ្រង់ជាមួយនឹងឆ្នាំងសាកកំលាំង 100W និងអាចសាកភ្លើងដោយប្រើឧបករណ៍ផ្ទុកថាមពល (Power Bank) បានថែមទៀតផង។
សម្រាប់បច្ចេកវិទ្យា និងមុខងារផ្សេងៗទៀតដែលមាននៅលើម៉ាស៊ីនកុំព្យូទ័រ Gaming Laptop ម៉ាក Asus ROG Strix SCAR 15 និង SCAR 17 ស៊េរីឆ្នាំ 2021 នេះមានដូចជា រន្ធ HDMI, Gigabit Ethernet, USB Type-A, USB Type-C/DisplayPort, រន្ធ 3.5mm audio jack, បច្ចេកវិទ្យា Wi-Fi6 រួមនឹងបច្ចេកវិទ្យាបន្សាបកំដៅក្នុងម៉ាស៊ីនជំនាន់ថ្មី liquid metal ជាមួយនឹង robotic precision ជាដើម៕