ក្រុមហ៊ុន ASUS Republic Of Gamer(ROG)គ្រោងនឹងបញ្ចេញឡេបថបហ្គេមមីងនៅក្នុងខែមិថុនា ក្នុងចំណោមឡេបថបហេ្គមមីងសេរ៊ីថ្មីមាន ឡេបថបសេរ៊ីថ្មីមួយគឺROG Strix G15 ដែលជាឡេបថបហេ្គមមីងជំនាន់ថ្មីដែល ត្រូវបានរចនាឡើងយ៉ាងពិសេសនិងមានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនដែលផ្តល់ជូន បទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការលេងហ្គេមធ្ងន់ៗនិងការប្រើប្រាស់ការបើកកម្មវិធីច្រើនក្នុងពេលតែមួយ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗនៃROG Strix G15៖
រចនាបទ៖ ROG Strix G15 មានទំហំ 15.6 អ៊ីញ រចនាបទនៃ ROG Strix G15មានរូបរាងរឹងមាំនិងស្រស់ស្អាតខុសពីឡេបថបដទៃដោយបានបន្ថែមនូវរចនាបថថ្មីនៅគែមនៃឡេបថបដែលមានរំលេចជាមួយពណ៍ដ៍ស្រស់ស្អាតផងដែរ។ ការរចនានៃឡេបថបនេះគឺតម្រូវតាមវ័យនៃអ្នកប្រើប្រាស់ពោលគឺមាន3ពណ៍3ស្តាយខុសគ្នាៗ។
•ពណ៍ខ្មៅ( Original Black) គឺជាពណ៍ដែលងាយស្រួលក្នុងការជ្រើសរើសនិងប្រើប្រាស់មិនថាក្នុងបរិយាកាសណាក៍ដោយ។
•ពណ៍ខៀវ(Glacier Blue) គឺជាពណ៍ដែលមានភាពស៊ីវិល័យដែលសាកសមជាមួយអ្នកប្រើប្រាស់មាននៅគំនិតច្នៃប្រឌិតច្រើន។
•ពណ៍ផ្កាឈូក (Electro Punk) គឺជាពណ៍ថ្មីដែលមិនធ្លាប់មានពីមុនមកដោយឆ្នូតនេះនិងមាននៅគែមផ្នែកខាងលើនៃឡេបថប ពិសេសជាងនេះទៅទៀត Electro Punk គឺមានមកជាមួយនៅសម្ភារៈមួយចំនួននៅក្នុងប្រអប់ផងដែរ ។ *Electro Punkមានតែក្នុងទំហំ 15 អ៊ីញតែប៉ុណ្ណោះ។
ចំណែកឯ I/O PortsនៃROG Strix G15 មានរន្ធUSB3.2 Gen2 Type-C រន្ធUSB3.2 Gen 1 HDMI, រន្ធដោតកាស និងរន្ធសាកថ្ម។
បន្ទះអេក្រង់: ROG Strix G15ទំហំ 15.6 អ៊ីញមានកម្រិតអេក្រង់Full HD (1920x1080) IPS-level panel 144Hz ដែលប្រភេទអេក្រង់ទាំងនេះដែលមានកម្រិតច្បាស់ល្អនិងធ្វើអោយអ្នកប្រើប្រាស់ទទួលបាននៅល្បឿនលឿននៃការលេងហ្គេមមានភាពរលួនល្អកម្រិតអេក្រង់នេះមានពណ៍ច្បាស់ល្អផ្តល់គុណភាពនៃរូបភាពច្បាស់ល្អដែលផ្តល់ភាពងាយស្រួលដល់អ្នកលេងហ្គេមនិងអ្នកDesign។
សមត្ថភាពដំណើរការ: ROG Strix G15 មានបំពាក់ជាមួយប្រព័ន្ធដំណើការWindow 10, CPU Intel® Core™ i7 10750H ជំនាន់ទី១០ដែលមានទំហំរ៉េម 8GB អាចតម្លើងរហូតដល់32GB និងM.2 NVMe PCIe SSD 512G SSD អាចតម្លើងរហូតដល់1TB ដែលពិតជាល្អនិងមានដំណើរការលឿនសម្រាប់អ្នកដែលធ្វើការបែប Multitasking ,Graphic designer និងGamer ។ចំណែកឯក្រាហ្វិកវិញគឺប្រភេទ NVIDIA® GeForce GTX1650Ti ឡើងទៅ។ ROG Strix G15ក៍មានបំពាក់ជាមួយនឹងប្រព័ន្ធWifi-6ជាប្រភេទWifi ចុងក្រោយនិងអាចទាញយកinternetប្រើប្រាស់បានយ៉ាងរហ័សងាយស្រួលក្នុងការប្រើប្រាស់។
ប្រព័ន្ធត្រជាក់ : ROG Strix G15 មានបំពាក់នូវប្រព័ន្ធត្រជាក់ដែលជាភ្នាក់ងារដ៏ពិសេសនិងជំនួយដល់ការកំណត់ប្រព័ន្ធនៃលេបថបនេះដើម្បីធានាបាននៅបទពិសោធន៍ដ៍ល្អសម្រាប់តួម៉ាស៊ីនលេបថបនិងសមាសភាពផ្សេងៗក្នុងលេបថបនេះទោះបីជាអ្នកកំពុងធ្វើអ្វីក៏ដោយ។ ប្រព័ន្ធត្រជាក់ដែលមាននៅលើROG Strix G15នេះដែរបានធ្វើអោយលេបថបកាត់បន្ថយកម្តៅនិងមានភាពស្ងាត់ល្អ ខណៈពេលដែលអ្នកកំពុងប្រើប្រាស់ មុខងារនេះអាចធ្វើការសម្អាតនៅធូលីដីដើម្បីអោយលេបថបមានដំណើរការបានយូរ។
ក្តារចុច: ក្តារចុចរបស់ROG Strix G15 ត្រូវបានគេរចនាឡើងដោយផ្តល់ភាពងាយស្រួលដល់អ្នកលេងហ្គេមដោយសារតែគ្រាប់ចុចនីមួយៗមានគម្លាតល្អដែលងាយស្រួលក្នុងការចំណាំផ្សេងៗនៅក្នុងការលេងហ្គេមដែលដូចទៅនឹងក្តារចុចនៃDesktop លើសពីនេះទៅទៀតក្តារចុចរបស់ROG Strix G15 ជាប្រភេទក្តារចុចដែលមានភាពធន់រឹងមាំល្អដោយអាចធ្វើការចុចទៅដល់២០លានដងដោយមិនមានបញ្ហានិងការឆ្លងនោះទេ។ក្តារចុច ROG Strix G15 ជាប្រភេទក្តារចុច 4-Zone RGB និងមានការហាយឡាយគ្រាប់ចុចWASD។នៅផ្នែកខាងលើKeyboardក៍មាន 4Hotkeys (Volume down, volume up, mute, Armoury Crate)។នៅផ្នែកខាងក្រោមនៃKeyboard មាន Touchpad។ ដោយនៅលើបន្ទះក្តាចុចនៃROG Strix G15ក៏មានការរចនាថ្មីជាប្រភេទឆ្នូតនិងមានអក្សរCybertext របស់ROG នៅលើនោះផងដែរ។
EXCLUSIVE SOFTWARE / SOFTWARE ពិសេស: ROG Armoury Crate គឺជាមុខងារគ្រប់គ្រងនិងសម្របសម្រួលប្រព័ន្ធនិងគ្រប់គ្រង់ពន្លឺAura Sync ,ពន្លឺអេក្រង់ នៃលេបថបនិងបញ្ជាប្រព័ន្ធបញ្ចេញខ្យល់ ដោយអ្នកគ្រាន់តែប្រើមុខងារតែមួយ។អ្នកក៍អាចកំណត់និងផ្លាស់ប្តូរ Scenario Profiles ដែលធ្វើការកែតម្រូវដោយស្វ័យប្រវត្តិនៅពេលអ្នកដាក់ចំណងជើងដែលអ្នកចូលចិត្ត។
BUNDLED PERIPHERALS សម្ភារៈដែលមានក្នុងប្រអប់ : ដើម្បីអោយការលេងហ្គេមរបស់អ្នកមានភាពកាន់តែងាយស្រួល ROG Strix G15 ក៍មានបំពាក់ជាមួយនិងសម្ភារៈមួយចំនួននៅក្នុងប្រអប់មានដូចខាងក្រោម:
*សម្រាប់ពណ៏ផ្កាឈូក (Electro Punk) គឺមានបន្ថែមជាមួយនឹង Mousepad ។
នេះជាតម្លៃនៃROG Strix G15 ដែលនឹងមកដលឆាប់ៗនេះ៖
ចំណុចដ៏ទាក់ទាញរបស់ឡេបថបហ្គេមមីងសេរ៊ីថ្មី ROG Strix G15