no-alternative title
no-alternative title
no-alternative title

Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក ស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី បំពាក់កាមេរ៉ាកម្រិតអាជីព ចេញលក់ក្នុងតម្លៃត្រឹមតែ $289 ប៉ុណ្ណោះ

លឺតែគេល្បី ហើយនិយាយតៗគ្នាពីសមត្ថភាពស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តោះកុំឲ្យសង័្សយច្រើនមកសិក្សាលម្អិតអំពីលក្ខណៈពិសេសៗរបស់វាដូចខាងក្រោមនេះ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

1. គន់មើលជ្រុងណាក៏ឥតទាស់ ពណ៌ថ្មីត្រូវចិត្ត ពណ៌ប្រាក់ទឹកកក : ដោយសារតែមានឈាមជ័រជាស្មាតហ្វូនបែប Fashion សម័យ Huawei nova 7i LUXURY ត្រូវបានក្រុមហ៊ុនកែប្រែមុខមាត់ថ្មីជាមួយនឹងពណ៌ថ្មីត្រូវចិត្តយុវវ័យសម័យថ្មី គឺពណ៌ប្រាក់ទឹកកក បែបអេឡេហ្គង់ ស្អាតគ្រប់ជ្រុងគួរឲ្យចង់ចាប់កាន់ប្រើ។ 

2. កាមេរ៉ា AI ភ្នែកបួន:  HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120 ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។

កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។ 

3. សាកថ្មលឿនដូចថាសហោះ សាកម្តងលេងជាប់បានលើសបីម៉ោង:  HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានថាមពលថ្មធំមហិមា4200 mAh បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បាន3ម៉ោង។ អាស្រ័យហេតុនេះមាន Huawei nova 7i LUXURY ក្នុងដៃ អ្នកប្រើប្រាស់កាន់តែអាចរីករាយបំពេញការងារ និង កម្សាន្តតាមចិត្តចង់ ប្រើទាល់តែហត់ តែមិនអស់ថ្ម មិនចាំបាច់ស្ពាយ Power Bank តាមខ្លួននាំតែធ្ងន់ខ្លួន។ 

4. Huawei AppGallery : 

Huawei nova 7i LUXURY ភ្ជាប់មកជាមួយនឹង Huawei AppGallery មួយសេតនៅក្នុងប្រអប់ស្រាប់ អាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, E-GetS  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ TADA,  WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់។ 

5. បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI :  HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ  ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់។ 

6. អង្គចង់ចាំ និងអង្គផ្ទុកទិន្នន័យធំ : Huawei nova 7i LUXURY មានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង ផ្តល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនេះដោយមិនរអាក់រអួល។ 

7. តម្លៃល្អ និងកាដូបន្ថែមញាក់សាច់:  មិនត្រឹមតែបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប ទំនើបឈានមុខប៉ុណ្ណោះទេ Huawei nova 7i LUXURY ថែមទាំងមានតម្លៃលក់សមរម្យបំផុតត្រឹមតែ $289 ហើយសម្រាប់ការជាវស្មាតហ្វូនម៉ូដែលនេះភ្លាម ក្រុមហ៊ុននឹងផ្តល់ជូននូវច្រាស់ដុសធ្មេញឆ្លាតវៃតម្លៃ $39 ជាកាដូភ្លាមៗ។ សរុបមកយោងតាមលក្ខណៈពិសេសៗទាំង7ចំណុចខាងលើ Huawei nova 7i LUXURY  ពណ៌ប្រាក់ទឹកកក ពិតជាស្មាតហ្វូនល្អឯកដែលគ្រប់គ្នាមិនគួរមើលរំលង ជាពិសេសប្រើទាល់តែហត់តែមិនអស់ថ្ម ថតរូបស្អាតម៉ាឆ្ងាញ់ស្អាតគ្រប់ប៉ុស្តិ៍។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ដោយ ប៉េងលីន
នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

ដោយ ប៉េងលីន
Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ ប៉េងលីន
អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

ដោយ ប៉េងលីន
ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ដោយ ប៉េងលីន