no-alternative title
no-alternative title
no-alternative title

ចង់ដឹងទេថាតើ អាយដលល្បីៗ គាត់និយាយអ្វីខ្លះពីស្មាតហ្វូន Huawei Y7a? តោះៗតាមដានជាមួយគ្នា!

ដើម្បីបំពេញនូវតម្រូវការ ក៏ដូចជាឆ្លើយតបនូវ តម្រូវការរបស់អតិថិជន ក្រុមហ៊ុនហួវៃបានខិតខំសម្រិតសម្រាងនូវស្មាតហ្វូនត្រកូល Y ស៊េរីថ្មីគឺ Huawei Y7a ដែលមានរូបរាងស្រស់ស្អាតបែបហាយក្លាស សាក30នាទី ប្រើពេញ 1 ថ្ងៃ បំពាក់នូវ បច្ចេកវិទ្យាទំនើបសម្បូរបែប រីឯតម្លៃវិញគឺត្រឹមតែ $189 តែប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Y7a សាក30នាទី ប្រើពេញ1ថ្ងៃ មិនត្រឹមតែទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូន និងអ្នកនិយមដេញស៊េរីទូរស័ព្ទថ្មីៗប្រចាំប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ថែមទាំងបានអង្រូនបេះដូង YouTuber និង អាយដល ល្បីៗ ឲ្យលង់ចិត្ត ដកមិនរួច បើចង់ជាក់ច្បាស់ថាពួកគាត់និយាយអ្វីខ្លះសូមចុចទស្សនាទាំងអស់គ្នា

 

ស្មាតហ្វូនដែលមានឈាមជ័រកើតចេញពីត្រកូល Y ជំនាន់ចុងក្រោយគេបង្អស់ Huawei Y7a នេះត្រូវបានក្រុមហ៊ុនកែប្រែនូវមុខមាត់ថ្មី លើកម្ពស់ស្មាតហ្វូនត្រកូលនេះឲ្យលេចត្រដែតជាមួយនឹងរូបរាងស្អាត ពណ៌ត្រូវចិត្តយុវវ័យ សម័យថ្មី  គឺពណ៌ខ្មៅ បៃតង និងពណ៌មាស ជាមួយនឹងកាមេរ៉ាAI 4គ្រាប់តម្រៀបជាជួរបញ្ឈរ ស្របតាមទិសដៅស្លាកសញ្ញា Logo ហួវៃ ជាមួយនឹងតម្លៃលក់ត្រឹមតែ $189។ Huawei Y7a មិនត្រឹមតែមានភាពលេចធ្លោនៃការឌីហ្សាញ និងជម្រើសពណ៌ស្អាតប៉ុណ្ណោះទេ តែថែមទាំងមានល្បឿនសាកថ្មលឿនដូចរន្ទះ 22.5វ៉ាត់ សាក30នាទី ប្រើពេញ 1 ថ្ងៃ ថាមពលថ្មយក្សទំហំ 5000 មីលីអំពែម៉ោង បំពាក់កាមេរ៉ាក្រោយ AI បួនគ្រាប់ 48មេហ្គាភិកស៊ែល អាចថតរូបច្បាស់ស្អាតគ្រប់ប្លង់ មិនថាព្រឹកថ្ងៃយប់។

ចំណែកឯកាមេរ៉ាមុខវិញ ជាកាមេរ៉ា ទម្លុះអេក្រង់ចំកណ្តាល មានសមត្ថភាព ថតរូបស៊ែលហ្វីច្បាស់ស្អាត បែបធម្មជាតិមិនសលើស មានអេក្រង់ខ្នាតយក្សទំហំ 6.67 អ៊ីញ ធំពេញភ្នែកផលិតឡើងជាពិសេសសម្រាប់អ្នកលេងហ្គេមជាមួយកម្រិតច្បាស់ FHD+ ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ និងមានអង្គផ្ទុកនិន្នន័យធំរហូតដល់ 128 ជីហ្គាបៃ អាចផ្ទុកឯកសារ រូបភាពវីដេអូបានច្រើនសន្ធឹកសន្ធាប់ អស់បារម្ភរឿងថតរូបច្រើន និងដាក់ហ្គេមធំ ដោយមិនចាំបាច់ហត់លុបចោល។ 

និយាយជារួម ជ្រើសរើស Y7a ពណ៌មាស ពណ៌បៃតង ឬ ពណ៌ខ្មៅ តម្លៃត្រឹមតែ $189 ដឹងតែគ្រប់ទឹកតែម្តង សាកថ្មលឿន កាមេរ៉ាថតរូបកម្រិតអាជីព ហើយចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន Y7a ងាយស្រួលយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី Huawei AppGallery និង Petal Search។ កាន់តែពិសេសមាន Petal Maps ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះបងៗក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ Huawei Docs (Power Point, World, Excel)។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍